BREAKING NEWS
Search

ប្រទេសអូស្ត្រាលីរឹតត្បិតចំនួនពលរដ្ឋវិលត្រឡប់មកវិញ ខណៈករណីកូវីដ ១៩ កំពុងកើនឡើង

នាយករដ្ឋមន្ត្រីលោក Scott Morrison បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអូស្រ្តាលីនឹងកាត់បន្ថយចំនួនពលរដ្ឋដែលត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ពីប្រទេសក្រៅវិញនៅរៀងរាល់សប្តាហ៍ ខណៈដែលអាជ្ញាធរព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនបំផុតទី ២ របស់ប្រទេសនេះ ។

រដ្ឋ Victoria បានរាយការណ៍ពីករណីថ្មីចំនួន ២៨៨ ករណីនៅថ្ងៃសុក្រនេះដែលជាចំនួនកើនឡើងប្រចាំថ្ងៃសម្រាប់ផ្នែកមួយចំនួននៃប្រទេសចាប់តាំងពីរោគរាតត្បាតចាប់ផ្ដើមដែលធ្វើឲ្យមានការជូនដំណឹងអំពីការចម្លងជាសហគមន៍នៅក្នុងប្រទេសដែលករណីភាគច្រើនពាក់ព័ន្ធនឹងអ្នកដំណើរត្រឡប់មកវិញ ។

លោក Morrison បាននិយាយថា “ព័ត៌មានពីរដ្ឋ Victoria នៅតែមានការព្រួយបារម្ភ” ។

ចាប់តាំងពីខែមីនាអូស្ត្រាលីបានអនុញ្ញាតឲ្យតែពលរដ្ឋ និងអ្នករស់នៅអចិន្រ្តៃយ៍ចូលក្នុងប្រទេសប៉ុណ្ណោះ ។ នៅពេលពួកគេមកដល់ពួកគេត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅក្នុងសណ្ឋាគារដែលត្រូវបានចំណាយដោយរដ្ឋាភិបាលរដ្ឋ ។

លោក Morrison បាននិយាយថាពីថ្ងៃចន្ទថា ប្រទេសអូស្រ្តាលីនឹងដាក់តួលេខអ្នកត្រឡប់មកវិញនៅចំនួន ៤,០០០ នាក់ក្នុងមួយសប្តាហ៍ប្រហែលពាក់កណ្តាលនៃចំនួនដែលបានត្រឡប់មកវិញ ខណៈអ្នកដែលត្រឡប់មកវិញនឹងត្រូវចំណាយការស្នាក់នៅដោយខ្លួនឯងអំឡុងពេលធ្វើចត្តាឡីស័ក ។

លោក Morrison បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាតិថា “ការសម្រេចចិត្តដែលយើងបានធ្វើគឺដើម្បីធានាថាយើងអាចផ្តោតការយកចិត្តទុកដាក់ទៅលើធនធានដែលត្រូវការដើម្បីធ្វើតេស្ត និងតាមដាន” ៕ REUTERS

ដោយ ៖ ជីវ័ន្ត