BREAKING NEWS
Search

អូស្រ្តាលីធ្វើតេស្តរកកូវីដលើមនុស្សបាន ២៦០.០០០នាក់ដែលឈានមុខគេលើពិភពលោក

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុននិយាយថា ការធ្វើតេស្ត៍រកមេរោគកូវីដ១៩ នៅក្នុងប្រទេស​អូស្រ្តាលីឈានដល់កម្រិតឈានមុខគេលើពិភពលោកដោយមនុស្ស​លើសពី ១ភាគរយនៃប្រជាជនសរុបបានទៅធ្វើតេស្ត។
ការធ្វើតេស្ត៍រកមេរោគកូវីដ ត្រូវបានអនុវត្តឡើង​នៅទូទាំងប្រទេស ខណៈប្រទេសអូស្រ្តាលីនៅតែរងគ្រោះ​ធ្ងន់​នឹងការរីករាលដាលនៃជំងឺរាតត្បាតដ៏សាហាវនេះ។

«យើងគឺជាប្រទេសដំបូងគេដែលមានពលរដ្ឋមាន​ចំណេះដឹងសុខភាពខ្ពស់ ហើយស្ម័គ្រទៅធ្វើតេស្ត! ការរកឃើញអ្នកផ្ទុក​នឹង​ជួយ​សម្រាលការឆ្លងបានយ៉ាងមាន​ប្រសិទ្ធិភាព!»

នៅទូទាំងប្រទេសអូស្ត្រាលី មានករណីឆ្លងវីរុសកូវីដលើសពី ៥.០០០ ករណីហើយ​។

ការបំបែកព័ត៌មាននិងតាមដាន​ការស្រាវជ្រាវថ្មីៗនៃជំងឺរាតត្បាត ចុចអាន

លោកបាននិយាយទៀតថា តួលេខនៃការធ្វើតេស្តទ្រង់ទ្រាយធំនេះ ជាលទ្ធផលនៃការងារមិនគួរឱ្យជឿមួយចំនួននៃជាតិទំាងមូលដែលម្នាក់ៗ ខំ​ធ្វើឡើងឆន្ទះ ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមន្ត្រី​ដែលគ្រប់គ្រងសម្ភារៈ មន្ទីរពិសោធន៍ ព្រមទំាង​ការយល់ដឹង ស្ម័គ្រចូលរួម​ទូទាំងប្រទេស ។

«នេះកិច្ច​ប្រឹងប្រែងដ៏អស្ចារ្យដែលបានធ្វើឱ្យប្រទេសអូស្រ្តាលីឈានមុខគេ ក្នុងការ​ធានាថា យើងមានព័ត៌មានច្បាស់សំណាកឈាម​ទំាងនោះសម្រាប់​តាមដាន សម្រាប់ការដាក់ឱ្យនៅដោយឡែក និងការព្យាបាល។»

ភាគច្រើននៃការស្លាប់របស់ជនជាតិ​អូស្រ្តាលីពីជំងឺឆ្លងកូវីដ​ គឺកើតមាន​នៅរដ្ឋញូវសោតវែលទីក្រុងស៊ីដនី។

តួលេខថ្មីបំផុតគិតត្រឹមម៉ោង ៤ រសៀលថ្ងៃពុធម្សិលមិញ​បានបង្ហាញថា មាន​ការកើនឡើងរាល់ថ្ងៃ នៃ​ករណីដែលបានបញ្ជាក់ថាវិជ្ជមាន​ជាមួយកូវីដ គឺ ៧ ភាគរយទូទាំងប្រទេស។

សាយ ពេជ្រ​