សមត្ថកិច្ច​ ប្រកា​ស​រក​ម្ចាស់​ម៉ូតូ​សេ​១២៥​ ស៊េរី​២០១៨​ ដែល​គេ​យក​មក​ផ្លុង​ចោល​

កំពង់ចាម​ ៖​ ម៉ូតូ​សេ​១២៥ ស៊េ​រី​២០១៨​មួយ​គ្រឿង ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ដោយ​គេ​យក​មក​ផ្លុង​ចោល​ដោយ​មិន​ដឹង​មូលហេតុ​ ហើយ​សមត្ថកិច្ច​បាន​អំពាវនាវ​រក​ម្ចាស់​មក​ទទួលយក។

ប៉ូលិស​បានឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​២០ ​ខែមករា ​ឆ្នាំ​២០១៩​ សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឈ្មោះ រិ​ន រឿន ​ភេទ​ប្រុស​ រស់នៅ​ភូមិ​គោហ៊េរ​ ឃុំ​ព្រែកកុយ​ ស្រុក​កងមាស ​ខេត្ត​កំពង់ចាម​ បាន​រាយ​ការណ៍​មក​ថា​ កាលពី​ថ្ងៃទី​២០​ ខែ​មករា​ ឆ្នាំ​២០២០​ បាន​ប្រទះឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៨​ ដែលមាន​ស្លាក​លេខ​ភ្នំពេញ​1GT-4618​ លេខ​តួ ​និង​លេខ​ម៉ាស៊ីន​5179481​ នៅ​ចំណុច​ក្រោយ​ផ្ទះ​របស់គាត់​មិនដឹងថា​អ្នកណា​យក​មក​ទុកចោល​ទេ​។​

ប៉ូលិស​បាន​បន្តថា​ ឥឡូវនេះ ​សមត្ថកិច្ច​ បាន​យក​ម៉ូតូ​ខាងលើ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ព្រែកកុយ​ ដើម្បី​ស្រាវជ្រាវ​ និង​ប្រកាស​ស្វែង​រក​ម្ចាស់​របស់​ឲ្យ​មក​ទទួលយក​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​៕


អត្ថបទ ៖ អ សុផល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114