អាជ្ញាធរ​អំពាវនាវ​បងប្អូន ដែល​បញ្ចប់​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ ទៅ​លំនៅឋាន​វិញ ថែរក្សា​សុខភាព អនាម័យ
BREAKING NEWS
Search

អាជ្ញាធរ​អំពាវនាវ​បងប្អូន ដែល​បញ្ចប់​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ ទៅ​លំនៅឋាន​វិញ ថែរក្សា​សុខភាព អនាម័យ

​សៀម​រាប ៖ ក្រោយពី​ដាក់​ឲ្យ​ដាច់ដោយឡែក​រយៈពេល ១៤ នៃ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាតុភូមិ​និវត្ត​ពី​ប្រទេសជិតខាង វិលត្រឡប់​មកកាន់​លំនៅឋាន​ចំនួន​៨២​នាក់ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​ក្រឡាញ់ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​រួចមក ពួកគាត់ ត្រូវ​បាន​អនុញ្ញាត​ឲ្យទៅ​កាន់​លំនៅឋាន​ជួបជុំ​ក្រុមគ្រួសារ​ កាលពី​ព្រឹក​ថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ​២០២០ ក្រោយពី​បាន​ធ្វើ​ការ​ពិនិត្យ​ជាប្រចាំ​ទៅលើ​សុខភាព​របស់​ពួកគាត់ ឃើញថា​ មាន​សុខ​ភាពល្អ​ធម្មតា មិន​មាន​ករណី​ណាមួយ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ។

លោក ខេង​ប៊ុន​លន អ្នកភូមិ​ចំបក់​ហែ​ធ្លាប់​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ប្រទេស​ថៃ​ជាង​១០​ឆ្នាំ​មកហើយ​បាន បង្ហាញ​អារម្មណ៍​ការ​ស្នាក់នៅ​១៤​ថ្ងៃ កាល​គ្រា​ដំបូង​មានការ​ធុញទ្រាន់​ខ្លះៗ​ដែរ តែ​ក្រោយពី​បាន​ស្តាប់​ការ​ពន្យល់​ណែនាំ​ពី​មន្ត្រី​សុខាភិបាល​និង​អាជ្ញាធរ​ស្រុក​ជា​បន្ត​បន្ទាប់មក ​ទើបបាន​យល់​ពី​ភាព​កាចសាហាវ​របស់​វីរុស​កូ​វីដ​១៩​និង​សារៈសំខាន់​នៃ​ការថែទាំ​អនាម័យ​។

ផ្ទុយ​ទៅវិញ លោក ម៉ាត់ ប្រា​ង អ្នកភូមិ​ព្រៃ​ទាប ឃុំ​រោង​គោ​ស្រុក​ក្រឡាញ់ ធ្លាប់​ធ្វើការ​សំណង់​នៅ​ថៃ​រយៈពេល​៣​ឆ្នាំ​មក​ហើយ ​បាន​បង្ហាញ​នូវ​ភាព​រីករាយ​បាន​​ចាត់​ទុក​ថា​ នេះ​ជា​ចំណាត់ការ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ចំពោះ​ប្រជាពលរដ្ឋ​ចំណាកស្រុក​វិល​មកកាន់​ស្រុកភូមិ​វិញ ដោយ​ត្រូវ​រស់នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​សិន ដើម្បី​ពិនិត្យ​តាមដាន​សុខភាព ក្នុងន័យ បង្ការ ទប់ស្កាត់​ការឆ្លង​ជំ​ងឹ​កូ​វីដ​១៩​ទៅក្នុង​សហគមន៍​មូលដ្ឋាន​និង​គ្រួសារ​។

របាយការណ៍​របស់​រដ្ឋ​បាល​ស្រុក​ក្រឡាញ់ បង្ហាញ​ពី​ប្រជាពលរដ្ឋ​ចំណាកស្រុក​សរុប​ចំនួន ១២,០៧៩​នាក់ ស្រី ៥,២៩២​នាក់ ដោយ​ស្ថានភាព​ជំងឺឆ្លង​វីរុស​កូ​រ៉ូ​ណា​កូ​វីដ​-១៩ កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង​នៅ​ប្រទេសជិតខាង​បាន បិទ​រោងចក្រ សហគ្រាស​និង​ច្រក​ចេញចូល​រវាង​ប្រទេស​និង​ប្រទេស បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​របស់​យើង​ត្រឡប់មកវិញ​យ៉ាងច្រើន ដោយ​គិត​ចាប់ ពីថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ មាន​ចំនួន ២,៩២១​នាក់ ស្រី ១,៣៣៧ នាក់​។ ឃើញថា​ចំនួន​អ្នក ចំណូល ស្រុក​មកវិញ​គឺ​នៅសល់​ចំនួន​ច្រើន​ទៀត គឺ​ជាង ៨​ពាន់​នាក់ ដែល​មិនទាន់​ត្រឡប់មកវិញ។

វិធានការណ៍​អនុវត្ត​របស់​អនុ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ​ក្រោយ​បង្កើត​អនុគណៈ​កម្ម​ស្រុក​រួចមក អនុគណៈកម្មការ​នេះ​បាន​អនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ធ្វើការ​ត្រៀម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​-១៩ -​បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ស្រុក (​មាន​កងកំលាំង និង​ការិយាល័យ​ជំនាញ ទាំងអស់​អាជ្ញាធរ​ឃុំ និង​កំលាំង​ប៉ុស្តិ៍នគរបាល​)​។​-​បានរៀបចំ​កិច្ចប្រជុំ​អនុគណៈកម្មការ​ប្រយុទ្ធ​និង​ជំងឺ​កូ​រ៉ូ​ណា​(​កូ​វីដ​-១៩)​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ភូមិ​គ្រប់ ឃុំ​ក្នុងស្រុក​។​-​បានរៀបចំ​កិច្ចប្រជុំ​ជា​បងប្អូន​ម្ចាស់​រថយន្តឈ្នួល​ឲ្យ​ពួកគាត់​សហការ​ជាមួយ​អាជ្ញាធរ ដោយ​ម្ចាស់​រថយន្តឈ្នួល​ត្រូវ​នាំ​ពួកគាត់​មក​ចូលរួម​ត្រួតពិនិត្យ​សុខភាព និង សំអាត​អនាម័យ​ជាមុនសិន មុន​និង​នាំ​គាត់​ទៅ​ជួបជុំ​ក្រុមគ្រួសារ និង​វិធី​សំអាត​អនាម័យ​ឡាន​។

លោកស្រី ម៉ម​នី រង្សី អភិបាលស្រុក និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ស្រុក​ក្រឡាញ់ បាន​ចុះ​ជួប​សំណេះសំណាល ថ្លែងអំណរគុណ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ការអត់ធ្មត់ តស៊ូ ក្នុង​ការ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​ការ​ដាក់​ឲ្យ​បងប្អូន​ដាច់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃនេះ មិន មែន​ជា​ការ​រើសអើង​ចំពោះ​បងប្អូន​ឡើយ គឺជា​វិធានការ​ដ៏​ល្អ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុង​ការ​បង្ការ ទប់ស្កាត់ ការពារ​កុំ​ឲ្យ​មាន​ការ​រីក​រាតត្បាត​នៅក្នុង​សហគមន៍ បើសិន​នៅក្នុង​ចំណោម​បងប្អូន ដែល​មាន​អ្នកណាម្នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ ពី​ក្រៅប្រទេស​នោះ នឹង​ធ្វើ​ឲ្យ​ក្នុង​សហគមន៍​មូលដ្ឋាន​ខ្លួន​ទទួលរង​ប៉ះពាល់​ជាក់​ជាមិនខាន។ លោកស្រី​អភិបាលស្រុក​បាន​លើក​ពី​បញ្ហា​ប្រឈម​មួយចំនួន​ខណៈ​ដែល​អ្នក​ចំណូល​មក​កាន់​តែ​ច្រើន និង ប្រឈម​នឹង​បងប្អូន​មួយចំនួន​តូច​ដែល​គាត់​នៅ​មិន​យល់​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ មិនសូវ​ចង់ ដោយ​ចង់​វិលត្រឡប់​ទៅផ្ទះ​វិញ​។ ក្នុងករណី​ជំងឺឆ្លង​កូ​វីដ​-១៩ នៅតែ​បន្ត​អូស​បន្លាយ​តទៅទៀត សំភារៈ​របស់របរ​នៅមាន​ការខ្វះខាត​ខ្លាំង ដូចជា ម៉ាស់ អាកុល ស្បៀង​….។

លោកស្រី​អភិបាលស្រុក បាន​សំណូមពរ ដល់​បងប្អូន​ប្រជាជន​ទាំងអស់ ឲ្យ​យល់ដឹង​ពី​ជំងឺ​នេះ នឹងចូលរួម​ទាំងអស់​គ្នា​ចូលរួម​ថែរក្សា​សុខភាព អនាម័យ​រៀងខ្លួន ជាពិសេស​សូម​អំពាវនាវ​បងប្អូន​ទើប​ត្រឡប់​ពី​ចំណូលស្រុក សូម​មាន​ឆ​ន្ទៈ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ដោយ​ខ្លួនឯង ឬ រក្សា​គម្លាត​ពី​គា្ន​ឲ្យ​បាន ២​ម៉ែត្រ ដើម្បី​រក្សា​ការពារ​នូវ​ការ​ឆ្លង​ជំងឺ​នេះ លាង​សំអាត​ដោយ​សាប៊ូ អាកុល ជាប់​ជា ប្រចាំ ថែមទាំង​អនាម័យ​របស់របរ​ប្រើប្រាស់​នានា​ផងដែរ​។ បើ​មាន​ករណី ឬ រោគ​សង្ស័យ ឬ​មាន​ចម្ងល់ សូម ទំនាក់ទំនង​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ឬ​ទូរសព្ទ​ទៅកាន់​លេខ ១១៥៕
គឿន​វេត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114