BREAKING NEWS
Search

ថៃ ត្រៀមចាយលុយ ១០ពាន់លានបាត ធ្វើប្រជាមតិកំណែរទម្រង់រដ្ឋធម្មនុញ្ញ

នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចាន់អូចា បានព្រមានថា តម្រូវការថវិកាសម្រាប់ធ្វើកំណែរទម្រង់រដ្ឋធម្មនុញ្ញ អាចនឹងមានដល់ទៅ ១០ពាន់លានបាន ស្មើប្រមាណជិត ៣២០លានដុល្លារ ស្របពេលគណៈរដ្ឋមន្ត្រីថៃ បានអនុម័យកញ្ចប់ថវិកាជាតិមួយសម្រាប់ចំណាយលើការធ្វើប្រជាមតិដើម្បីកំណែរទម្រង់រដ្ឋធម្មនុញ្ញឡើងវិញ។

ថ្លែងកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ លោកប្រយុទ្ធ លើកឡើងទៀតថា ថវិកាសម្រាប់ចំណាយលើការធ្វើប្រជាមតិអាចមានចន្លោះពី ៤-៥ ពាន់លានបាន ក្នុងនោះរាប់បញ្ចូលទាំងការចំណាយលើវិធានការការពារកូវីដ ១៩ អំឡុងពេលនេះដូចគ្នា។

លោកថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័យរួចហើយលើកញ្ចក់ថវិកាជាតិដែលស្នើដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (EC)។
គណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រទេសថៃ បានពន្យល់ថា តម្រូវការធ្វើប្រជាមតិអាចតិចបំផុត ២ដង ដោយដំបូងគឺផ្តោតទៅលើការបង្កើត និងចងក្រងឡើងវិញនូវសេចក្តីព្រាងរដ្ឋធម្មនុញ្ញ និងការបង្កើតច្បាប់ថ្មី៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

អត្ថបទពាក់ព័ន្ធ៖