ព័ត៍មានទាន់​ហេតុការណ៏
Search

សញ្ញាទាំងនេះអាចជួយឲ្យដឹងថាកូនរបស់យើងចង់បានអ្វី

នៅ​ពេលដែលទារកនៅតូច ឳពុកម្តាយមានការព្រួយបារម្មណ៍ជាខ្លាំងអំពីបញ្ហាសុខភាពរបស់ពួកគេ ជា​ពិសេស​នៅពេល​ដែលកូនរបស់ខ្លួនយំជាច្រើនសា។ នេះជាបញ្ហាដោយសារតែទារកនៅតូចមិនចេះនិយាយ មនុស្សចាស់មិនអាចកាត់ដឹងថាពួកគេចង់បានអ្វី ឬក៏មានបញ្ហាអ្វី ជាពិសេសសម្រាប់អ្នកម្តាយដែលមានកូនដំបូង។ ខាងក្រោមនេះជាសញ្ញាខ្លះៗអំពីទារកនៅតូចៗ៖

១. នៅពេលដែលពួកគេយំ
-​យំហៅ​៖ នៅពេលដែលពួកគេយំចន្លោះពី ៥ទៅ៦វិនាទី ហើយក៏ឈប់យំរយៈពេល ២០វិនាទី គឺមានន័យថាពួក​គេចង់រក​ឳពុកម្តាយរបស់ពួកគេ។ ហើយបើសិនជាំឳពុកម្តាយ​របស់គេមិនបង្ហាញខ្លួន​ឲ្យគេឃើញនោះ​គេនឹងយំរបៀប​នេះ​បន្តទៀត។
-​យំដោយសារឃ្លាន៖ នៅពេល​ដែលពួកគេឃ្លាន​ គេនឹង​យំដោយងីងឺក្បាលនិងសំឡេងរអាក់រអួល​។
-​យំដោយសារឈឺ៖ ​នៅ​ពេល​ដែល​ទារក​យំ​ហើយ​លឺខ្លាំងៗនិងថេ​ មានន័យថា​ពួកគេ​កំពុង​តែមិន​ស្រួលខ្លួន​ ឬក៏​ពេលខ្លះ​ពួកគេ​យំ​ខ្សោយៗ​ក៏អាច​ថា​ពួកគេ​គ្មានកម្លាំង។
-​យំដោយសារងងុយគេង៖ ​នៅ​ពេល​ពួកគេ​យំ​ហើយយកដៃគាសត្រចៀកនិងជូតភ្នែក មានន័យថា​ពួកគេកំពុង​តែចង់គេង។

២. សម្លេងរបស់ពួកគេ
‘Neh’    មានន័យថាពួកគេឃ្លាន​
‘Eh’ ​     ពួកគេផោម
‘Owh’   មានន័យថាពួកគេងងុយគេងឬក៏ហត់នឿយ
‘Heh’    មានន័យថាពួកគេមានអារម្មណ៍គ្មានផាសុកភាព
‘Eairh’ មានន័យថាពួកគេឈឺពោះ និងមានខ្យល់ក្នុងពោះ!

៣. ចលនារបស់ពួកគេ
-បង្វិលក្បាល៖ នេះគឺជាចលនាស្ងប់ស្ងាត់សម្រាប់ទារក ពួកគេអាចធ្វើវា​មុនពេលដេកលក់​ឬនៅ​ពេល​ពួកគេនៅក្បែរមនុស្សដែលមិនស្គាល់។
-​លើកជើង៖ នេះជាសញ្ញាប្រាប់ថាពួកគេកំពុងតែឈឺនិងចុកពោះ ពួកគេកំពុងព្យាយាម​ធ្វើឲ្យបាត់ឈឺ​ដោយ​ខ្លួនឯង។​
-កន្ទ្រាក់ដៃ៖ ​ចលនានេះ​មានន័យថា​ទារកមាន​ការភ័យខ្លាច​នឹង ​សំលេង​ខ្លាំងៗ ​ពន្លឺភ្លឺ​ឬការភ្ញាក់ដឹង​ខ្លួនភ្លាមៗ​ក្នុង​ករណីនេះ​ទារក​ត្រូវការ​ការលួង​លោម។​

 

ប្រែសម្រួល៖ មួង​ ពិសី