បានថ្នាក់លើចរិតយ៉ាប់ គួរធ្វើយ៉ាងណា?

ការស្ទង់មតិ មួយរកឃើញថា អ្នកឆ្លើយសំណួរជាង ៣ ភាគបួន មានជំនឿតិចតួចណាស់​ លើអ្នកគ្រប់គ្រងរបស់ពួកគេ ដែលថាចង់ឱ្យ​ពួកគេលូតលាស់ជាមួយគ្នា។

ភាគច្រើន​ចង់ប្តូរ​ចេញពីការងារបច្ចុប្បន្ន ប្រសិនបើពួកគេមានឱកាស។ អ្នកគ្រប់គ្រងដែលមានតែថានៈ គ្មានប្រសិទ្ធភាពក្នុងការដឹកនាំដោយ​វិធីសាស្ត្រត្រឹម​ត្រូវ គឺមានពាសពេញពីភពលោកនេះ ។

នេះគឺជាវិធី ៥ យ៉ាងដើម្បីឆ្លើយតបនឹង​ស្ថានភាព​ដ៏លំបាកនោះ។

១ ពង្រឹងការយកចិត្តទុកដាក់

ផ្តោតលើលទ្ធផលការងារ​យើងខ្លួនឯង​ហើយមានអំណៈអំណាងជានិច្ច​។ អ្នកគ្រប់គ្រងដែលនិយមការ​តាមដានស្វែងរកដំណោះស្រាយលការងារមិនសូវមានទេ​តែអ្នកដែលតាមដាន​រកកំហុស ហើយ​លើកមកនិយាយដដែលៗមិនចេះខ្វះ។  ទោះយ៉ាងនេះក្តី  ជំនួសឱ្យការមិនសប្បាយចិត្តនឹងចរិត​មិនប្រសើ់រក្នុង​អាជីពរបស់ថ្នាក់លើយើង យើងគួរបន្ថែម​ការ​ប្រុង​ប្រយ័ត្ន ក្នុងការ​និយាយដើមគាត់ដល់អ្នកដទៃ ព្រោះ​វាមិនអាចជួយអ្វីបានក្រៅពីបន្ថែមបញ្ហា។ កម្រិតនៃការសាកសួរ​ស្វែងរកព័ត៌មាន​លម្អិត និយាយឱ្យ​យល់គ្នា​និយាយឱ្យច្បាស់អំពី បទបរិយាយការងារ ភារកិច្ច​ទទួលខុសត្រូវ គឺ​ជាអ្វីដែលអទិភាពបំផុត។

២ គោរពខ្លួនឯ​ងដោយបង្កើន​ការ គោរពបទបញ្ជាផ្ទៃក្នុងនិង ថានានុក្រម​
ការរៀបចំរចនាសម្ព័ន្ធនិមួយៗ​តម្រូវទៅតាម​កម្រិតនៃការងារនិងការរំពឹងទុករបស់ក្រុមហ៊ុននិមួយៗថា​ចង់បានធ្វី លទ្ធផលយ៉ាងណាទៅអនាគត។ ថានានុក្រម​ដែល​បង្កើតឡើងមកគ្រប់គ្នា​ត្រូវតែគោរព​តាមវិជ្ជាជីវៈ ទោះបីអ្នកនោះល្អមិនល្អ ជារឿង​របស់គេ​ យើងខ្លួនឯង ​ជាបុគ្គលិកល្អមិនល្អជាការទទួលខុសត្រូវរបស់យើង។​

៣ និយាយ​ស្ថាបនា
ជារឿយៗចៅហ្វាយឬថ្នាក់លើ មិនដឹងពីអាកប្បកិរិយារបស់ពួកគេថា​តើបាន​ផលប៉ះពាល់លើអ្នកដទៃកម្រិតណា​នោះទេ។ ការផ្តល់នូវមតិត្រឡប់ជារឿងធម្មតា។ កុំភ្លេចថាក្នុងបញ្ហាខ្លះយើងក៏ខុសគេក៏ខុស។ បើលើកពីគេ​ត្រូវ​មើលខ្លួនឯងនិងឆ្លុះបញ្ចំាងផង។ វាជាគន្លឹះក្នុងការពង្រឹងទំនាក់ទំនងនិងបង្កើនភាពខ្លាំងដែល​ជះឥទ្ធិពលដល់ក្រុមការងារ​ឬក្រុមហ៊ុនទាំងមូលប្រសិនបើ មិនទម្លាប់ឱ្យគ្រប់គ្នា​ចេះស្ថាបនា មិនទម្លាប់កែប្រែ​កំហុស  ឬក៏​បំបាត់ការទាញសេចក្តី​សន្និដ្ឋាន​ព្រោះអារម្មណ៍​ឆេវឆាវឬលំអៀងដោយមានបក្សពួក គ្នាអញនិងគ្នាគេ។

៤ ដោះស្រាយ​ជានិច្ច​
ចៅហ្វាយមិនល្អមានគ្រប់ទីកន្លែង ហើយ​លើសលុបពីលើចៅហ្វាយល្អដែលរកបានដោយកម្រ។ ភាគច្រើនគឺមនុស្ស​ដែលត្រូវបានលើកបន្តុបព្រោះមាន​ចំណងទាក់ទងជាមួយ​ម្ចាស់លុយ ម្ចាស់ក្រុមហ៊ុន ដែលធ្វើការមិនល្អដោយសារ​ ពួកគេច្រើនតែឡើងមកមិនឆ្លងកាត់ដំណាក់កាលៗ ក្នុងវិជ្ជាជីវៈ​ហើយ​ចង់បានតែ​តួនាទីបង្គាប់បញ្ជា។ ក្រុមហ៊ុននណាដែល​ដាក់ញាតិប្រភេទនេះ​ច្រើន​ក្នុងរចនាសម្ពន័​គ្រប់គ្រង គឺ​យើងមិនគួរឈានជើង​ចូលតាំងពីដំបូង តែបើជ្រុលក្បាលក្រពើ គួរតែ ដោះស្រាយជានិច្ច​រាល់ពេលត្រូវ​ថៅកែសម្លុត ដោយប្រាប់ពួកគេឱ្យដឹងខ្លួនជានិច្ចថា នេះ​ជាវិធីគ្រប់គ្រងខុស ។ បើវា​មិនដំណើរការសូមកុំបន្ត​ក្លាយជាជនរងគ្រោះ អាចចាប់ផ្តើមនិយាយជាមួយធនធានមនុស្ស ដើម្បីសុំយោបល់ឬរាយការណ៍អំពីឥរិយាបទបំពុលទំាងនោះ បើធ្ងន់ធ្ងរអ្នកអាចប្តឹងទាមទារ​រកខុសត្រូវ​ឬជម្ងឺចិត្ត​មិនពេលដើរចេញ។ ប្រទេស​យើងមិនសូវ​ហ៊ាន​ដោះស្រាយ​បញ្ហា​ដោយផ្លូវច្បាប់ទេ​ម៉្លោះ​ហើយ​អ្នកខ្សោយ​តែងតែចាញ់ដោយការ​ចាកចេញ​ខាតបង់ និងរងគ្រោះ។

ដោយសារលក់សៀវភៅ«ពេលវេលា»ខ្ញុំស្គាល់អ្នកធំនិងឧកញ៉ា​ជាច្រើន

៥ កុំបណ្តោយឱ្យអំណាចដែលបំពាក់លើមនុស្សល្ងង់ខ្លៅមកកែប្រែយើង

កុំលះបង់ខ្លួនឯងជាអ្នកណា​ហើយ​ព្រមលុះក្រោម​ឥទ្ធិពលមនុស្ស​មិនល្អ ព្រោះតែប្រាក់ខែ​ឬអំណាច។ ប្រសិនបើថ្នាក់លើចោលម្សៀត ទំនងជាមិនផ្លាស់ប្តូរការប្រព្រឹត្តិរបស់ពួកគេទេ វា​ដល់ពេលដែលយើង​ត្រូវ​រក្សាភាពស្អាតស្អំហើយ​ចាកចេញទៅរកកន្លែង​ដែលកសាងកេរ្ត៍ឈ្មោះឱ្យយើង។​ ថ្នាក់លើ​ទាក់ទងសំខាន់ចំពោះអនាគតនៃអាជីពរបស់យើង មាន​ថ្នាក់លើល្អ​យើងនឹងមាន​អនាគតល្អ ថ្នាក់លើមិនល្អកុំយកអនាគតយើង​ទៅវិនិយោគជាមួយ។

Mr Tomorrow

អ្នក​រកស៊ីមានទង្វើទាំងនេះ កុំសង្ឃឹមមានភ្ញៀវចូលហាង