សុបិនឃើញលុយក្នុងកាបូបជីវិតនឹង​អាចដោះស្រាយបញ្ហាគ្រប់យ៉ាង​ដោយរលូន

ជាទូទៅ ឃើញ​លុយនៅក្នុងក្តីសុបិន ជាប្រផ្នូលបង្ហាញមកឱ្យដឹងជាមុនថា ម្ចាស់យល់សប្តិនឹងមានសក្តានុពលជោគជ័យក្នុងជីវិតធំមួយកើតឡើង។

ឱកាសណាក៏ដោយ ជីវិតនឹង​អាចដោះស្រាយគ្រប់យ៉ាង​ដោយគ្មានភាពតានតឹង។

ឃើញលុយទំាងខ្ទាស់ៗនៅក្នុងកាបូបនៅក្នុងក្តីសុបិន បង្ហាញឱ្យដឹងមុនថា ភាពជោគជ័យនិងរុងរឿងគឺស្ថិតនៅចំពោះមុខ អ្នកគ្រាន់តែខិតខំបន្តិចទៀត នឹងអាចសម្រេចបាន១០០ភាគរយ។

បើយល់សប្តិថា រកឃើញប្រាក់នៅក្នុងកាបូប កាបូបលុយនៅក្នុងធនាគារ កាបូបនោះមានលុយពេញ ឃើញក្រដាសប្រាក់ដុល្លារ ឬឃើញថាយើង​លួចបានកាបូបលុយឬត្រូវ​គេលួច សូមពិនិត្យទំនាលម្អិត៖

១ សុបិនឃើញប្រាក់នៅក្នុងកាបូប

មានន័យថា អ្នកត្រូវបានគេផ្តល់ឱកាសថ្មីនិងធំស្មានមិនដល់ណាមួយ ដែលនឹងធ្វើឱ្យជីវិតរបស់ផ្លាស់ប្តូរមួយរំពេជដូចអច្ឆរិយៈ។ ប្រសិនបើកំពុងស្វែងរកការងារធ្វើមានន័យថាលិខិតផ្តល់ជូនការងារ​គឺនៅតាមផ្លូវជាមួយប្រាក់ខែដ៏ជាទីពេញចិត្ត។

ប្រសិនបើអ្នកកំពុងធ្វើការលើអ្វីមួយដូចជាគម្រោង មានន័យថានឹងទទួលបានរង្វាន់ជាទម្រង់នៃជំនួយឥតសំណងឬប្រាក់រង្វាន់ធំខ្លាំង។

២ ឃើញកាបូបលុយនៅក្នុងធនាគារ

មានន័យថាអ្វីដែលអ្នកកំពុងវិនិយោគ ពេលវេលារបស់អ្នកនិងនាំមកនូវរង្វាន់ដែលនឹងមានជាទម្រង់រូបិយវត្ថុ។ រង្វាន់នឹងមានច្រើនក្នុងជីវិតពិត ការវិនិយោគនឹងមានជោគជ័យ​ដ៏លើសលប់។

៣ ឃើញកាបូបដែលមានលុយពេញក្រដាសឬប្រាក់ដុល្លារ

នេះបញ្ជាក់ថាវាដល់ពេលដែលត្រូវទទួលផលលើអ្វីដែលអ្នកបានខំតស៊ូធ្វើហើយ។ អាចជា​ការ​ទទួលដំណឹង​ពីប្រាក់ខែដែលប្រសើរជាងការងារបច្ចុប្បន្ន អាច​ជាការតំឡើងឋា​នៈនិងការលើកទឹកចិត្តផ្សេងទៀត។

៤ សុបិនថាអ្នកបានលួចកាបូបលុយ

វាមានន័យថាអ្នកមិនស្រួលក្នុងជីវិតទេពីព្រោះឱកាសមាន​តិចតួចហើយ​និយោជកមិនទទួលស្គាល់តម្លៃអ្នកទេ។នេះជាប្រផ្នូលអវិជ្ជមាន។ 

៥ បើសុបិនកាបូបលុយត្រូវបានគេលួច

មានន័យថាអ្នកបានខិតខំហើយប៉ុន្តែជំនួសឱ្យការទទួលបានរង្វាន់អ្នកផ្សេងទៀតហាក់ដូចជាទទួលបានរង្វាន់ជំនួសអ្នកឬកាត់មុខបាត់។

គ្រូឯម

ធ្លាប់ទេ សុបិន​ឃើញ​នរណា​ម្នាក់​ ជឿថា​ដោយសារ​តែ​ពួកគេនឹក​យើង​?