ដឹងថា​ ក្នុងដើមឬស្សីមាន​គជ់មាន​តម្លៃដែរទេ?

គជ់ពិសេស ដែលមិនអាចកាត់ថ្លៃបានលើផ្សារ​ដូចសម្ភារៈនានា ត្រូវបាន​ដុះមកក្នុង ក្នុងក្រពះឬពោះវៀនដើមឬស្សីស្រុក ដែលតរៀងមក​ត្រូវបានគេចាត់ទុកថាជាថាមពលធម្មជាតិ ប្រឆាំងនឹងសារធាតុពុល ក៏ដូចជា​មន្តអាគម និងថាម​ពលអវិជ្ជមាននានា។

គជ់ឫស្សីនេះ​ត្រូវបានគេប៉ូលា​រលោង ក្រោយ​គាស់​រកឃើញនៅខាងក្នុងពោះ​ដើម​ឫស្សីបៃតង​ប្រទេសភូមា​នាឆ្នាំ​២០០៥ ។

គជ់នេះ​ជាទូទៅ​ដុះបង្កប់ក្នុងដើមឬស្សី ដែលពិបាកនឹង​ដឹងប្រសិន​មិនមាន​ការពន្យល់សប្តិឱ្យដឹងទៅរុករក នេះ​បើតាមសម្តី​អ្នកភូមិ។

គេជឿ​ថា វា​ទាក់ទាញសំណាង ពេលណា​ដាក់ជាប់ខ្លួន ឧទាហរណ៍​គជ់នេះ​នាំមក​នូវ​ភាពបរិបូរណ៍ដោយ​ទ្រព្យ ព្យាបាលការពារជម្ងឺតំកាត់​និង​ការពារមន្ត​អំពើខ្មៅ។

នៅចិន គេហៅវា​ផ្កាថ្មឫស្សី ហើយ​គេ​ទុកថា​វា​មានលក្ខណៈសម្បត្តិព្យាបាលរបួសចិត្ត ផ្តល់​ថាមពលរឹងមាំនិង​ថាមពលជីវិតដ៏មានឥទ្ធិពលផងដែរនៅពេលយើងធ្លាក់ទឹកចិត្តម្តងៗ។ វាគឺជាត្បូងដែលគេប្រើនៅពេលអ្នកចង់បោះជំហានធ្វើអ្វី​មួយ​ថ្មី ដូចជា​ការផ្លាស់ប្តូរទិសដៅជីវិតដែល​គុណ​សម្បត្តិ​គជ់នេះ អាចជួយ​ធ្វើឱ្យអារម្មណ៍មានតុល្យភាព ស្ងប់ដើម្បីការពារឥរិយាបថមិនល្អ​នានា​របស់យើង​ខ្លួនឯង និងការគិតគតិជ្រុល។

វាមាន​ច្រើនពណ៌ តែ​ភាគច្រើនគឺ “ស” “លឿងស្រាល” និង “ពណ៌ត្នោតខ្ចី” ជាផ្កាថ្មដ៏មាន​តម្លៃ​ក្នុងលោក សម្រាប់​ជា​គ្រឿងអលង្ការងតេគេមិនសូវលក់ដូរវានៅលើទីផ្សារដោយសារការបញ្ចេញវាចេញ​ដូចកាត់លាភសំណាង​។

ចូររក្សាវាឱ្យបានល្អ ព្រោះនៅបារាំង​គេ​ចាត់ទុកថា គជ់ឬស្សី ថា ជាត្បូងពេជ្រដែលធ្វើអោយជីវិតកាន់តែប្រសើរឡើង។

គ្រូ ឯម