រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ត្រៀម​រៀបចំ​កម្មវិធី​ចូលឆ្នាំ​បន្ទាយឆ្មារ​យ៉ាង​គគ្រឹកគគ្រេង​
BREAKING NEWS
Search

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ត្រៀម​រៀបចំ​កម្មវិធី​ចូលឆ្នាំ​បន្ទាយឆ្មារ​យ៉ាង​គគ្រឹកគគ្រេង​

​បន្ទាយមានជ័យ​ ៖ ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ​២០២០​ខាងមុខនេះ ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន ​ត្រៀម​រួចជាស្រេច​ហើយ​សម្រាប់​រៀបចំ​កម្មវិធី​ចូលឆ្នាំ​បន្ទាយឆ្មារ​យ៉ាង​គគ្រឹកគគ្រេង ​ជូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សប្បាយរីករាយ នៅ​ទីតាំង​ប្រាសាទ​បន្ទាយឆ្មារ​ស្ថិតនៅ​ខាងជើង​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​ ក្នុង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​។ ដោយ​ការ​ត្រៀម​រៀបចំ​នេះ​បាន​ឆ្លង​ដល់​ការប្រជុំ​ជា​លើក​ទី​២​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​ក្រោម​វត្តមាន ឯក​ឧត្តម ស សុខា រដ្ឋលេខាធិការ​អប់រំ យុវជន​និង​កី​កា និង​លោកជំទាវ កែ សួន​សុ​ភី ឯក​ឧត្តម អភិបាលខេត្ត អ៊ុំ រាត្រី ព្រមទាំង​អង្គភាព​ជុំវិញ​ខេត្ត​។

​កិច្ចប្រជុំ​ជា​លើក​ទី​២​នេះ ក្នុង​ន័យ​ត្រៀម រៀបចំ​កម្មវិធី​ចូលឆ្នាំ​បន្ទាយឆ្មារ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៦ ខែ​មេសា ឆ្នាំ​២០២០​ជូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សប្បាយរីករាយ នៅ​ទីតាំង​ប្រាសាទ​បន្ទាយឆ្មារ ។​ ដោយមាន​ការរៀបចំ​ឲ្យ​មាន​៖
១.​ការ​តាំង​បង្ហាញ​ពិព័រណ៍​ផលិតផល​តាម​ស្តង់​
២.​ការ​លេង​ល្បែង​ប្រជាប្រិយ​
៣.​ការ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ​
៤.​កម្មវិធី​កម្សាន្ត​បន្ទាយឆ្មារ​ត្រជាក់ចិត្ត​
៥.​កម្មវិធី​រាំវង់​ស្គរ​ដៃ​
៦.​កម្មវិធី​ប្រលង​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជ្រើសរើស​បវរ​ស្ត្រី​វ័យ​ចំណាស់ ។

​ប្រាសាទ​បន្ទាយឆ្មា​ជា​ប្រាសាទ​ដែល​ត្រូវ​បាន​កសាង​ឡើង​ចុង​សតវត្សរ៍​ទី​១២​ដល់​ដើម​សតវត្សរ៍​ទី​១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ដល់​បុត្រា និង​មេទ័ព​៤​នាក់​របស់​ព្រះអង្គ​ដែល​បាន​ពលី​នៅ​ក្នុង​សមរភូមិ​ដេញ​ចាម​នៅ​ឆ្នាំ​១១៧៧​។ ប្រាសាទ​បន្ទាយ​ឆ្មារ មាន​ទីតាំង​ស្ថិតនៅ ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ និង​មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ខេត្ត​បន្ទាយមានជ័យ​ខាងជើង​។​

​សូម​បញ្ជាក់​ថា​ប្រាសាទ​បន្ទាយឆ្មារ​ត្រូវ​បាន​ ជួសជុល​ឡើងវិញ​និង​បាន​រៀបចំ​ឧបត្ថម្ភ​យ៉ាង​យកចិត្តទុកដាក់​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន​។

​ដោយ​លោកជំទាវ​បាន​ចំណាយ​ថវិកា​ជាច្រើន​ចូលរួម​ឧបត្ថម្ភ​ក្នុង​ការ​ជួសជុល​ប្រាសាទ​ឡើងវិញ​មិន​ថែម​តែប៉ុណ្ណោះ​លោកជំទាវ ម៉ៅ​ម៉ា​ល័យ បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ចុះ​ជាប់​ជាប្រចាំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​នៅ​តាម​ប្រាសាទ​និង​ជុំវិញ​ប្រាសាទ​។​ អ្វី​ដែល​ពិសេស​ជាង​នោះ​ទៀត​ក្នុង​រយៈពេល​ចុង​ក​ក្រោយនេះ​លោកជំទាវ​បាន​ផ្ដួចផ្ដើម​កសាង ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ​ស្ពាន​បណ្ដែត​ទឹក​អាង​ជើងគ្រុស កន្លែង​ទស្សនា​ថ្ងៃ​លិច​នៅ​អាង​ជើងគ្រុស ។​ដែល​សមិទ្ធផល​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ទៅ​ទស្សនា​យ៉ាង​ច្រើន​កាលពី​បុណ្យ​ចូក​ឆ្នាំ​និង​បុណ្យ​ភ្ជុំ​បុណ្យ​កាលពី​ឆ្នាំទៅ​។

​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​សង្ឃឹមថា​ នៅ​ក្នុង​ឧកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជា​ខាងមុខ​តាម​ការរៀបចំ​របស់​រដ្ឋ​បាល​ខេត្ត​ប្រាសាទ​បន្ទាយឆ្មារ​និង​កាន់តែ​មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​កាន់​ច្រើនជាង​ឆ្នាំមុន​៕

អត្ថបទ៖ អ​ពៅ​