BREAKING NEWS
Search

សុបិនងូតទឹក ភាគច្រើនពាក់ព័ន្ធការផ្លាស់ប្តូរវិជ្ជមានតែក៏អាចជាចំណាប់អារម្មណ៍ពីភេទផ្ទុយ

ងូតទឹកនៅក្នុងក្តីសុបិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស្អាតស្អំខាងវិញ្ញាណ។

ងូតទឹកគឺជានិមិត្តរូបនៃការសំអាត។ នេះអាចជាការសំអាតព្រលឹងរបស់មនុស្សម្នាក់ៗ។ នៅពេលដែលឃើញខ្លួន​អ្នកកំពុងងូតទឹក គោលដៅសំខាន់របស់អ្នកគឺដើម្បីស្អាត អ្នកកំពុងព្យាយាមយកសេចក្តីកខ្វក់នានា នេះគឺជានិមិត្តរូបនៃជីវិតថ្មីមួយរបស់អ្នក។

សុបិនអំពីការងូតទឹកបង្ហាញថា អ្នកចង់កែខៃអ្វីៗនៅក្នុងជីវិត។ នេះអាចមានន័យថាអ្នកបានធ្វើខុស។

វាក៏ជាសញ្ញាមួយដែលអ្នកចង់សំអាតសតិសម្បជញ្ញៈរបស់អ្នកឬអ្នកចង់អោយចិត្តរបស់អ្នកគិតកាន់តែល្អ។

ការងូតទឹកដែលពោរពេញទៅដោយទឹកដោះគោមានន័យថាជាការចោទប្រកាន់មិនស្អាតឬមិនពិត។

ការងូតទឹកពពុះក្តៅបង្ហាញថាយើងកំពុងព្យាយាមសម្អាតញាណខាងក្នុងរបស់យើង។ អាងងូតទឹកដ៏ធំមួយមានន័យថា យើង​កំពុងព្យាយាមគេចចេញពីបញ្ហា​ស្មុគស្មាញអ្វីមួយ។ យើងគឺជាមនុស្សតែម្នាក់គត់ដែលអាចផ្លាស់ប្តូរអ្វីៗបាន ប៉ុន្តែយើងតែងតែអាចស្នើសុំការគាំទ្រពីមិត្តភក្តិនិងក្រុមគ្រួសារ។

សុបិនដែលពាក់ព័ន្ធនឹងការងូតទឹក ដូចជាថា ខ្លួនអ្នកកំពុងងូតទឹកហើយមានមនុស្សច្រើនជាងម្នាក់កំពុងងូតទឹកជាមួយ​អ្នកខំបិទបាំង​ជាខ្លាំង មានន័យ​ថាអ្នកទទួលបានការចាប់អារម្មណ៍ខាងផ្លូវភេទយ៉ាងជ្រាលជ្រៅពីនរណាម្នាក់នៅក្នុងជីវិតពិត។

គ្រូឯម

ពូកែញាំមី ដែលយល់សុបិនឃើញមីដែរអត់?មីក្នុងសុបិនជានិមិត្តរូបនៃភាពជាប់លាប់