សុបិនឃើញ«ឫស្សី»សញ្ញានៃស្ថេរភាព វិបុលភាព និងអំណាចផ្នែកអាជីវកម្ម

ឫស្សីគឺជានិមិត្តរូបនៃការលូតលាស់ភាព ភាពចាស់ទុំដែលមានជំនាញ បទពិសោធន៍ ហើយនិងសមត្ថភាពនៃដំណោះស្រាយលើបញ្ហាមិនថាតូចឬធ្ងន់ធ្ងរចុងក្រោយវាជាសុបិនដែលនាំមកនូវសេចក្តីអំណរក្នុងជីវិតពិតនៃម្ចាស់សុបិន។

សូម្បីតែនៅប្រទេសចិនបុរាណវាត្រូវបានគេជឿជាក់ថា ការមើលឃើញឫស្សីនៅក្នុងសុបិនតែងតែជាសំណាងល្អខ្លាំងផុតលេខ។

បន្ទាប់ពីមានក្តីសុបិន្តបែបនេះ មនុស្សម្នាក់នោះនឹងចាប់ផ្តើមកាន់តែរឹងមាំខាងរាងកាយនិងបញ្ញាស្មារតី។ ម៉្យាងទៀតឫស្សីដែលសុបិនអាចជានិមិត្តរូបនៃការឋានៈតែងតាំង​ថ្មី។

ប្រសិនបើឫស្សីបែតង វាបង្ហាញថានាពេលអនាគតដ៏ខ្លីគាត់នោះ នឹងត្រូវមានអាជីវកម្មសំខាន់ៗច្រើនណាស់។

ប្រសិនបើអ្នកសុបិន្តឃើញឫស្សីចាស់លឿង បង្ហាញនូវអំណោយខាងទ្រព្យសម្បត្តិពីអ្នកព្រឹទ្ធាចារណាម្នាក់ឬអ្នកជាធំណាក្តីដែលយើងស្គាល់យូរមកហើយ។

អត្ថន័យផ្សេងទៀតឫស្សីក្នុងសុបិន បង្ហាញពីភាពច្នៃប្រឌិតណាមួយ​ដែលអ្នកនឹងដោះស្រាយបញ្ហាជាច្រើនយ៉ាងអស្ចារ្ស។

នៅក្នុងប្រទេសចិនពីបុរាណប្រជាជនជឿថាប្រសិនបើអ្នកសុបិនឃើញឬស្សីដែលដុះនៅមុខផ្ទះមានន័យថារឿងដ៏សែនរំភើបសប្បាយរីករាយកើតមាន​ ឆាប់ៗនេះជា ដំណឹងល្អពីសមាជិកគ្រួសារឬសាច់ញាតិ។

គ្រូឯម

បដិមា​១​អង្គ​ ដែល​ពលរដ្ឋ​រក​ឃើញ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​ដើម្បី​រក្សាទុក

អត្ថន័យ​នៃ​ការ​យល់​សុបិន​អំពី​ពស់ពណ៌ខ្មៅ