BREAKING NEWS
Search

ឃាត់ខ្លួន​កូន​ចិត្ត​អប្រិយ​ ផឹក​ស្រា​ស្រវឹង​ វាយ​ម្ដាយបង្កើត​ខ្លួនឯង​

​កណ្ដាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង បង្ក​ដោយ​កូនប្រុស​ចិត្ត​អប្រិយ​ ផឹក​ស្រា​ស្រវឹង​វាយ​ម្តាយ​បង្កើត​របស់​ខ្លួន ត្រូវ​នគរបាល​ឃាត់ខ្លួន​។​

ហេតុការណ៍​នេះ​បាន​កើត​ឡើង កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២០ ​វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​ចំណុច​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ ខឺ​ន សាវឿន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ពិការភាព​(​ស្វិត​ត្រគាក​ខាង​ស្តាំ​)​ ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​( ត្រូវជា​ម្តាយ​) មាន​របួស​ស្នាម​លើ​ចង្កេះ​ខាង​ស្តាំ​១​កន្លែង និង​របួស​លើ​ស្មងជើង​ខាងឆ្វេង​១​កន្លែង។​

ជនសង្ស័យ​ ឈ្មោះ ពៅ គ​ន្ធា ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ-​ឃុំ​កើតហេតុ​ឃាត់ខ្លួន​( ត្រូវជា​កូន​)។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ប្រាប់​ឲ្យ​ដឹងថា កន្លងមក​ ជនសង្ស័យ ​នៅ​ពេល​ស្រវឹង​ស្រា​ម្តងៗ​ចេះតែ​រករឿង​ឪពុកម្ដាយ​របស់​ខ្លួន​ ហើយ​ធ្លាប់​ប្រើ​ហិង្សា​ទៅលើ​គាត់​ចំនួន​៤ ​ទៅ​៥​ដង​មក​ហើយ ប៉ុន្តែ​មិន​បាន​ប្តឹង​សមត្ថកិច្ច​ឡើយ។ លុះដល់​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និង​០០​នាទី ជន​សង្ស័យ បាន​ដើរ​ទៅ​ផ្ទះ​ ឈ្មោះ អ៊ុត រ៉ា ភេទ​ប្រុស នៅ​ចំហៀង​ខាងត្បូង​ផ្ទះ​ខ្លួន ហើយ​បាន​ទិញ​ស្រា​ថ្នាំ​ចំនួន​២​លីត្រ​ហូប​ជាមួយ​ឈ្មោះ អ៊ុត រ៉ា ឈ្មោះ​ហ៊ាង និង​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ ​ត្រូវជា​បង​របស់​ឈ្មោះ​អ៊ុត រ៉ា​។ ស្រាប់តែ​ដល់​វេលា​ម៉ោង​១៩​និង​០០​នាទី ជនសង្ស័យ ​មាន​សភាព​ស្រវឹងស្រា​ក៏​បាន​ដើរមក​ផ្ទះ​វិញ​ ហើយ​កាន់ដំបង​ឫស្សី​មួយ​កំណាត់​គ្រវីគ្រវាត់ ​ព្រមទាំង​ស្រែក​ឡូឡា​យ៉ាង​ខ្លាំងៗ​និង​ពេលមកដល់​ផ្ទះ​បាន​រករឿង​ម្តាយ​ខ្លួន​ដែលមាន​ជំងឺ​កំពុង​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ​ថា ​ម៉ែ​ឯង​ស្រលាញ់​តែ​ប្អូនៗ​ ឯខ្ញុំ​វិញ​ម៉ែ​ឯង​មិន​ស្រឡាញ់​ខ្ញុំ​ឡើយ។ ​ពេលឮ​ដូច្នោះ​ ជនរងគ្រោះ​បាន​និយាយថា អា គ​ន្ធា កូនៗ​អញ​ស្រលាញ់​ស្មើ​ៗ​គ្នា ​មិន​ស្អប់​កូន​ណា​ឡើយ ប៉ុណ្ណឹង​បាន​ហើយ​កុំ​មាត់​ឡូឡា​ទៀត ។ ភ្លាមនោះ​ជនសង្ស័យ ក៏​យក​ដំបង​ឫស្សី​វាយ​ម្តាយ​ខ្លួន​ចំនួន​០២​ដំបង​ត្រូវ​ចង្កេះ​ចំហៀង​ខាង​ស្តាំ​មួយ​ដំបង ​និង​ត្រូវ​ស្មងជើង​ខាងឆ្វេង​មួយ​ដំបង ​មាន​របួស​ហើមប៉ោង។ ពេលនោះ​ឈ្មោះ​សុខ ពៅ ជា​ប្តី​ និង​កូនៗ ឈ្មោះ​ពៅ ណាវី ឈ្មោះ​ពៅ ស្រី​ថា​ បាននាំគ្នា​រត់ចេញ​ពី​តូប​នៅខាងមុខ​ផ្ទះ​ ទៅ​ឃាត់​ជន​សង្ស័យ ព្រមទាំង​មក​ដាក់​ពាក្យបណ្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​វិហារ​សួគ៌ ដើម្បី​អនុវត្ត​តាម​នីតិវិធី៕
អត្ថបទ ៖ មុនី​

សូមចុចអាន ៖ ទាល់តែ​ជួល​សន្តិសុខ​ឲ្យ​មក​ដេក​យាម ​ទើប​ចាប់​ចោរ​លួច​បាន​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114