ឃើញគ្រែនៅក្នុងក្តីសុបិន សំដៅទៅលើភាពសុខស្រួល និងសន្តិភាព
BREAKING NEWS
Search

ឃើញគ្រែនៅក្នុងក្តីសុបិន សំដៅទៅលើភាពសុខស្រួល និងសន្តិភាព

ប្រសិនបើសុបិនឃើញគ្រែធំមួយទុកថាជា​តំណាងឱ្យផាសុកភាពនិងសន្តិភាព បន្ទាប់ពីមានការតស៊ូហត់នឿយក្នុងជីវិត​មួយរយៈពេលវែងមកហើយ។

បើឃើញគ្រែច្រើនក្នុងសុបិន បង្ហាញថានឹងរកឃើញការគាំទ្រពីកន្លែងច្រើនក្នុងពេលតែមួយសម្រាប់ការគាំទ្រការងារយើងក្នុងជីវិតពិត។

បើឃើញ​ថាគ្រែមាន​សភាព​តូចចង្អៀតតំណាងឱ្យមនុស្សណាម្នាក់ដែល​តែងតែដឹកនាំ​គ្រប់គ្រងយើងនឹង​ចាកចេញបន្សល់នូវសេរីភាព​និងសុភមង្គល។ ប្រសិនបើយល់សប្តិឃើញគ្រែមិនស្អាតវិញជាប្រផ្នូលប្រាប់ថា នឹងមានលុយច្រើនហើយនឹង​ចំណាយប្រាក់នេះអស់វិញ។

ឃើញគ្រែស្អាតពណ៌សឬពណ៌ស្រាលៗ ទន់ល្មើយនៅក្នុងក្តីសុបិន នឹង​ជាប្រផ្នូលថាម្ចាស់សុបិននឹងធូរស្បើយចេញពីរឿងជីវិត ទទួលបានផាសុកភាព លាភ ឋានៈផ្ទះធំទ្រនំខ្ពស់ដោយមិនចាំបាច់មានការតស៊ូ។

ប្រសិនបើឃើញថាគ្រែមានភាពកខ្វក់ ស្នាមប្រឡាក់ហើយមានក្លិនមិនល្អនោះ ពណ៌ខ្មៅឬស្រអាប់ក្នុងក្តីសុបិនមានន័យថា នឹងមានជំងឺ។

ដើម្បីសុបិន្តថាអ្នកដេកនៅលើគ្រែហើយបានសម្រាក បង្ហាញថា មិត្តភក្តិណាម្នាក់នឹងចូលបន្តការងាររបស់អ្នក ហើយគាត់នឹងប្រគល់ឱ្យវិញបន្ទាប់ពីដំណើរការបាន​មួយរយៈ។

ដើម្បីមើលឃើញគ្រែនិងកម្រាលជាឈុត​ទាំងព្រម ស្អាតប្រណីតមាន​​សណ្តាប់ធ្នាប់ ក្នុងជីវិត​ពិត​អ្នកនោះនឹង​ប្តូរទីលំនៅបច្ចុប្បន្នទៅរកគេហដ្ឋានស្កឹមស្កៃដោយមាន​ប្រាក់ចំណូលខ្ពស់ ដែលជីវិត​ងាយស្រួល​និង​ទទួលបានដោយគ្មានការប្រឹងប្រែងអ្វី យ៉ាងមាន​សុខុមាលភាព។

ប្រសិនបើឃើញអ្នកកំពុងរៀបចំគ្រែក្នុងក្តីសុបិន ប្រផ្នូលថា អ្នកមានបុគ្គលិក ជំនួសដៃជើងច្រើន។

ឃើញគ្រែសើម នៅក្នុងក្តីសុបិនបង្ហាញថា នឹងមានមនុស្សម្នាក់ស្កាត់ជួបនាំមកនូវព៏ត៌មានដ៏មានសារៈសំខាន់ក្នុងការងារ​និងឋានៈ។

ឃើញគ្រែនៅក្នុងអន្តេវាសិកដ្ឋានប្រផ្នូលថា យើងនឹង​យកឈ្នះមារព្យាបាទទាំងឡាយ។

ឃើញការទិញគ្រែថ្មីនៅក្នុងក្តីសុបិនវិញបង្ហាញថាយើង​នឹងទទួលបានការគោរពពីព្រោះកេរ្ត៍ឈ្មោះចំណែកការលក់គ្រែនៅក្នុងក្តីសុបិនតំណាងឱ្យអ្នកចាស់ទុំម្នាក់គួរឱ្យ​គោរពនឹងមកលេងអ្នក។

បើ់សុបិនឃើញថាធ្លាក់ពីលើគ្រែបង្ហាញថានឹងផ្លាស់ទៅកន្លែងផ្សេងទៀតដើម្បីទទួលបានការលួងលោមនិងការធូរស្បើយជាងកន្លែងចាស់។

ឃើញគ្រែថ្មនៅក្នុងក្តីសុបិនវិញបង្ហាញថាអ្នកនឹងឈប់សម្រាកពីការងារឬសាលារៀនមួយរយៈ។

ដើម្បីមើលឃើញគ្រែរោមចៀមនៅក្នុងក្តីសុបិន្តរបស់អ្នកសំដៅទៅលើការជីវិត​ប្រណីតភាព​ដែលនឹង​ចូលមកដល់ហើយមាន​រយៈពេលវែង។ តែ ប្រសិនបើឃើញគ្រែធ្វើពីឈើឬដែកនៅក្នុងក្តីសុបិនបញ្ជាក់ពីរង្វាន់ជាលទ្ធផលនៃការខិតខំ។

បើឃើញគ្រែឆេះភ្លើងក្នុងក្តីសុបិនបង្ហាញថាសន្តិភាពរក្នុងគ្រួសារនឹងខូចបង់ព្រោះការកកូរកកាយ។

បើឃើញខ្លួនឯងលោតលេងលើគ្រែក្នុងក្តីសុបិន អាចសំដៅទៅលើបុគ្គលិកដ៏មានស្នាដៃម្នាក់ដែលមកពីប្រទេសក្រៅ ឆាប់ៗនេះនិងមកជួយសម្របសម្រួលការងារឱ្យរលូន។ ប្រសិនបើឃើញមនុស្សមួយចំនួន​កំពុងលោតលើគ្រែក្នុងក្តីសុបិនបញ្ជាក់ថាមនុស្សដែលនឹងជួយការងារមកពីបរទេសទាំងអស់។
គ្រូឯម

ចុចអាន សុបិនឃើញខោ រកទិញខោឬស្លៀកខោថ្មីជាប្រផ្នូលល្អរឿងការងារ

ចុចអាន អត្ថន័យ​ក្រែមលាបមាត់ក្នុងសុបិន