យុទ្ធនាការ​បញ្ចេញ​ផលិតផល​ស្រា​បៀរ​កម្ពុជា​រូបរាង​ថ្មី​ទៅលើ​ទីផ្សារ​ បានចាប់ផ្តើម​ហើយ ដោយ​ទទួលបាន​ការបញ្ជាទិញ​លើសពី​ផែនការ​កំណត់

ភ្នំពេញ ៖ បុគ្គលិក​គ្រប់ផ្នែក និង ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រមាណ​ជា ៣០០ នាក់ បានចេញ​យុទ្ធនា​ការលក់​ផលិតផល​ស្រា​បៀរ​កម្ពុជា​រូបរាង​ថ្មី ទៅលើ ទីផ្សារ​ហើយ​នៅថ្ងៃនេះ ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំ​ជា​ជំហាន​ដំបូង​ជាមួយ​ការបន្ថែម​ជូន​កាដូរ ពិសេស​ជាច្រើន​រាល់​កា​រ​កុម៉្មង់​ទិញ​ក្នុងថ្ងៃនេះ​ដល់​ថ្ងៃស្អែក​នៅ​ទី​គោលដៅ ៤០ តំបន់​ផ្សេងគ្នា ដើម្បី​លើកទឹកចិត្ត​អតិថិជន ដែល​ជាវ​ក្នុង​ចំនួន​ច្រើន​។​

​លោក​ឧក​ញ្ញ៉ា លាង ពៅ (​ភី​ធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រា​សាសន៍ ថា “​យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល​បន្ថែម​ដល់​អ្នកប្រើប្រាស់ ផ្ទាល់​ដែលជា​អតិថិជន​ស្រា​បៀរ​កម្ពុជា ងាយស្រួល​រក​ទិញ​បាន​នូវ​ស្រា​បៀរ​កម្ពុជា​រូបរាង​ថ្មី​នេះ គ្រប់​ទីកន្លែង​ដែល​ពួកគេ​មានកម្ម​វិធី​ជួបជុំ ឬ ជប់លៀង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​។​”

​លោក​បន្តទៀតថា “​ចំណែកឯ​នៅតាម​ខេត្ត​ក្រុង​ផ្សេងទៀត យើង​បាន​បញ្ជូន​ទំនិញ​របស់​យើង ជាច្រើន​មុ​ឺ​ន​កេស ទៅដល់​ដៃគូ​ចែកចាយ​របស់​យើង​ហើយ​នៅថ្ងៃនេះ ដូច្នេះ​អតិថិជន​នៅតាម ខេត្ត​ក៏​អាច​ចាប់ផ្តើម​រក​ទិញ​ស្រា​បៀរ​កម្ពុជា​រូបរាង​ថ្មី​នេះ​បាន​បណ្តើរៗ​ពី​ដៃគូ​ចែកចាយ​ផ្តាច់មុខ របស់​យើង​នៅតាម​ខេត្ត​នីមួយៗ​ពី​ពេល​ឥឡូវនេះ​បាន​ហើយ​។​”

​លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បង្ហើប​លទ្ធផល នៃ​ចំនួន​លក់​ផ្ទាល់​ទៅ​ដល់ដៃ​អ្នក​ចែកចាយ​បន្ត និង ប្រើប្រាស់​ផ្ទា​ស់​នូវ​ថ្ងៃ​ដំបូង​នេះ​គឺ​លើស ឆ្ងាយ​ពី​ផែនការ​ក្រុមហ៊ុន​បានកំណត់​សម្រាប់​ក្រុមការងារ​រហូត​ទៅ ៨០% ឯណោះ​។

​លោក​បន្ថែមទៀតថា “​ចំណែកឯ​ហាង​លក់ទំនិញ​ផ្សេងៗ អាហា​រដ្ឋា​ន ផ្សារ​ទំនើប និង កន្លែង​លក់ ភេ​ស្ជៈ​តូចៗ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែល​ចាប់ផ្តើម​មាន​លក់​ស្រា​បៀរ​កម្ពុជា​រូបរាង ថ្មី​នេះ​។

​លោក​ក៏បាន​រាយ​រ៉ាប់​ការលំបាក​មួយចំនួន​ក្នុង​យុទ្ធនាការ​នេះ​ផងដែរ នោះ​គឺ​ការបញ្ជាទិញ​ពី​អតិ ថិ​ជន​ចែកចាយ​បន្ត​របស់​ច្រើន​លើសពី​ការរំពឹងទុក​របស់​យើង ដូច្នេះ​ធ្វើអោយ​ការដឹកជញ្ជូន​ទំនិញ ដែល​យើង​បាន​ត្រៀម​មានការ​យឺតយ៉ាវ​បន្តិច​សម្រាប់​ពួកគេ៕ អត្ថបទ​ពាណិជ្ជកម្ម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114