មុនចាប់ផ្ដើមអាជីវកម្មត្រូវដឹងចំណុចខ្លាំង ៣ យ៉ាងនេះសិន
BREAKING NEWS
Search

មុនចាប់ផ្ដើមអាជីវកម្មត្រូវដឹងចំណុចខ្លាំង ៣ យ៉ាងនេះសិន

នៅពេលចាប់ផ្ដើមអាជីវកម្មដំបូងៗមានបញ្ហាជាច្រើនដែលម្ចាស់ជំនួញត្រូវជួបប្រឈម។ អ្នកខ្លះខ្វះដើមទុន រីឯអ្នកខ្លះទៀតមិនដឹងពីរបៀបដឹកនាំអាជីវកម្មខ្លួនឲ្យរីកចម្រើនទៅមុខ។ ដូចនេះបើសិនអ្នកចង់ចេញរកស៊ីដោយខ្លួនឯង  អ្នកត្រូវមានចំណុចខ្លាំង ៣ យ៉ាងខាងក្រោមនេះជាមុនសិន ទើបជំនួញអាចឈរជើងបានជោគជ័យ៖

១. មានជំនាញក្នុងការដឹកនាំ

អ្នកត្រូវមានភាពជាអ្នកដឹកនាំឆ្នើម ដោយចេះទាំងជំនាញដឹកនាំ និងមានចំណេះដឹងទូលំទូលាយ។ ភាពជាសហគ្រិនជោគជ័យត្រូវមានទាំងជំនាញដឹកនាំល្អ មានភាពបត់បែន និង ឆ្លាតវៃក្នុងការដោះស្រាយបញ្ហាក្នុងក្រុមហ៊ុនរបស់អ្នកគ្រប់កាលៈទេសៈ នោះទើបការចេញរកស៊ីដំបូងរបស់អ្នកមានភាពជោគជ័យខ្ពស់។

២. មានជំនាញគ្រប់គ្រងចំណូលនិងចំណាយ 

ការយល់ដឹងពីរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍គណនេយ្យ និងលំហូរនៃចំណូលនិងចំណាយជារឿងដែលសំខាន់ដែលអ្នកត្រូវដឹងឲ្យបានច្បាស់លាស់។ មូលហេតុនោះគឺថាក្រុមហ៊ុនមួយ ឬអាជីវកម្មមួយដែលរស់បានយូរអង្វែងបាន គឺដោយសារលំហូរសាច់ប្រាក់នៃអាជីវកម្មនោះឯង។ ដូច្នេះមុននឹងដាក់ចិត្តថាចង់រកស៊ីអ្វីមួយហើយអ្នកត្រូវសិក្សាស្រាវជ្រាវ រៀនសូត្រឲ្យបានច្រើនទាក់ទងនឹងការចំណាយ នឹងការគ្រប់គ្រងចំណូលឲ្យបានហ្មតចត់សិន។

៣. មានជំនាញលក់ និងទំនាក់ទំនង

បើមិនទាន់ចេះលក់ និងទំនាក់ទំនងទេ កុំទាន់ចេញរកស៊ីអី ព្រោះថាការចេញរកស៊ីគឺប្រាកដណាស់ថាអ្នកត្រូវមានជំនាញទាំងពីរនេះជាដាច់ខាត។ បើទោះបីជាពេលខ្លះអ្នកបានជួលអ្នកដទៃដែលមានជំនាញទាំងពីរនេះ មកធ្វើការឲ្យអ្នកក៏ដោយ ក៏ពេលខ្លះអ្នកត្រូវមានជំនាញនេះដើម្បីធ្វើការបង្ហាត់បង្រៀនដល់ពួកគេ។ បើក្នុងនាមជាអ្នករកស៊ីតែមិនចេះជំនាញលក់ និងទំនាក់ទំនងទេ អ្នកត្រូវទៅធ្វើការឲ្យគេ ឬត្រូវទៅរៀនជំនាញខ្លីៗដែលមានតាមសិក្ខាសាលាសិនទៅ ចាំចេញរកស៊ី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អនុវត្ត​វិធី​នេះ​ ទោះ​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​មុខ​កុំព្យូទ័រ​ អ្នក​នៅ​តែ​មាន​សុខភាព​ល្អ​ដដែល

ចុចអាន៖  ទោះបីមានគូប្រកួតប្រជែងច្រើនក៏ដោយ គន្លឹះទាំងនេះអាចជួយហាងកាហ្វេនៅតែលក់ដាច់ខ្លាំង