BREAKING NEWS
Search

ប៉ូលីសបេឡារូសឃុំខ្លួនបាតុករប្រហែល ៧០០ នាក់នៅយប់ទីបួននៃការតវ៉ា

ក្រសួងមហាផ្ទៃបេឡារូសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប៉ូលីសបេឡារូសបានឃុំខ្លួនមនុស្សប្រមាណ ៧០០ នាក់នៅយប់ទីបួននៃការតវ៉ា បន្ទាប់ពីលោកប្រធានាធិបតី Alexander Lukasheko ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ។

កងកម្លាំងសន្តិសុខបានប៉ះទង្គិចគ្នាជារៀងរាល់ថ្ងៃជាមួយក្រុមអ្នកតវ៉ាចាប់តាំងពីលោក Lukashenko បានអះអាងថា លោកបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ។

ទន្ទឹមនោះគូប្រជែងរបស់លោកគឺលោកស្រី Svetlana Tikhanovskaya បាននិយាយថា ការបោះឆ្នោតនេះមិនយុត្តិធម៌សម្រាប់លោកស្រីនោះទេ ។

បន្ថែមពីនេះក្រុមប្រឆាំងក៏បានចោទប្រកាន់លោក Lukashenko ពីការលួចជ័យជម្នះក្នុងការជាប់ឆ្នោតជាថ្មីរបស់លោកផងដែរ ។

គួរបញ្ជាក់ថា លោក Lukashenko ទទួលជ័យជម្នះក្នុងសម្លេង ៨០ ភាគរយនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ខណៈដែលគូប្រជែងដ៏សំខាន់គឺលោកស្រី Svetlana Tikhanovskaya ឈរនៅលំដាប់ទីពីរមានសម្លេងឆ្នោតប្រហែល ៧ ភាគរយប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS