BREAKING NEWS
Search

ទូរសព្ទ Android ល្អបំផុតទាំង ៥នៅដើមឆ្នាំ ២០២០

មានតាំងពីការភ្ជាប់ប្រព័ន្ធ 5G រហូតអេក្រង់ដែលអាចបត់បាន ក្រុមហ៊ុនទូរស័ព្ទកំពុងវិវឌ្ឍន៍និងច្នៃប្រឌិតទូរសព្ទថ្មីៗកាន់តែលឿនជាងមុន។ ខណៈពេលទូរស័ព្ទត្រកូល Galaxy របស់ Samsung លេចធ្លោជាជម្រើសកំពូលរបស់មនុស្សជាច្រើន មានអ្នកផលិតទូរស័ព្ទផ្សេងទៀតបាន ខិតខំវាយផ្ដួលម៉ាកយីហោនេះខ្លាំងផងដែរ។ ជាការពិតណាស់ ការប្រកួតប្រជែងទាំងអស់នេះមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ដែលអាចផ្ដល់ជម្រើសជាច្រើននៃទូរស័ព្ទល្អៗ ដើម្បីជ្រើសរើសនៅកម្រិតតម្លៃខុសគ្នា។ ខាងក្រោមនេះជាទូរស័ព្ទ Android ល្អបំផុតនៅដើមឆ្នាំ២០២០៖

Samsung Galaxy Note 10 Plus

Note 10 Plus ដែលសម្រិតសម្រាំងមានលក្ខណៈពិសេស ជាមួយទូរស័ព្ទគូប្រជែងផ្សេងទៀត។ ទូរស័ព្ទស៊េរីចុងក្រោយនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលចង់បានប្រព័ន្ធប្រតិបត្តិការ Android ល្អបំផុត។ វាមានអេក្រង់ ៦,៨ អ៊ីញ ថាមពលថ្មពេញមួយថ្ងៃ និងឧបករណ៍កាមេរ៉ាល្អបំផុត។

Samsung Galaxy S10E

ទូរស័ព្ទ Galaxy S10 មានភាពពេញនិយមច្រើនបំផុតដោយផ្តល់ជូនជម្រើសយ៉ាងច្រើន។ វាជម្រើសល្អសម្រាប់អ្នកដែលកំពុងស្វែងរកទូរសព្ទដែលមានរាងតូច និងមានបន្ទះឈីប Snapdragon 855 ដែលមានល្បឿនលឿន និងថាមពលថ្មបានយូរ។ ទូរសព្ទនេះក៏អាចសាកថ្មទូរសព្ទ និងគ្រឿងបន្លាស់ផ្សេងទៀតដោយឥតខ្សែផងដែរ។

Google Pixel 3A

Pixel 3A បានលាក់លក្ខណៈពិសេសមួយចំនួនដែលវាមិនធន់នឹងទឹក មិនមានសាកថ្មឥតខ្សែ ហើយវាមានទំហំផ្ទុកអតិបរមា 64 GB។ ប៉ុន្តែវាបន្ថែមនូវរន្ធដោតកាស និងមានកាមេរ៉ាពេលយប់បានដ៏អស្ចារ្យដែលអាចថតរូបភាពបានយ៉ាងល្អនៅក្នុងទីងងឹត។

OnePlus 7 Pro

ស្មាតហ្វូន OnePlus 7 Pro មានមុខងារពិសេសដោយមានកាមេរ៉ាថត Selfie លេចឡើង ឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃ និងកាមេរ៉ាខាងក្រោយច្រើនបន្ថែមលើកាមេរ៉ាថត Selfie ។ តម្លៃវាគឺចាប់ពី ៦៦៩ ដុល្លារឡើងទៅ។

Motorola Moto G7

ម៉ាក Moto G7 គឺជាទូរស័ព្ទដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន។ G7 មានកាមេរ៉ាខាងក្រោយ២គ្រាប់ ថ្មកាន់ថាមពលបានយូរ និងការរចនារលោង។ ទូរសព្ទនេះមានឧបករណ៍បំពងសម្លេងតែមួយដែលមានសម្លេងមិនសូវឭល្អទេ ចំណែករូបភាពនិងវីដេអូមានពន្លឺតិចប៉ុណ្ណោះ។ វាសាកថ្មឆាប់រហ័សដែលមានប្រយោជន៍នៅពេលដែលអ្នកត្រូវការនៅពេលធ្វើដំណើរ៕

ចុចអាន៖  ពី Instagram ដល់ Tik Tok៖ ស្វែងយល់​ការ​វិវត្ត​របស់បណ្ដាញ​សង្គម​ក្នុង ១ទសវត្សរ៍ចុងក្រោយ

ចុចអាន៖ កាមេរ៉ា​ Huawei Mate 30 Pro ​អាចផ្តួល​កាមេរ៉ា​ iPhone 11​បាន​អត់​?​ មើល​រូប​ទាំង​នេះ​នឹង​ដឹង

ប្រែសម្រួល៖ សន្យា