BREAKING NEWS
Search

CNN បង្ហាញភោជនីយដ្ឋានល្អបំផុតទាំង ២០ នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងនោះក៏មានកម្ពុជាដែរ

សារព័ត៌មាន CNN បានណែនាំអ្នកទេសចរក្នុងនិងក្រៅស្រុក នូវភោជនីយដ្ឋានថ្មីចាស់ ដែលអាចអ្នកដំណើរអាចភ្លក់សាកល្បងជាមួយនឹងអាហាររសជាតិផ្សេងៗពេលធ្វើដំណើរទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំ ២០២០នេះ ។

ខាងក្រោមនោះជាភោជនីយដ្ឋានទាំង ២០ នៅអាស៊ីប៉ាស៊ីហ្វិកដែលល្បីថាមាននម្ហូបអាហារឆ្ងាញ់សម្រាប់ភ្ញៀវទេសចរជិតឆ្ងាយ ក្នុងនោះក៏មានភោជនីយដ្ឋាន​នៅខ្មែរដែរ។

Mott 32 សណ្ឋាគារ Marina Bay Sands ប្រទេសសិង្ហបុរី

ម្ហូបដែលល្បីជាងគេប្រចាំភោជនីយដ្ឋានគឺ ទាខ្វៃប៉េកាំងអាំងជាមួយឈើដើមប៉ោម និងមុខម្ហូបផ្សេងទៀតរួមមាន សាច់ជ្រូកអេស្ប៉ាញជាមួយទឹកឃ្មុំពណ៌លឿង គាវសាច់ជ្រូក Siu Mai ផ្សំគ្រឿងជាមួយត្រីក្រៀលខ្មៅនិងពងក្រួច។

ភោជនីយដ្ឋាន MONO ហុងកុង ប្រទេសចិន

ភោជនីយដ្ឋាននេះ មានបម្រើម្ហូបបែបបារាំងនូវអាហារថ្ងៃត្រង់និងអាហារពេលល្ងាច ដែលមានមុខម្ហូបដូចជា ញាំបង្កង អយស្ទ័រដុតក្រៀមជាមួយម្រេចក្នុងសម្បកខ្យង។

 Koral សណ្ឋាគារ Apurva Kempinski កោះ Bali ប្រទេសឥណ្ឌូនេស៊ី

ភោជនីយដ្ឋាន Koral ជាកន្លែងបរិភោគអាហារក្រោមទឹកតែមួយគត់របស់កោះបាលី។ អាហារសមុទ្រពិសេសរបស់ភោជនីយដ្ឋាននេះគឺអាហាររសជាតិប៉េងប៉ោះ Bedugul ដែលមានបម្រើជូនជាច្រើនបែបផ្សេងៗដូចជា សម្លរសាច់រសជាតិប៉េងប៉ោះ  គ្រីមជូរ និងបង្អែមផ្សំពីប្រេងប៉េងប៉ោះ។

Halapua រីសត Kapuhala Samui ប្រទេសថៃ

ភោជនីយដ្ឋាន Halapua ជាភោជនីយដ្ឋានបរិភោគអាហារល្អបំផុតដំបូងបង្អស់របស់កោះ Samui ដោយប្រើផលិតផលក្នុងស្រុកដែលបានពីកសិដ្ឋា។ន ភោជនីយដ្ឋាននេះមានមុខម្ហូបបែបបារាំងបុរាណដូចជា ផ្សិត Walnut គ្រាប់សណ្តែក និងផ្កាកុលាប។ម្ហូបផ្សេងទៀតមាន ការីល្ពៅ ដំឡូងជ្វាពណ៌ស្វាយនិងខ្ទឹមខ្មៅ ត្រប់ដុតជាមួយទឹកជ្រលក់ប៉េងប៉ោះ។

Esterre សណ្ឋាគារ Palace Hotel Tokyo ប្រទេសជប៉ុន

មុខម្ហូបនៅភោជនីយដ្ឋាននេះផ្ដោតច្រើនជាងគេគឺបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញ។ គ្រឿងផ្សំភាគច្រើនមានដូចជា ឈីស ដំបែផ្សិត និងបង្អែមចម្រាញ់យកចេញពីផ្លែឈើផ្អែមធម្មជាតិ។

សណ្ឋាគារ Mandarin Oriental ក្រុងបាងកក ប្រទេសថៃ

Mandarin Oriental មានបម្រើម្ហូបថៃកាត់ជប៉ុនដ៏ប្រណិតឈ្មោះ Kyo-ryori ។

 ភោជនីយដ្ឋាន Associazione Chianti ហុងកុង ប្រទេសចិន

ម្ហូបពិសេសប្រចាំភោជនីយដ្ឋានគឹ សាច់គោអ៊ីតាលីជាមួយស្រាក្រហម។

រីសត Char by Four Seasons ឈៀងម៉ៃ ប្រទេសថៃ

ភោជនីយដ្ឋាននេះល្បីល្បាញជាងគេគឺ ម្ហូបចម្អិនលើអណ្ដាតភ្លើង។ ម្ហូបនៅទីនេះភាគច្រើនយកគ្រឿងផ្សំមកពីប្រទេសចិន។ មុខម្ហូបពិសេសៗមាន បាយឆារសជាតិឈីស  សាច់ចៀមកាប់អូស្ត្រាលី សាច់មាន់ស្រែ បង្អែមម្នាស់ឆាភ្លើង និងបាយពួតដោតឈើរសជាតិឈីសខេក។

ភោជនីយដ្ឋាន The Test Kitchen ម៉ានីឡា ប្រទេសហ្វីលីពីន

ភោជនីយដ្ឋាន​នេះមានម្ហូបដូចជា បបរផ្សំជាមួយគ្រាប់ធញ្ញជាតិ ខ្យងសមុទ្រ ស្លឹកត្រចៀកគោជប៉ុន និងដំណាប់សណ្ដែកក្រហមរបស់ជប៉ុន។

បារ ZA ZA TA ក្រុង Brisbane ប្រទេសអូស្រ្តាលី

ម្ហូបនៅទីនោះរួមមាន សាច់គោបន្ទះឆៃថាវ ម្សៅសាលីជាមួយរំដេង សាច់ពពែចៀនជាមួយឈីស និងសាច់ចៀមខ្វៃ។ ក្រៅពីនេះមាននំបុ័ងជាមួយទឹកប៉េងប៉ោះនិងទឹកម្ទេសរបស់ប្រទេស Yeman ដែលមានឈ្មោះថា zhug។

អាហារដ្ឋាន The Chow Kit ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

អាហារទាំងនេះរួមមានស៊ុបប៉េងប៉ោះ ប៊ឺហ្គឺរសាច់គោរសជាតិសាច់អាំង និងត្រីបន្ទះចៀន។

សណ្ឋាគារ Raffles Grand ខេត្តសៀមរាប ប្រទេសកម្ពុជា

សណ្ឋាគារនៅសៀមរាបមួយនេះមានងាហារដូចជា តុមយ៉ាំបង្កង  ឆ្អឹងជំនីចៀមបំពងជាមួយទឹកជ្រលក់ និងបង្អែមសង់ខ្យាល្ពៅ។

ភោជនីយដ្ឋាន John Anthony JW Marriott Hanoi ក្រុងហាណូយ ប្រទេសវៀតណាម

ភោជនីយដ្ឋាននេះមានបម្រើអាហារដូចជា គាវមូរស្នូលឆៃថាវ BBQឆ្អឹងជំនីគោ បង្កងមាន២រសជាតិគឺរសជាតិ sashimi និងបបរគ្រឿងបែបប្រពៃណី។

ភោជនីយដ្ឋាន Shiroux សណ្ឋាគារ Halekulani Okinawa ប្រទេសជប៉ុន

ភោជនីយដ្ឋានជប៉ុននេះមានអាហារប្លែកបន្តិចដោយគ្រឿងផ្សំអាហារមាន ទំពាំងបាយជូរសមុទ្រ សារ៉ាយសមុទ្រ និងពស់សមុទ្រ។

ភោជនីយដ្ឋាន Pastore ក្រុង Melbourne ប្រទេសអូស្ត្រាលី

ម្ហូបល្បីជាងគេក្នុងភោជនីយដ្ឋាននេះគឺ Pasta ធ្វើដោយដៃ បន្ទាប់មកគឺ សាច់គោបន្ទះ សាច់ទាផ្សំក្រមួនផ្កា និងសាច់អាំងឈីសអ៊ីតាលី។

ភោជនីយដ្ឋាន Ensue ក្រុង Shenzhen ប្រទេសចិន

ម្ហូបប្រចាំភោជនីយដ្ឋាន Ensue មានត្រីចំហុយជាមួយផ្កា Overlord និងបន្លែបៃតង គ្រុំដុត ដំឡូងឆៅ និងបង្អែមសង់ខ្យា។

ភោជនីយដ្ឋាន The Araki ហុងកុង ប្រទេសចិន

ម្ហូបល្បីក្នុងភោជនីយដ្ឋាននេះគឺ Sushi។

The Place សណ្ឋាគារ The Fullerton ​ក្រុង Sydney ប្រទេសអូស្ត្រាលី

អាហារបម្រើនៅទីនេះរួមមាន ត្រីក្រហមស្ទើរឆ្អិន បាយមាន់សិង្ហបុរី ឆ្អឹងជំនីអាំងលើភ្លើង ការីគ្រឿងសមុទ្រ និងសាច់មាន់ចង្កាក់អាំង។

CROM, ក្រុងតៃប៉ិ តៃវ៉ាន់

CROMមានអាហារដូចជា គាវចំហុយ pasta ទឹកជ្រលក់រសជាតិឈីសនិងបឺរ និងបង្អែមនៅដុតរសជាតិវ៉ាន់នៅឡា ទំពាំងបាយជូរ ។

ភោជនីយដ្ឋាន Stanley ក្រុង Brisbane ប្រទេសអូស្ត្រាលី

ភោជនីយដ្ឋាននេះរួមមាន ទាខ្វៃ pancakes និងគ្រុំចំហុយមីសួជាមួយទឹកជ្រលក់XO ៕

 

ចុចអាន៖ ស្វែងយល់​របបអាហារដែលត្រឹមត្រូវតាមវ័យរបស់អ្នក

ចុចអាន៖ អាហារគួរឈប់បរិភោគក្នុង​ឆ្នាំ ២០២០តោះ! ចាប់ផ្តើមពីល្ងាចនេះតែម្តង

 

ប្រែសម្រួល៖ សន្យា