BREAKING NEWS
Search

អ្នកគាំទ្ររឹតតែបង្ហាញការព្រួយបារម្ភ ពេលឃើញ Rain កាន់តែស្រកគីឡូស្គមខ្លាំងទៅ

ថ្មីៗនេះ តារាចម្រៀង និងសម្ដែងប្រុសល្បីជួរមុខរបស់កូរ៉េខាងត្បូង លោក Bi Rain កាន់តែទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំង ​រាល់​ពេល​ដែល​តារា​ប្រុស​រូប​នេះ ​បង្ហោះរូបថតនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនម្ដងៗ។

ជាក់ស្តែងមួយរយៈចុងក្រោយនេះ សង្កេតឃើញជារឿយៗថា Bi Rain ​លោក​ហាក់​ដូចជា​ស្រក​គីឡូ​ខ្លាំង​ទៅៗ​​រហូត​ដល់​អ្នក​គាំទ្រ​មួយ​ចំនួន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពីសុខភាពផ្ទាល់់របស់លោក។

នៅក្នុង​មតិពី​អ្នក​និយ​ម​លេង​បណ្ដាញសង្គមបានចោទជាសំណួរទៅកាន់លោកថា « ហេតុអ្វីបានជាលោក ស្គមច្រើនយ៉ាងនេះ?»« ​​សូម​ថែរ​ក្សា​សុខ​ភាព​ល្អផង​» ​និងខ្លះទៀតបានខមមិនលក្ខណៈសើចលេងថា « ប្រ​ហែ​ល​ជា ​Kim Tae He​e ​ប្រើលោកច្រើនពេកហើយ» « មានអ្នកមើលថែទេលោក ដូចជាស្គមពេកហើយបងប្រុស?»។ ទោះជាយ៉ាងណាក៏ដោយ ​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​តែ​ពោល​ពាក្យ​សរសើរ​លោក​ខ្លាំង​ដដែរ​ថា ​ស្រស់​ស​ង្ហា ​​និង​​ទាក់​​ទាញ​ជាង​មុន​ទៀត ​ជាមួយនឹងរាងបែបនេះ។

គួររម្លឹកផងដែរ ចាប់តាំងពី Bi Rain ប្រកាសវិលត្រឡប់ចូលសិល្បៈវិញស្របពេលជាមួយភរិយា លោក បានស្រកគីឡូអស់ជាង ១០គីឡូ បន្ទាប់ពីដាក់កម្រិតខ្លួនឯងដោយការហាត់ប្រាណ និងរបបអាហារ។ រហូត​មក​ដល់​ពេល​នេះ រូបរាង និងមុខមាត់របស់លោក ​ក៏​មាន​មតិ​ពី​អ្នក​គាំទ្រ​ភាគ​ច្រើន​មាន​ការ​ព្រួយ​បារម្ភ ​ព្រោះលោកបានផ្លាស់ប្តូររូបសម្រស់ច្រើនមិនដូចពីមុនឡើយ៕

ចុចអាន៖ច្បាស់ហើយ! YG បញ្ជាក់ពីដៃគូសហការថ្មីរបស់ BLACKPINK គឺជាតារាចម្រៀងអាមេរិក Selena

ចុចអាន ចាំបានអត់? ក្រុមចម្រៀងមួយណា ធ្វើឱ្យអ្នកស្គាល់ពីសិល្បៈកម្សាន្ត K-Pop ដល់សព្វថ្ងៃ

អត្ថបទផ្ដល់ដោយ៖poraman