Visaធ្លាក់ពីតារាងក្រុមហ៊ុនធំទំាង១០​លើលោក Appleនៅតែលេខមួយ​ Microsoft លេខពីរ​

ជាមួយនឹងតម្លៃប៉ាន់ លើ​ទីផ្សារប្រមាណ​ជា​ ៩៦១ ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Apple ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនដែលដំណើរការបានល្អបំផុតនៅលើពិភពលោក នៅឡើយមិនទាន់មានគេផ្តួលបាន។

នេះបើយោងតាមទស្សនាវដ្តី CEOWorld គឺខណៈដែល​​ក្រុមហ៊ុន Microsoft មាន​តម្លៃប៉ាន់ ប្រមាណជា ៩៤៦ពាន់លាន ដុល្លារ លើផ្សារពាណិជ្ជកម្ម ឯក្រុមហ៊ុន Amazon គឺថ្លៃ​៩១៦ ពាន់លានដុល្លារ បានឈរនៅលេខរៀងលំដាប់​ទី ២ និងទី ៣ លើកំពូលក្រុមហ៊ុនធំលើលោក​។

ក្រុមហ៊ុន VISA បាននៅលេខរៀងទី១១ធ្លាក់ចេញពីកំពូលតារា​ជាមួយតម្លៃប្រមាណជា​៣៥១ពាន់លាន ក្រុមហ៊ុន​ Wallmart តម្លៃ ២៩២ពាន់លាន ឈរលេខ​១៤ ឯក្រុមហ៊ុន​ Samsung បានឡើងដល់លេខ១៧ ក្នុងតម្លៃ​ប៉ាន់ ២៧៧ពាន់លាន ក៏ជាក្រុមហ៊ុនកូរ៉េងតែមួយគត់ក្នុងលំដាប់ ក្រុមហ៊ុនយក្ខទំាង​៥០​របស់ពិភពលោក ប្រចាំ​ឆ្នាំនេះ​។

បើយើងពិនិត្យឱ្យមែនទែនទៅ ក្រុមហ៊ុនអាមេរិកបាន​គ្របដណ្តប់លើបញ្ជីកំពូលនេះ ដោយមានក្រុមហ៊ុនចំនួន ៥៤ ក្នុងចំណោមក្រុមហ៊ុនធំជាងគេទំាង​១០០​ហើយ​មាន៨ក្រុមហ៊ុនក្នុងចំណោម​កំពូលតារាង១០។

បញ្ជីនេះមានលក្ខណៈជាសកល ដោយមានប្រទេសចំនួន ១២ ចូលរួម។ ក្រុមហ៊ុនចិនមាន​ចំនួន ១២  ចក្រភពអង់គ្លេសមានក្រុមហ៊ុនចំនួនប្រាំនៅក្នុងបញ្ជី។

ប្រភព ceoworld.biz

ប្រែសម្រួល សាយ ពេជ្រ​