BREAKING NEWS
Search

ដឹងថា​បិណ្ឌ៩ស្អែក មានអ្វីពិសេសសម្រាប់ វក ជូត​ ខាល ថោះ និងឆ្លូវ?

ដោយសារជាទិវា នក្ខតឬក្សនៃឆ្នាំទាំង៥ គឺ វក ជូត​ ខាល ថោះ និងឆ្លូវ ដល់ថ្ងៃសុក្រ ទី១១ ខែកញ្ញា ដែលត្រូវជាបុណ្យកាន់បិណ្ឌវេន៩នេះ ការ​បញ្ជូន​កុសល ឧទ្ទិសមគ្គផល គួរប្រារព្ធនៅដំណើរទិសខាងកើតឬជើងជាមួយពេលាកំណត់​ឱ្យបានមុនម៉ោង១០ព្រឹក ជាកំហិត។

ដង្វាយឬប្រគេនចង្ហាន់ គួរជាវត្ថុមានពណ៌ស ឬទឹកក្រូចស្រស់ មាន​(បុប្ផា អង្ករ បាយ​ នំ ទឹកដោះគោ ឬបង្អែមផ្សេងៗ) ។

វត្ថុ​ប្រទាន ឬទាន គួរធ្វើក្នុងលេខ​២ ឬប្រាំបួន ហើយធ្វើជាមួយ​មនុស្ស​ចាស់ជរា មនុស្សមាន​ដៃជើង​មាំមួន​មានប្រាជ្ញាវាងវៃ​ ដែលបម្រើអង្គអញក្បែរកាយសព្វថ្ងៃ ជាជាងឱ្យទៅ​អ្នកមកពីចម្ងាយ​មិនបានរាប់ឃើញគ្នា។

ទាញ​យកនក្ខតឬក្ស នៃឆ្នាំកំណើ់តខ្លួន ដែលមាន​តែម្តងក្នុង៣០ជុំ នៃឆ្នាំទាំង១២ សូម​ធ្វើទាន​ដោយចិត្តសទ្ធាពិត មិនប៉ុនប៉ងល្មោភលោភ មានទឹកមុខប្រិមប្រិយ​ស្លៀកពាក់ថ្មីៗ​(ស​ឬទឹកក្រូច​)តាំងពីព្រហាម​ទល់ព្រលប់ អោនលំទាន​គោរពម្ចាស់ទឹកដីសិនមុនចេញទៅវត្ត ហើយដាក់ទឹកផ្សើមសសរផ្ទះមិនឱ្យមាន​រីង ។ 

ហាមទទួលទានស្រា និងបារី ហាមនិយាយស្តី បង្អាប់អ្នកណាឬធ្វើឱ្យមាន​ការប៉ះទង្គិចបង្កើ់តភាពខ្សឹកខ្សួលខាតបង់លាភទាំងពួង។

គ្រូឯម

ចុចអាន ការបញ្ជាន់ឬចូល​រូប ក្នុងជំនឿជនជាតិអាស៊ី

ចុចអាន វត្ថុ៥នេះ​អ្នកឆ្នាំម្សាញ់ទំាងអស់ត្រូវប្រមូលបោះចោលភ្លាមប្រសិនចង់បានសិរីមង្គល