BREAKING NEWS
Search

សត្វស្លាបទឹកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង​មាន​ជិត ១០០​ប្រភេទ​

ឆ្នាំ២០២០​ការ​ធ្វើ​ជំរឿនសត្វស្លាបអាស៊ី និង​ជំរឿងត្រយ៉ងចំពុះស្លាបព្រា ​បានប្រព្រឹត្តិ​ទៅ​ថ្ងៃទី ១៦ និង ១៧ ខែមករា ​នៅតំបន់ការពារ ទេសភាព​បឹង​ព្រែកល្ពៅ​ និងអន្លង់ព្រីង។ ​សកម្មភាពអង្កេតតាមដាន​ជីវចម្រុះនេះធ្វើឡើងជាប្រចាំឆ្នាំដោយឩទ្យានុរក្ស និងក្រុមអង្កេតតាមដានជីវៈចម្រុះ​ដែលប្រចាំការ​ក្នុងតំបន់ការពារ ក្រោមការគាំទ្ររបស់អង្គការ BirdLife ។ សត្វស្លាបចំនួន ៥៦ប្រភេទត្រូវបាន ប្រទះ​ឃើញ​ និង​កត់ត្រាបាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងវិញ សត្វស្លាបចំនួន ៣២ប្រភេទត្រូវបានកត់ត្រា ដែល​រួមមាន សត្វក្រៀលចំនួន ១០២ ក្បាល ខ្វែងសមុទ្រកន្ទុយខ្មៅចំនួន ៤១៥០ក្បាល និងសត្វស្លាប មួយចំនួនទៀត។ ត្រយ៉ងចំពុះស្លាបព្រា ដែលធ្លាប់កត់ត្រាបាន កាលពីឆ្នាំ ២០១១ ២០១២ ក្នុង​តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មិនត្រូវបានប្រទះឃើញនិងកត់ត្រាបានឡើយក្នុងឆ្នាំ ២០២០នេះ។

កាប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ទាំង មូល ដែលធ្វើឱ្យទឹកឆាប់រីងស្ងួង ធនធានធម្មជាតិមានការ ធ្លាក់ចុះ។ កត្តារំខានពីសកម្មភាពមនុស្សក៏ជាកត្តាដែលគួរ ឱ្យព្រួយ​បារម្ភ​ផងដែរ។ ក្រុមការងារបាននឹងកំពុងបន្តការ អង្កេតតាមដាន យ៉ាងយកចិត្តទុក្ខដាក់​ក្នុងកិច្ចការងារ​អភិរក្ស តំបន់ដីសើមនេះ។

ប្រភព​៖ BirdLife Cambodia