BREAKING NEWS
Search

ឆ្លងផុតជាង៩ខែ! ពេលនេះ Bitoey ឆ្លងទន្លេហើយ បានកូនស្រីមុខមាត់គួរឲ្យក្នាញ់

នៅមុននេះបន្តិច ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តារាចម្រៀងនឹងសម្ដែងអ្នកនាង Bitoey Suteewan បានសម្រាល​កូន​រួច​ហើយ ប្រកប​ដោយសុវត្ថិភាព​នៅក្នុងមន្ទីរពេទ្យ Bumrungrad ប្រទេសថៃ។

ការសម្រាលកូនដ៏លំបាក ដែលគេបានប្រៀបធៀបដូចជាការជិះទូកឆ្លងទន្លេដោយគ្មានកោះត្រើយនេះ ក្រៅពីខ្លួនឯង Bitoey ក៏​ទទួល​បាន​កម្លាំង​ចិត្ត​ដ៏ខ្លាំងក្លាពីស្វាមីរបស់នាងគឺ DJ Man ដែលលោកបាននៅក្បែរភរិយារហូតក្នុងកំឡុងពេលសម្រាលនេះ។

ព្រមជាមួយនឹងអារម្មណ៍រំភើបត្រេកអរ អ្នកម្ដាយថ្មោងថ្មីរូបនេះ បានបង្ហោះរូបភាពនៅលើអ៊ីនស្តាក្រាមរបស់នាង៣​នាក់ម្ដាយ​ឪពុក​កូន​​ដែល​ទើបបើក​ភ្នែកឃើញពន្លឺថ្ងៃ ថែមទាំងសរសេរពាក្យថា«បេះដូងម្តាយនៅទីនេះbabyvatemon»។

ភ្លាមៗ បន្ទាប់ពី​បាន​ដឹង​ដំណឹងល្អ នឹងបានឃើញមុខមាត់ដ៏គួរស្រលាញ់​របស់កូនស្រី Bitoey មិត្តភក្តិ​ចាស់ក្មេង​នៅ​​ក្នុង​ឧស្សា​ហ​ក​ម្ម​​កំ​សាន្ត​ថៃ​ជាច្រើន​បាន​នាំគ្នា​ចូលរួម​អបអរសាទ សរសើរ ថែមទាំងជូនពរឲ្យម្ដាយ​ និងកូនមាន​សុខភាព​ល្អឆាប់បាន​ត្រឡប់​ទៅ​ផ្ទះ​វិ​ញ​៕

ចុចអាន៖ កុំឱ្យថាម៉ូតដដែលៗ! Patricia Good ប្តូរមកកាត់សក់ខ្លីក្រឡឹងក កាន់តែស្អាតនិងស៊ិចស៊ីជាងមុនទៀត

ចុចអាន៖អត់ម៉េចបាន! ថ្ងៃបុណ្យម្ដាយម្សិលមិញ Bella ក៏នាំ Weir ទៅចូលរួមជួបជុំគ្រួសារបងប្អូនដែរ

អត្ថបទផ្ដល់ដោយ៖poraman