អាជីវកម្មល្អទាំងនេះ សហគ្រិនមិនបាច់មាន​ថវិកាដល់៥ពាន់ដុល្លារក៏អាចផ្តើមបាន
BREAKING NEWS
Search

អាជីវកម្មល្អទាំងនេះ សហគ្រិនមិនបាច់មាន​ថវិកាដល់៥ពាន់ដុល្លារក៏អាចផ្តើមបាន

រាល់ការចាប់ផ្តើមអាជីវកម្មតែងរងការបំភិតបំភ័យដោយករណីលុយមិនគ្រប់។ ការស្វែងរកដើមទុនមិនសំខាន់ស្មើមាន​គំនិតត្រឹមត្រូវនោះទេ។

ដឹងរបៀបចាប់ផ្តើមអាជីវកម្មគឺគ្រាន់តែ​ជាចំណុច​ចាប់ផ្តើមប៉ុណ្ណោះ ព្រោះការបណ្តាក់ទុនអាជីវកម្មដែលមានហានិភ័យទាបគួរតែមាន​តម្លៃផ្តើមថោកៗ អាច​ត្រឹម​៥០០០ ដុល្លារឬតិចជាងនេះព្រោះបើមិនជោគជ័យ​យើងក៏មិនដួលទ្រេលដែរ។

ជាសំណាងល្អ មានអាជីវកម្មខ្នាតតូចជាច្រើនដែលសម័យកាលកូវីដនេះ យើង​អាចចាប់ផ្តើមបាន​នឹងមិនធ្វើឱ្យខូចខាតលុយធំអ្វីឡើយ។

១ អ្នកថែក្មេងពេលថ្ងៃ
ម្ចាស់ទីតាំងថែទាំកុមារពេលថ្ងៃអាចមានត្រឹមទីតាំងសម្ភារៈចាំបាច់ៗ ដូចជា គ្រែក្មេង ពូក សម្ភារៈអនាម័យ សម្ភារៈលេង​របស់កុមារ​ ម៉ាស៊ីនត្រជាក់មួយ ។ល។ ចំណាយប្រមាណ​ជា​៣០០០ដុល្លារពេលចាប់ផ្តើម និងអាច​ទទួលបាន​ចំណូលពី ១០០០ទៅទៅ ៣០០០ ដុល្លារក្នុងមួយខែប្រសិនទទួលកុមារបាន​៣០នាក់។ ក្នុងនោះ​យើងអាចចំណាយតែ​១២០០ដុល្លារលើបុគ្គលិក៦នាក់ នៅពេលចាប់ផ្តើម។ ជាទូទៅអាជីពនេះ ត្រូវការអាជ្ញាប័ណ្ណការ ធានារ៉ាប់រងនិងអ្នកថែទាំដែលមាន​ការបណ្តុះបណ្តាល។

២ ភ្នាក់ងារអចលនៈទ្រព្យ

ប្រាក់ចំណូលរំពឹងទុក៖ ២០០០ ដុល្លារទៅ ១០០០០ ដុល្លារក្នុងមួយខែ

ដោយផ្អែកលើតំរូវការចាំបាច់និងពេញនិយមនាពេលបច្ចុប្បន្ន មុខងារនេះកំពុងពេញរកប្រាក់បាន​ប្រសិន​យើង​បានចូលរៀនមាន​អាជ្ញាប័ណ្ណនិងមាន​ទេពកោសល្យខាង​វាយតម្លៃ ។​លោកRhett Struve ជាម្ចាស់អចលនទ្រព្យរបស់Keller Williams បានចំណាយប្រហែល ១៥០០ ដុល្លារ ជាថ្លៃចាប់ផ្តើមក្រុមហ៊ុន រាប់បញ្ចូលទាំងវគ្គសិក្សាអាជ្ញាប័ណ្ណនិងថ្លៃទីភ្នាក់ងារ។ លោក Struve មានប្រសាសន៍ថា“ ក្រៅពីការចំណាយលើការកសាងខ្លួនឯងនៅលើទីផ្សារ និង​មិនមានអ្វីច្រើនទៀតទេក្នុងនាមជាភ្នាក់ងារអចលនៈទ្រព្យ” ។

៣ អ្នកថតរូបឬវីដេអូ
មាន​៥ពាន់ដុល្លារ នឹង​មាន​សម្ភារៈថតមួយកំប្លេយ៉ាងប្រណីត។ ​ ប្រាក់ចំណូលរំពឹងទុកពី ១៥០០ ដុល្លារទៅ ៣ ០០០ ដុល្លារក្នុងមួយខែៗ ដោយ​ការចាប់ផ្តើមអាជីវកម្មថតរូបឬវីឌីអូ គឺត្រូវការបទពិសោធន៍ជាមួយរូបភាពដែលមានគុណភាពខ្ពស់។ ហើយអ៊ិនធើណែតគឺជាធនធានដ៏ល្អសម្រាប់វគ្គសិក្សាបន្ថែម និងព័ត៌មានអំពីសិល្បៈសោតទស្សន៍ក៏ដូចជាការស្វែងរកអតិថិជន។

លោក Slavik Boyechko ដែលជាម្ចាស់គេហទំព័រ Gear Dads គឺជាអ្នកថតវីដេអូម្នាក់ដែលរក្សាបាននូវភាពរីកចម្រើនតាមរយៈការលក់ឧបករណ៍វីដេអូសម្រាប់អ្នកជំនាញ។ លោកថាគ្រប់គ្នា មិនចាំបាច់ចាប់ផ្តើមការវិនិយោគដ៏ធំនោះទេ ពោល អាចជួលឧបករណ៍សម្រាប់ពេលចាប់ផ្តើម​ដូច្នេះអ្វីដែលអ្នកត្រូវការ គឺកុំព្យូទ័រល្អមួយ ដើរលឿន សម្រាប់កែសម្រួល​រូបភាព នៅផ្ទះ។

៤ គ្រូបណ្តុះបណ្តាលផ្ទាល់ខ្លួន
អ្នកបង្ហាត់បង្រៀនជំនាញនានា កាន់តែមាន​លក្ខណៈផ្ទាល់ខ្លួនឡើងហើយនាពេលឥឡូវព្រោះគ្រប់គ្នាពិបាកទៅសាលា។ យើងមិនបាច់មានលុយ​មួយរៀលទេ គ្រាន់តែចេះ​ជំនាញអ្វីមួយ​ច្បាស់ មានគរុកោសល្យ​បង្រៀនបន្ត​ហើយ​ចេះវិធីផ្សាយពី​សេវាកម្មខ្លួនឯងនៅលើInternet។

គ្រូបណ្តុះបណ្តាលផ្ទាល់ខ្លួនជាច្រើនផ្តល់សេវាគ្រូបង្វឹកតាមអ៊ិនធើណេតនិងលក់វីដេអូរបៀបធ្វើលំហាត់ប្រាណនិងផែនការបរិភោគសម្រាប់សម្រកទំងន់។ល។បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ​រួចមកហើយនៅប្រទេសជាច្រើន​លើលោក។

តួយ៉ាង ចន រ៉ូមនីជាអ្នកបង្ហាត់ផ្នែកកាយសម្បទា និងជាស្ថាបនិកគេហទំព័រហាត់ប្រាណថាមនុស្សម្នាក់ៗត្រូវការសុខភាព​ហើយ​នេះជា​រឿងកាន់តែសំខាន់​ទៅថ្ងៃខាងមុខ។​លោកមានចំណូលពី៦០០០ទៅ១៥០០០ដុល្លារជារៀងរាល់ខែ។

ប្រែសម្រួល៖ សុភា
ប្រភព៖ entrepreneur.com

ចុចអាន រឿងខុសឆ្គងបីយ៉ាង ដែលមិនសូវមានអ្នកណាហ៊ានរំលឹកប្រាប់មេដឹកនាំខ្លួនចំៗឡើយ

ចុចអាន ទោះអាយុច្រើនក្តី ស្ត្រីៗនៅតែទាក់ទាញខ្លាំង ដរាបណាមានចំណុចទំាងបីនេះ