មក​ដឹង​អត្ថប្រយោជន៍​អំបិល​ខ្មៅ ​ល្អ​ជាង​អំបិល​ធម្មតា​យ៉ាង​ម៉េច​ខ្លះ?

គ្នាយើងស្គាល់អំបិល​ខ្មៅ​ឬអត់?​ ថ្ងៃនេះ Kpt plus នឹងណែនាំអំបិលមួយប្រភេទដែលមានសភាពខ្មៅតែអាចយកមកធ្វើជា​គ្រឿង​ផ្សំ​ដ៏​ពេញ​និយម​នៅ​ក្នុង​ម្ហូប​ឥណ្ឌា។ ​វា​ផ្ដល់​នូវ​រសជាតិ​ប្លែក​ដែល​ជួយ​បង្កើន​មុខ​ម្ហូប​ជា​ច្រើន ហើយក៏មានការអះអាង​ថា ​ផ្ដល់​នូវ​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន។

តើ​អំបិល​ខ្មៅ​ជា​អ្វី​ ដែល​នាំ​ឲ្យ​មាន​សក្ដានុពល​ដល់​សុខភាព ​ហើយ​ថា​តើ​វា​ប្រយោជន៍​ជាង​អំបិល​ធម្មតា​ប៉ុណ្ណា?

តើ​អ្វី​ទៅ​ជា​អំបិល​ខ្មៅ?
អំបិល​ខ្មៅ​មាន​ច្រើន​ប្រភេទ ​វា​ជា​អំបិល​ដែល​មក​ពី​អណ្ដូងរ៉ែ​របស់​ប្រទេស​ប៉ាគីស្ថាន ​បង់ក្លាដេស ​ឥណ្ឌា​នេប៉ាល់​ និង​ទីតាំង​ផ្សេង​ទៀត​នៅ​ហិ​ម៉ាឡៃ។ ការ​ប្រើប្រាស់​អំបិល​ខ្មៅ​ត្រូវ​បាន​គេ​ចងក្រង​ជា​ឯកសារ​ដំបូង​ក្នុង​វេជ្ជសាស្ត្រ Ayurvedic ដែល​ជា​វិធីសាស្ត្រ​ប្រពៃណី​និង​សុខភាព​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ឥណ្ឌា (ប្រភព 1Trusted) ។ គ្រូ​បុរាណ Ayurvedic អះអាង​ថា​ អំបិល​ខ្មៅ​ហិ​ម៉ាឡៃមាន​គុណ​សម្បត្តិ​ព្យាបាលកែរោគផ្សេងៗបានយ៉ាងពូកែ។

អំបិល​ខ្មៅ​មាន ៣ ប្រភេទ​សំខាន់ៗ​ គឺ​អំបិល​ខ្មៅ Himalayan អំបិល​ខ្មៅ Lava និង​អំបិល​ខ្មៅ Ritual ។

១. អំបិល​ខ្មៅ ​Himalayan


អំបិល​ខ្មៅ ​Himalayan ​អាច​ហៅបាន​ថា​អំបិល​ខ្មៅ​ឥណ្ឌា​ឬ​កាឡាំណាមក៏​បាន​ដែរ។​ ទោះបី​ជា​វា​ត្រូវ​បាន​គេ​ដឹង​ថា​​មាន​គុណ​សម្បត្តិ​ផ្នែក​ឱសថ​ក៏ដោយ​ តែវាគ្រាន់តែជាការ​សិក្សា​ដែល​មិន​ទាន់​ច្បាស់ប៉ុណ្តោះ។ ប៉ុន្តែ​អំបិល​ខ្មៅ​ Himalayan ​អាច​យក​បន្ថែមនៅក្នុង​រសជាតិ​ក្នុង​ស៊ុប ​បន្លែ​ និង​រសជាតិ​អូមីម៉ា ​វា​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​ក្នុង​ការ​ចម្អិន​អាហារ​ជា​ពិសេស​នៅ​ក្នុង​ម្ហូប​អាស៊ី​និង​ឥណ្ឌា។ លើស​ពី​នេះ​ទៀត ​វា​មាន​ក្លិន​ឈ្ងុយឆ្ងាញ់​និង​ក្រអូប​ស្រដៀង​នឹង​ស៊ុត​ វា​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ការ​ចម្អិន​ម្ហូប​បន្លែច្រើនយ៉ាង​ ដើម្បី​ផ្ដល់​នូវ​រសជាតិ​ដូច​ស៊ុត។

២. អំបិលខ្មៅ Lava

អំបិល ​Lava ​ត្រូវ​បាន​គេ​ហៅថា​អំបិលសមុទ្រ​ខ្មៅហាវ៉ៃ​ដែរ ​ព្រោះ​វា​ច្រើន​តែ​មក​ពី​ហាវ៉ៃ។ ខណៈ​ពេល​ដែល​អំបិល​ខ្មៅ Himalayan មាន​ពណ៌​ត្នោត  តែអំបិលLava មានពណ័ខ្មៅខ្លាំងហើយម៉ត។​ អំបិល​ខ្មៅ​ Lava ផ្ដល់​នូវ​រសជាតិ​ប្លែកៗ​និង​ត្រូវ​បាន​គេ​យក​ទៅរោយ​លើ​អាហារ​ នៅ​ពេល​ដែល​អាហារ​បាន​ចម្អិន​ឆ្អិនស្រាប់។ ​វា​ក៏​ផ្ដល់​ឱ្យ​អាហារ​នូវ​រសជាតិ​ស្រាល​និង​មាន​ក្លិន​ដូច​បារី​ក្រអូបដែរ​ វា​ក៏​ជា​គ្រឿងផ្សំបន្ថែម​ដ៏​ល្អ​មួយ​ចំពោះ​មុខ​ម្ហូប​ដែល​មាន​បំណង​ចង់​បានរសជាតិ​ដូច​ក្លិនជក់​បារី។

៣. អំបិល​ខ្មៅ Ritual


អំបិល​ខ្មៅ​ ritual ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ថា​ ជា​អំបិល​អាបធ្មប់​ព្រោះ​វា​គឺ​ជា​ល្បាយ​នៃ​ផេះ​អំបិល​សមុទ្រ​ធ្យូង​ ហើយ​ជួនកាល​មាន​លាយ​ថ្នាំ​ជ្រលក់​ពណ៌​ខ្មៅ​ថែមទៀត វា​មិន​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ប្រើប្រាស់​ក្នុងម្ហូបអាហារទេ។​ ទោះ​បី​ជា​មិន​មាន​ការ​គាំទ្រ​ពី​វិទ្យាសាស្ត្រ​ក៏​ដោយ​ ​ក៏​មនុស្ស​មួយ​ចំនួន​ជឿ​ថា​អំបិល​ខ្មៅ​មាន​សមត្ថភាព​វេទមន្ត​ដើម្បី​ការពារ​ប្រឆាំង​នឹង​វិញ្ញាណ​អរូប ​ឬ​អំពើ​ផ្លូវ​ងងឹត។ គេ​ជឿ​ថា​វា​អាច​ប្រោះ​ព្រំ​នៅ​ជុំវិញ​ទីធ្លា​ផ្ទះឬ​ទុក​វា​នៅ​ក្នុង​ពាង​នៅ​ក្រោម​គ្រែ​របស់​ពួកគេ។

ចំពោះ​អប្បិយជំនឿ​នៃ​អំបិល​នេះ ​ទោះបី​ប្រើប្រាស់​ទៅ​គ្មាន​គ្រោះថ្នាក់​ក៏​ដោយ​ តែ​វា​មិន​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ឲ្យ​ប្រើប្រាស់​ឡើយ ៕

 

ចុចអាន៖ចិន​រក​គ្រែឲ្យ​អ្នក​ជំងឺលែង​ទាន់ ​ទោះបី​​មានមន្ទីរពេទ្យ​​សាងសង់ថ្មីៗក៏​ដោយ

ចុចអាន៖គ្រប់​ប្រទេសជុំវិញខ្លួន​ឆ្លង​វីរុស​កូរ៉ណា​ ​ហេតុអីកូរ៉េ​ខាងជើង​បែរមិនរកឃើញករណីនេះ?

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ