ព័ត៍មានទាន់​ហេតុការណ៏
Search

Marvel បញ្ចេញ Trailer ដំបូង​សម្រាប់​រឿង “Black Window” ឡើងកប់​ខ្លាំង!

ខ្សែភាពយន្ត​ដ៏​ល្បី​កក្រើក​នៃ​ខ្សែស្រឡាយ​របស់ Marvel ត្រូវ​បានដាក់​បញ្ចាំង​បន្តបន្ទាប់​គ្នា​នៅក្នុង​ឆ្នាំនេះ​ដូចជា “Avengers: Endgame” និង “Spider-Man: Far from Home”។ បន្ទាប់ពី​ការ​បញ្ចាំង “Avengers: Endgame” តែ​២​ខែ​ប៉ុណ្ណោះ “Spider-Man: Far from Home” ក៏បាន​ដាក់​បញ្ចាំង​បន្ត។

បន្ទាប់ពី “Spider-Man: Far from Home” ចប់​ការ​បញ្ចាំង ក្រុមហ៊ុន Marvel មិនមាន​បញ្ចេញ Trailer រឿង​ថ្មី​សម្រាប់​ទស្សនិកជន​ឡើយ​។​ ​ប៉ុន្តែ​កាលពី​ម្សិលមិញ​នេះ MCU បាន​បញ្ចេញ Trailer រឿង​ថ្មី​របស់ខ្លួន​ដែល​នឹង​ចាប់​បញ្ចាំង​នៅ​ខែ ឧសភា ឆ្នាំ​២០២០ ខាងមុខនេះ​គឺ​រឿង “Black Window”​។ ប្រិយមិត្ត​បាន​ស្គាល់​មកហើយ​ថា Black Window គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកស្លាប់​និង​រងគ្រោះ​នៅក្នុង “Endgame​”។​

​ខ្សែភាពយន្ត​” Black Window” គឺរៀបរាប់ថយក្រោយពី “Avengers: Endgame” បន្តិច​ដោយនិយាយ​ការវិលត្រឡប់​របស់ Natasha Romanov ទៅ​ប្រទេស​រុស្សី​វិញ ​ភ្ជាប់​ពី​ព្រឹត្តិការណ៍​នៃ “Captain America: Civil War” និង “Avengers: Infinity War”​។ Romanov បានបង្ហាញ​ខ្លួន​ជាមួយ​ប្អូនស្រី​របស់​នាង​ឈ្មោះ Yelena ដែលជា​អ្នកការពារ​ម្នាក់​ដែរ​។ ក្រៅពី​បងប្អូន​ស្រី​ទាំង​២​នេះ ទស្សនិកជន​នឹង​បានឃើញ​វីរបុរស​ពីរ​នាក់​ផ្សេងទៀត​ក្នុង​រឿង​ថ្មី​នេះដែរ​។​

​តោះ​! ទៅ​មើល Trailer រឿង “Black Window”​ទាំងអស់គ្នា​៖