ឆ្នាំថ្មី ចិនដាក់​មហាសេនាអណ្តើក​ខ្មៅ​ចាំទ្រព្យ​ នាំ​សេចក្តីសុខសាន្តនិងលាភជ័យ

យោងតាម ការគណនា​របស់ Great Horroscop ការតាំង​រូបតំណាង​នៃ មហាសេនាអណ្តើកខ្មៅនៅទិសខាងត្បូងផ្ទះ​​ ​ក្នុងឆ្នាំ​ថ្មីឆ្នាំជូត ​គឺអាចការពារមន្ទិលបានពេញមួយ​ឆ្នាំ​ ប្រសិនលោកអ្នក​មានអារម្មណ៍ហាក់​រាសីខ្លួនមិនសូវល្អក្នុងឆ្នាំនេះ។

មហាសេនាអណ្តើកខ្មៅគឺ ជាសត្វមួយក្នុងចំណោមសត្វមានឬទ្ធា​ទាំង ៤ នៃជំនឿចិន ឬជា​អាណាព្យាបាលដែលត្រូវតាំងការពារទិសធំទំាង​បួន។

សត្វអណ្តើកខ្មៅតំណាងខាងជើង នាគពណ៌បៃតងទិស​បូព៌ា ហង្សក្រហម អាណាព្យាបាលការពារ​ទិស​ខាងត្បូង និងខ្លាសអាណាព្យាបាលខាងលិច។ សត្វទាំងបួននេះ ត្រូវបានគេចាត់ទុកថាជាអាណាព្យាបាលនៃថាមពលហុងស៊ុយដ៏ល្អបំផុត ហើយឬសគល់នៃនិមិត្តរូបនិងការប្រើប្រាស់របស់មហាសេនាទំាងនេះ បាន​ចូលជ្រៅទៅក្នុងជំនឿហុងស៊ុយ។

ក្នុងឆ្នាំនេះ ការ​ដាក់អណ្តើកខ្មៅ នៅ​ទីតាំងត្រឹមត្រូវមួយ​និង​ជួយបញ្ជូនចេញទុក្ខសោក ព្រមទំាង​បង្កើនថាមពលវិជ្ជមាន មិនថា​ក្នុងផ្ទះសួនច្បារឬការិយាល័យទេ​។

អត្ថន័យនិងការប្រើប្រាស់អណ្តើកហុងស៊ុយក្នុងប្រទេសចិនបុរាណអណ្តើកត្រូវបានគេមើលឃើញថា ជានិមិត្តរូបខាងវិញ្ញាណ នៃភាពជាប់បានយូរហើយ អាយុវែង តែ​នៅក្នុងការអនុវត្តហុងស៊ុយ​អាច​មានការប្រើប្រាស់ផ្សេងៗគ្នា។ ការដាក់ហុងស៊ុយអណ្តើក​ល្អបំផុតគឺស្ថិតនៅខាងក្រោយផ្ទះ ឯ នៅក្នុងការិយាល័យយើង​អាចដាក់អណ្តើកតូចមួយនៅខាងក្រោយខ្នងបើ​នៅខាងក្រផ្ទះ យើង​អាចដាក់អណ្តើកនៅខាងក្រោយសួនច្បារ។

រូបចម្លាក់សត្វអណ្តើកថែមទំាង ទាក់ទាញលុយនិងធ្វើឱ្យសុខភាពនិងជីវិតគ្រួសារប្រសើរឡើង។

គ្រូឯម