មាន​សញ្ញា ៣ នេះ ច្បាស់​ហើយលេខទូរសព្ទរបស់អ្នក ត្រូវ​បាន​គេ​ប្លុក
BREAKING NEWS
Search

មាន​សញ្ញា ៣ នេះ ច្បាស់​ហើយលេខទូរសព្ទរបស់អ្នក ត្រូវ​បាន​គេ​ប្លុក

មាន​តម្រុយ ៣ យ៉ាង ដែល​អ្នក​អាច​កត់​សម្គាល់​ថា លេខទូរសព្ទរបស់អ្នកត្រូវបានបិទពីលេខម្ខាងទៀត។

#១ ទទួលសារខុសពីធម្មតានៅពេលហៅទូរសព្ទ

ខណៈហៅទូរសព្ទទៅម្ខាងទៀត ហើយទទួលបានសារសម្លេងតបពីក្រុមហ៊ុន ៣ នេះ នោះបញ្ជាក់ថា លេខអ្នកបានបិទ៖

-លេខដែលលោកអ្នកកំពុងហៅ មិនដំណើរការទេ នៅពេលនេះ។

-លេខដែលលោកអ្នកកំពុងហៅ មិនអាចទទួលការហៅចូលទេ នៅពេលនេះ។

-លេខដែលលោកអ្នកកំពុងហៅ កំពុងនៅក្រៅតំបន់សេវា។

ប្រសិនបើអ្នកទូរសព្ទម្តងហើយម្ដងទៀតក្នុងមួយថ្ងៃ ឬពីរឬបីថ្ងៃជាប់គ្នា ប៉ុន្តែទទួលបានសារដដែលៗបែបនេះ នោះបង្ហាញថា លេខទូរសព្ទរបស់អ្នកត្រូវបានគេបិទបាត់ហើយ។

#២ សំឡេងរោទ៍

ប្រសិនបើអ្នកហៅទូរសព្ទទៅគេ ហើយមិនបានឮសំឡេងរោទ៍(សំឡេងហៅចូល) ទាល់តែសោះ វាជាសញ្ញាថា បុគ្គលម្ខាងទៀតបានប្រើមុខងារបិទលេខនៅលើទូរសព្ទរបស់ពួកគេ។ យ៉ាងណាមិញ ប្រសិនបើអ្នកឮសំឡេងរោទ៍ពី ៣-៥ ដងពេលកំពុងហៅទូរសព្ទទៅ នោះប្រហែលជាលេខមិនទាន់បានបិទនៅឡើយទេ។

ករណីលើកលែង៖ ប្រសិនបើមនុស្សដែលអ្នកកំពុងហៅមានមុខងារ “កុំរំខានការហៅ”(Do Not Disturb )នៅលើទូរសព្ទ គេអាចប្រើមុខងារនេះ ហើយពេលនោះ អ្នកនឹងទទួលបានសារទៅជាសំឡេងមកវិញយ៉ាងឆាប់រហ័ស។ ជួនកាលទូរសព្ទអាចអស់ថ្ម ឬខូចជាដើមដែលធ្វើឲ្យអ្នកហៅមិនចូល ដូច្នេះត្រូវរង់ចាំមើលពីរបីថ្ងៃសិន។

#៣ ទទួលបានសញ្ញារវល់លឿនពេក រួចក៏ដាច់ការហៅ

ប្រសិនបើទទួលបានសញ្ញារវល់លឿនពេក (លេខដែលលោកអ្នក កំពុងហៅ កំពុងជាប់រវល់)  រួចលេខរបស់អ្នកក៏ត្រូវបានដាច់ភ្លាមៗ វាបានន័យថា គេបិទលេខរបស់អ្នកតាមរយៈក្រុមហ៊ុន។ បើសាកល្បងហៅពីរបីថ្ងៃជាប់គ្នា លទ្ធផលនៅតែដដែល វាជាភស្តុតាងប្រាប់ថា លេខរបស់បានបិទហើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifewire

ចុចអាន៖ រឿងដែលកម្រមាន​អ្នកណាដឹងអំពីការរកស៊ីដំបូងរបស់ក្រុមហ៊ុនយក្ខកូរ៉េ Samsung

ចុចអាន៖ ៥ យ៉ាងធំៗទាក់ទិននឹង IG(​អ៊ិនស្តាក្រាម) ដែល​យើង​មិន​បាន​ដឹង​