ព្រោះខ្លាចមេរោគកូវីដ កុប្បកម្មមួយកើតក្នុងពន្ធនាគារកូឡុំប៊ីស្លាប់អ្នកទោស ២៣ នាក់

AFP: ភាពស្លន់ស្លោចំពោះការរីករាលដាលនៃវីរុស Covid-19 បានបង្កឱ្យមានកុប្បកម្មនៅក្នុងពន្ធនាគារមួយនា​ប្រទេស​កូឡុំប៊ីបណ្តាលឱ្យអ្នកទោស ២៣ នាក់ស្លាប់កាលពីថ្ងៃអាទិត្យ។

ការធ្វើកុប្បកម្មបានអូសបន្លាយក្នុងពន្ធនាគារដ៏ចង្អៀតមួយនោះពេញ​មួយ​យប់។

ពន្ធនាគារ​ដែលមាន​មូលដ្ឋាន​នៅរដ្ឋធានីបូកូតារបស់កូឡុំប៊ី បានចលាចល ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញព័ត៌មាន​ស្តីអំពីវីរុសកូវីដ១៩។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោកស្រី Margarita Cabello បានពណ៌នាអំពើហឹង្សានេះថា ជាការប៉ុនប៉ងបំបែកគុកក្នុងទ្រង់ទ្រាយធំ ដែលជាផ្នែកមួយនៃផែនការជាបណ្តាញ​នៃពួក​អ្នកទោសមកពីពន្ធនាគារចំនួន ១៣ នៅទូទាំងប្រទេស។

កូដកម្មពេញមួយយប់ បងប្អូនអ្នកទោសឈរមើលពីខាងក្រៅ​រង់ចាំដំណឹង​ទំាងខ្លោចផ្សារ

លោកស្រីរដ្ឋមន្រ្តីក៏បានច្រានចោលលើបទចោទប្រកាន់របស់ក្រុមសិទ្ធិមនុស្សដែលថា កុបកម្មត្រូវបានបង្កឡើង ដោយសារតែ​ភាព​ខ្វះអនាម័យខ្លាំងពេក​ និងលក្ខខណ្ឌរស់នៅដ៏វេទនា មិនផ្តល់ឱ្យនូវបរិស្ថានស្អាតនៅក្នុងប្រព័ន្ធពន្ធនាគារ ខណៈគ្រប់គ្នា​កំពុងភ័យខ្លាចជំងឺផង។

ប្រទេសកូឡុំប៊ីបាន​ចាប់ផ្តើមបិទទ្វារប្រទេស​ក្នុងផែនការ​រយៈពេល ១៩ ថ្ងៃ បង្ខំាងប្រជាជនចំនួន ៤៨ លាននាក់របស់គេពី​ការឆ្លង​រាតត្បាត​តំាង​ពីយប់នៅថ្ងៃអង្គារសប្តាហ៍នេះ។

ប្រទេស​កូឡុំប៊ីមានចំនួនករណីឆ្លងវីរុសCOVID-១៩ចំនួន ៤៥ នាក់ហើយ​។

 

ស្រស់