BREAKING NEWS
Search

មន្រ្តី​បន្តរកឃើញពពុះសណ្ដែក ​ផ្ទុក​សារធាតុគីមី​ហាមឃាត់​បូរ៉ាក់ (Borax)

ភ្នំពេញ មន្រ្តីជំនាញបន្តចុះត្រួតពិនិត្យ និងបានរកឃើញពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ក្នុងផ្សារតាំងក្រសាំង ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុង​របាយការណ៍​របស់មន្រ្តីជំនាញបានឲ្យដឹងថា នៅក្នុងការចុះត្រួតពិនិត្យផ្សារតាំងក្រសាំង មន្រ្តីបានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ៧ គីឡូក្រាម។ ក្រៅពីនោះក៏បានធ្វើការវិភាគបឋមទៅលើ​គំរូម្ហូបអាហារ​មានដូចជា៖ ណែម ​ ដើម្បីស្វែងរកសារធាតុ​គីមីហាម​ឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួត​ពិនិត្យ​រកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុត​កម្ទេច​ចោលនាពេល​ក្រោយ​តាម​នីតិវិធី​ និងបានធ្វើការណែនាំដល់​អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណ​ភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាច​ប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ចុចអាន ៖ មន្រ្តីជំនាញរកឃើញចំណីអាហារមានផ្ទុកសារធាតុគីមី