ប៉ោយប៉ែត​គ្រោងបិទច្រកតំបន់និង​របៀង២សប្តាហ៍ចាប់ពីថ្ងៃចន្ទទី២៣នេះមកបន្តឹងច្រកអន្តរជាតិជាងមុន

សមត្ថកិច្ច ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បន្តការ​ត្រួតពិនិត្យ​តឹងរឹងលើរាល់ដំណើរចេញចូល​នៃភ្ញៀវទេសចរ និងប្រជាពលករ ខណៈស្ថានភាព​ទូទៅ​ហាក់មាន​សភាពស្ងប់ស្ងាត់ជាងធម្មតា​។

រយៈពេលនៃការផ្ទុះឡើងនូវព័ត៌មាន​វិរុសឆ្លង ច្រកអន្តរជាតិប៉ោយប៉ែត​បានហាមប្រាម ទេសចរមកពីប្រទេសទំាង៦ រួមមាន​បារំាង អ៊ីតាលី អេស្បាញ អាល្លឺម៉ង់ សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ព្រមទំាង​ ដាក់ការ​តាមដាន​ភ្ញៀវថៃដែលចូលមកធ្វើការ​ក្នុងប្រទេសកម្ពុជា យ៉ាងយកចិត្តទុកដាក់។

ច្រករបៀងនិងបណ្តាច្រកតំបន់តូចៗ ត្រៀមបិទបណ្តោះអាសន្ន ២សប្តាហ៍​ ចាប់ពី ថ្ងៃទី២៣​ខែ​មិនានេះ​ ដោយ​ងាកមក​​រឹតបន្តឹង​ការពិនិត្យ​កំដៅ នៅ​ច្រកអន្តរជាតិតែមួយវិញ។

សមត្ថកិច្ចត្រួតពិនិត្យកំដៅនៅច្រកអន្តរជាតិប៉ោយប៉ែត

សកម្មភាពកម្មករត្រៀមចេញទៅថៃ ប៉ុន្តែ​រង់ចាំ​ការពិនិត្យ​តឹងរឹង

ភ្ញៀទេសចរ​រង់ចាំសមត្ថកិច្ចត្រួតពិនិត្យកំដៅនៅច្រកអន្តរជាតិប៉ោយប៉ែត

ក្រុមម៉ូឌុប​ប្រដាប់ដោយម៉ាសការពារ​ជំងឺនៅច្រកព្រំដៃន​ប៉ោយប៉ែត

រូបភាពផ្តល់ដោយ​នគរ​បាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត

ស្រស់