ចៅហ្វាយរូបណាដែលនិយាយពាក្យ​ទំាងនេះ​….មិនទាន់សក្តិសម​នឹង​តួនាទី​នៅឡើយ

«ខ្ញុំហត់នឹងរឿងកំប៉ិកកំប៉ុកអស់ហ្នឹងណាស់!»« ខ្ញុំគ្មានពេល​សម្រាប់រឿងល្អិតល្អោចអស់ហ្នឹងទេ!»
ពេលខ្លះសូម្បីតែអ្នកគ្រប់គ្រងល្អបំផុត ក៏​អស់ទឹកចិត្តបាន ចូរចងចាំ​ថា ​អ្នកអាច​ប្រាប់ថាហត់នឿយ តែអ្នកកុំត្អូញត្អែរ បន្ទោស​បង្អាប់ ឱ្យសោះ។ បើអ្នកមិនទាន់ត្រៀមលក្ខណៈ អ្នកកុំទាន់ចង់ដឹកនាំ ឬគ្រប់គ្រងអ្នក​ដទៃ។

ចុះនិយាយបែបណា​វិញ?

នៅគ្រប់ពេលវេលា​នៃ​ជីវិត​មេដឹកនាំម្នាក់ៗ គេត្រូវចំណាយជាមួយ ពេល​វេលា​នៃការ​ច្នៃប្រឌិត បង្កើតទំនុកចិត្តនិងដើម្បីលើកទឹកចិត្តបុគ្គលិក។

នេះគឺជាបច្ចេកទេសលើកទឹកចិត្ត មួយចំនួន​ដែលអ្នកអាចសាកល្បងជាមួយនិយោជិករបស់អ្នក៖

ឱ្យពួកគេដឹងថា អ្នកទុកចិត្តពួកគេ

បើឱ្យពួកគេទទួលអារម្មណ៍ថាអ្នកទុកចិត្តនិលើពួកគេ ការបំពេញការងារ​និង​អាច​រួចឆាប់ជាងការគិត។ ទំនុកចិត្តអាចដើរបានយូរជាងពាក្យបញ្ជោរ ហើយពួកគេកម្រនឹងធ្វើឱ្យអ្នកខកចិត្ត។ តួនាទី​អ្នកគឺ បង្កើតគោលដៅតូចៗ ដើម្បីរក្សាមនុស្សឱ្យសកម្មហើយ​ទទួលបានលទ្ធផលជានិច្ច។កុំបង្កើត​ការស្រមៃ​ដែលធំពេកបានត្រឹមនិយាយ មិនឃើញស្រមោលអ្វី។ពួកគេចង់ឃើញថា គោលដៅរបស់អ្នក គឺប្រាកដនិយមហើយមនុស្សគ្រប់គ្នា ទទួលបានអត្ថប្រយោជន៍ពីការខិតខំ ឃើញពិតៗនឹងភ្នែក។

២ ស្តាប់ក្តីស្រមៃ

លើកទឹកចិត្តបុគ្គលិកដោយចង់ដឹងនិងយកចិត្ត​ទុកដាក់ពីគោលបំណងដល់ពួកគេ។ ពេល​យល់ពីចក្ខុវិស័យជីវិត​ម្នាក់ៗ យើង​អាច​បញ្ចូល​លទ្ធផល​នៃទស្សនវិស័យ​ក្រុមហ៊ុន ត្រូវរ៉ូវជាមួយ​ការស្រមៃទំាងនោះ ដែល​កាន់តែជុំរុញប្រតិបត្តិបានកាន់តែខ្លាំងក្លាថែមទៀត។

៣ លើកកំពស់​តម្លាភាព

ចូរបើកចំហជាមួយនិយោជិកអំពីអ្វីដែលកំពុងកើតឡើង ហើយមនុស្សគ្រប់គ្នាមានឱកាសសួរសំណួរនិងផ្តល់យោបល់។ បុគ្គលិកនឹងមានអារម្មណ៍ថា បានរួមបញ្ចូលនៅក្នុងការសម្រេចចិត្តធំ ៗ និងប្តេជ្ញាចិត្តចំពោះទិសដៅដែលក្រុមហ៊ុន ដែលប្រការនេះបានជួយទ្រទ្រង់ការលើកទឹកចិត្តនិងបង្កើនភាពស្មោះត្រង់និងមោទនភាពចំពោះក្រុមហ៊ុន ក្នុងបេះដូង​ខ្យល់ដង្ហើម​របស់ពួកគេ ។

៤ កុំត្អូញត្អែរ

រអ៊ូរទំាត្អូញត្អែរ ដង្ហើមធំ ជារោគសញ្ញានៃវិបត្តិផ្លូវចិត្ត។ បើទឹកចិត្ត​អ្នកមិនទាន់ភ្លឺស្វាង​ កុំទាន់ចង់មកគ្រប់គ្រងអ្នកដទៃ វាគ្មាន​អ្វីក្រៅ​តែអំពីចម្លង​ជម្ងឺនេះ​ដល់ក្រុមទំាងមូលតែម្តង។

ស្រស់