សេដ្ឋីនីចម្លែក​ ចូលចិត្ត​សាក់រូបមួយ តំណាងឱ្យ​មិត្តប្រុសម្នាក់លើរាងកាយ

នាងឈ្មោះ Katherine Von Drachenberg ពេលល្បីប្តូរមកជា​ឈ្មោះខ្លី គឺ ​ Kat Von D កើតនៅឆ្នាំ ឆ្នាំ​ច ១៩៨២ ជាកំពូល​សិល្បករផ្នែកសាក់ស្បែក​ដ៏មាន​កេរ្ត៍ឈ្មោះនិងទ្រព្យ​សម្បត្តិ​១៥លានដុល្លារ​អាមេរិក​(២០១៩​)។

ក្រោយល្បីខ្លាំង នាង​ក្លាយជា អ្នកនិពន្ធនិងសហគ្រិនថែមទំាង​ជា​អ្នកនិយាយកម្មវិធី​ទូរទស្សន៍ទៀត។

ដំបូងឡើយ នាងត្រូវបានគេស្គាល់ថា ជាអ្នកសាក់ស្បែក​ដ៏មាន​ទឹកដៃមួយរូប ដេលត្រូវបានអញ្ជើញមក​ធ្វើកម្មវិធីទូរទស្សន៍  ដែលក្រោយ​មកជោគជ័យមាន​អ្នកឧបត្ថម្ភឱ្យ ដំណើរ​ការបានដល់ទៅ​ ៤ រដូវកាល មុនពេល​ នាងបែកគំនិតឈាន​ទៅផលិត​គ្រឿងសំអាងនៅឆ្នាំ 2008 ។

នារីនេះ ល្បីឈ្មោះដោយសារ នាង​អាច​សម្តែងការចាក់សាក់ត្រឹម  ២៤ ម៉ោងលើមនុស្ស​ចំនួនសរុប ៤០០ កាន់ដែលជា​ ឯតទគ្គកម្មហ្គីនណេស សម្រេចបាននៅខែធ្នូឆ្នាំ ២០០៧ ។

ក្រោយមក កំណត់ត្រារបស់នាងត្រូវបានបំបែក ដោយអតីតស្វាមី ។

អ្នកសាក់រូបភាគច្រើនដឹងហើយថា ទឹកថ្នាំណាដែលមិនងាយលុបចោល តេនាង​នៅតែមានៈបន្សល់ស្នាមសាក់ជាច្រើន ដែលស្នាមនិមួយៗលើរាងកាយនាង​សុទ្ធ​តែ តំណាងបុរសម្នាក់ដេលជាអតីតសង្សារ។ មិត្តភក្តិជិតដិតនាង​និយាយប្រាប់ The sun អំពី​ការដែលពួកគេតែងតែព្យាយាម ដាស់តឿននាង​ថា នោះ​មិនដែលជាគំនិតល្អទេ គូខ្លះ បើទោះបីជាបានរៀបការអស់រយៈពេល ៥០ ឆ្នាំហើយ នៅតែអាចលែងលះគ្នាបាន ហើយការសាក់អ្វីមួយជាអចិន្ត្រៃយ៍លើខ្លួនយើង ធ្វើឱ្យ​អ្នកក្រោយមានអារម្មណ៍​បែបណា?

នាង​បានគិតផ្សេង​។ នាង​យល់ថា សាក់ជាសិល្បៈមួយល្អល្អៈ តែវាគួរតែមាន​ប្រវត្តិពិតនៃស្នាមសាក់និមួយៗនោះ មិនមែនសាក់លេងៗ​ព្រោះ​តែចង់សាក់ទេ។

Kat ធ្លាប់ត្រូវបានRanker.com សរសេរថា នាង​ មានស្នាមសាក់យ៉ាងហោចណាស់ក៏ ២៧កន្លែង  ដែលស្នាម​នីមួយៗមានអត្ថន័យពិសេសឬជាការចងចាំធំៗក្នុងជីវិតនាង។ រាងកាយរបស់នាង សាក់ភាគច្រើនជា​រូបគំនូរលំអិតនៃសមាជិកគ្រួសារខ្លួនឯង និងវីរបុរសផ្ទាល់ខ្លួន មិត្តប្រុស រួមទាំង ស្វាមីផង។

ម្យ៉ាង​ដែរទេ?

ក្រោយ​ជោគជ័យ នាងដូរមក​សរសេរសៀវភៅ(ជនជាតិអាមរិក​ដែលល្បីឈ្មោះតែងនិយម​ចាប់ផ្តើមចេញសៀវភៅ)។ ចំណងជើងមុនគេ​បង្អស់របស់នាងឈ្មោះថា Go Big or Go Home ចងក្រងទាក់ទងនឹង​ស្នាដៃសិល្បៈសាក់របស់នាងជាមួយនឹងបុព្វកថាដោយលោក Nikki Sixx។ សៀវភៅនេះ ត្រូវបានចេញផ្សាយនៅខែមករាឆ្នាំ ២០០៩ ហើយទទួលបានចំណាត់ថ្នាក់លេខ ៦ នៅលើបញ្ជីលក់ដាច់បំផុតនៅញូវយ៉កថែមស៍។ នាងមិនបាន​សរសេររឿងមិត្តប្រុស​ដ៏ច្រើន​ទេ តេនាង​បានអង្រួនចិត្ត​យុវវ័យ​អាគំាង​ជាមួយឃ្លាថា ជីវិត​យើង គួរតែមិនដូច​អ្នកណា​ព្រោះ​យើងជាយើង​គេមិនមែន​យើង។

ក្នុងឆ្នាំ ២០០៨ នាង​ក៏បានយកលុយមក​បង្កើតគ្រឿងតុបតែងមុខ​ ជាច្រើនយីហោ។នៅខែមិថុនាឆ្នាំ ២០១៦ នាង​បានប្រកាសថា រាល់ផលិតផលដែលស្ថិតក្នុងស្រឡាយ​របស់ Kat Von Dនឹងចម្រាញ់ពីបន្លែស្រស់ទំាងអស់។

នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០១០ នាងបានបើកវិចិត្រសាលសិល្បៈនិងហាងលក់ខោអាវដាក់ប្រេនថា Wonderland Gallery ហាងសំលៀកបំពាក់ KVD Los Angeles និង Kat Von D Clothes USA។

Mr Tomorrow

មិត្តប្រុសនាងថ្មី ក៏ចាក់សាក់ពេញខ្លួនដែរ!