BREAKING NEWS
Search

ចង់លក់អនឡាញ? ៥ចំណុចខ្លឹមនេះ​កសាងប្រេនបានរាប់សិបឆ្នាំ

ឧស្សាហកម្មគ្រឿងសំអាងបច្ចុប្បន្ន រួមបញ្ចូលទាំងអាជីវកម្មជាច្រើនដូចជា ការ​ប្រឆាំងភាពចាស់នៃកោសិកា​ស្បែក ថែរក្សាសម្ផស្ស ហាងថែរក្សា​សសៃសក់និងសូម្បីតែអ្នកតុបតែងមុខក៏ជាផ្នែកមួយរបស់ឧស្សាហកម្មនេះ ដែល​មានវិសាលភាពធំធេងសម្រាប់ការលូតលាស់ តែជោគជ័័យយ៉ាងណា​គង់​ងតែ​​​បរាជ័យមកវិញបាន ព្រោះម៉ាកជាច្រើន​បានលុបឈ្មោះចោល​ក្ស័យធនជារៀងរាល់ថ្ងៃ។

ហេតុអ្វី?

យោងតាមគេហទំព័រ marketresearch.com ទីផ្សារគ្រឿងសំអាងរបស់អាមេរិកត្រូវបានប៉ាន់ប្រមាណថា អាចរកចំណូលបានជិត ៦២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ ។ នៅអាស៊ី​ពិសេស​ប្រទេកំពុង​អភិវឌ្ឍន៍ គេជឿ​ថា​អាជីវកម្មគ្រឿងសំអាងភាគ​ច្រើន​ ចាប់ផ្តើមដោយល្បិចបោកបញ្ឆោតរយៈពេលខ្លីៗ រកប្រាក់ចំណេញបានឆាប់ហើយ​ដូរឈ្មោះបាត់ទៅវិញព្រោះអតិថិជនត្រូវការ​រហ័ស មិនខ្វល់ពីផលប៉ះពាល់។

នេះគឺជាព័ត៌មានជំនួយទាំង ៥ សម្រាប់ការចាប់ផ្តើមអាជីវកម្មគ្រឿងសំអាងផ្ទាល់ខ្លួន

១ គោរពច្បាប់និង ពិនិត្យផលិតផល​ដល់ទីផលិត

អាជីវកម្មគ្រឿងសំអាងត្រូវបានគេបោកប្រាស់ក្នុងរូបភាពច្រើនណាស់នៅកម្ពុជាយ់ើង។ អ្នកនាំ​ចូល​និយមវិធី​ចែកសញ្ញប័ត្រ ពាក់ខោអាវ​ដូចពេទ្យ ឱ្យរង្វាន់ធំៗ​និង​និយាយលួងលោមបែប​លើកទឹកចិត្ត​។​ ប្រសិន​យើងឆាប់ជឿ ហើយមិនសូវចេះច្បាប់ គួរតែស្វែង​រក ​​អ្នកជួយពិគ្រោះយោបល់ទើបមិនចាញ់បោកគេ។

២ ការរចនាយីហោ
តំរូវការរចនាក្រាហ្វិចងាយស្រួល​ធ្វើណាស់ក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាមចិន ។​​បើយើង​ចង់ធ្វើ​វា​ជាយីហោ​របស់ខ្លួន គួរតែ​ពិចារណា​ធ្វើជាមួយអ្នកជំនាញ កុំបន្លំជាមួយអ្នកដទៃ គួរមាន​លក្ខណៈ​របស់ខ្លួនឯងច្បាស់។ លើសពីនេះទៅទៀត អាច​ផ្តោតអារម្មណ៍លើការបង្កើតសម្ភារៈទីផ្សារដែលគួរឱ្យចាប់អារម្មណ៍ដូចជា ការរចនាប័ណ្ណប្រកាសដែលកំណត់គោលដៅជាក់លាក់នៃអតិថិជនហើយ​ផ្សាយវាចេញ​។ ការបង្កើតន រូបសញ្ញាគ្រឿងសំអាងជារឿងចាំបាច់មួយ​មិនមែនចេះតែលក់ៗហើយ​ដូរម៉ាកបោះចោលឈឹងទេ។ ពាណិជ្ជកម្មត្រូវការយីហោ​ដូចមនុស្ស​យើងត្រូវការកេរ្ត៍ឈ្មោះ មនុស្ស​រស់ល្បីមួយ​ឆាវៗ ដោយការបោកបញ្ឆោត​ថ្ងៃណាមួយនឹងអស់ផ្លូវដើរ។​ ចុងក្រោយ ការរចនាវេបសាយដែល​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ ច្បាស់លាស់​ទៀងទាត់​និងខ្លីៗ ដែលមានទេពកោសល្យ អូសទាញ​អ្នកចូលទស្សនា​និងទិញផលិតផលយើង​ផង ផ្សាយពីក្រុមហ៊ុនយើងផង។

៣ លក់ផលិតផលតាមអ៊ីនធឺណិត
ជម្រើសដ៏មានប្រសិទ្ធិភាពសម្រាប់ការចាប់ផ្តើមអាជីវកម្មគ្រឿងសំអាងផ្ទាល់ខ្លួនគឺផលិតផលតាមអ៊ិនធើណេត។ ភាគច្រើននៃអតិថិជនបច្ចុប្បន្ន​ បាន​ស្វែងរកនិងទិញទំនិញនៅលើ​អ៊ីនធឺណិត។ អ្នកត្រូវតែបង្កើតហាងអេឡិចត្រូនិចដើម្បីលក់ផលិតផលគ្រឿងសំអាង អ្វីដែលសំខាន់បំផុតគឺបង្កើតទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយរូបភាពជាច្រើននៃផលិតផលនិងការពិពណ៌នាទៀង​ទាត់ ខ្លី ខ្លឹម​ច្បាស់លាស់  ។ ការ​បង្កើតភាពជាសាធារណៈក្នុងចំណោម​​អតិថិ​ជន​គោលដៅឱ្យគេ​មកជឿ​លើផលិតផលយើង គឺការ​បង្កើត​ឡើងជាញឹកញាប់ នូវបណ្តា​ព្រឹត្តិការណ៍ជួបជុំ ខ្ទរខ្ទារ​មិនថា​នៅក្នុងទីក្រុងឬប្រជុំជន ដើម្បីផ្សព្វផ្សាយ​លក់ផលិតផលផងឱ្យគេ​ស្គាល់យីហោយើង​ផង។

៤ ជៀសវាងទំនាស់

ដំណាក់កាលកសាងម៉ាក​យីហោ កុំចង់ឈ្នះចាញ់ជាមួយគូប្រជែង​ តាមរយៈជម្លោះ​តម្លៃ ប្រទាញបុគ្គិលិក ឬសូម្បី​ពាក្យសម្តី ។ នៅលើបណ្តាញអនឡាញ ការឈ្លោះគ្នា​ងាយកើតឡើង​ ហើយវាបានបំផ្លាញ​យៅហោរបស់យើង​ក្នុងមួយ​ប៉ព្រិចភ្នែក​ដូចពាក្យថា កសាង​រាប់សិបឆ្នាំ មករលាយ​នឹង​សម្តីប៉ុន្មាន​ម៉ាត់។ កុំទាស់ជាមួយ​សារព័ត៌មាន​ ក៏កុំប្រើលុយទៅ​ទិញអត្ថបទគេ​ឱ្យ សរសេរល្អអំពីយើង ។ គ្រប់គ្នា​អាច​ផ្សាយពាណិជ្ជកម្មអំពីផលិតផល​ ​តែ​សារព័ត៌មាន​ដែលជួយនិយាយកុហកបញ្ឆោត​អតិថិជនឱ្យ​យើង​ និងនាំមកនូវ​មហ្ន្តរាយជាជាងជួយយិតយោង។ ចូររើសយកសារព័ត៌មាន ​ដែលមិនមែន​បញ្ជោរ​សព្វ​តែផលិតផល​មិនរើសមុខ។​ រើស​យកតែ​សារព័ត៌មានណា​ដែល ​និយាយ​ពិតៗ។

៥ អតិថិជនជាស្តេច

មិនថាយើងជិះឡានអ្វី​អតិថិជនក្រយ៉ាងណា ពួកគេ​ជាមេក្រូ ជាតំណាងយើង ជា​មនុស្ស​ដែលនឹងនាំឱ្យគេ​គិតអំពី​យើង​ថាល្អឬមិនល្អ។ បណ្តុះបុគ្គលិកឱ្យ​និយាយល្អនិយាយពិត​មិនមែន​និយាយ​ផ្អែម​រលួយ រកទុកចិត្ត​មិនឃើញនោះឡើយ។ ការ​កសាងបុគ្គលិកនៅនាយកដ្ឋានសម្រាប់​​ទំនាក់់ទំនងជាមួយ​អតិថិជន ជារឿងដ៏សំខាន់បំផុតមួយ។​ ប្រសិនគេមានបញ្ហា​ជាមួយភ្ញៀវត្រូវ​តែបញ្ឈរជើង ឬ​ដកទៅនៅផ្នែកក្រោយរៀនសូត្រឡើងវិញ  ព្រោះ​អតិថិជនមិនអាច​ប៉ះពាល់បានទេ។

ចម្រើន តារា

សញ្ញាមួយចំនួន បង្ហាញាថា ការងារ​សព្វថ្ងៃមិនមែន​ជាអាជីពយូរអង្វែងរបស់អ្នក