ចក្រភពអង់គ្លេស​ចាកចេញពីសហភាពអឺរ៉ុបផ្លូវការនៅថ្ងៃទី ៣១ ខែមករាស្អែកនេះ​

CNBC : នៅក្រោយចំណាយពេលមិនតិចជាង៣ ឆ្នាំ ក្នុងចម្រូងចម្រាស់នៅ  Brexit  មិនថា​លើ​កិច្ចព្រមព្រៀង មិនថា​បរិបថនយោបាយ  ចុងក្រោយ​នេះចក្រភពអង់គ្លេស បានប្រកាសផ្លូវការ​ថា​នឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែមករាស្អែកនេះ​ហើយ​។

តើមានអ្វីកើតឡើងនៅលើសេដ្ខកិច្ច​ពិភពលោក នៅក្រោយ​ថ្ងៃសុក្រ​ទី ៣១ខែមករាដែលដំណើរការលែងលះរបស់អង់គ្លេសជាមួយអឺរ៉ុបក្លាយជាផ្លូវការ?

ចក្រភពអង់គ្លេសបានចូលជាសមាជិករបស់សហភាពអឺរ៉ុបតំាងពីឆ្នាំ ១៩៧៣មក មុនពេលក្លាយជារដ្ឋសមាជិកដំបូងគេដែលបានដកខ្លួនចេញ។ ការបោះឆ្នោតជាសាធារណៈមួយនៅខែមិថុនាឆ្នាំ ២០១៦ មនុស្សចំនួន ១៧,៤ លាននាក់បានជ្រើសរើសយក Brexit(ឈ្មោះសម្រាប់សម្គាល់ការចាកចេញរបស់អង់គ្លេស) ស្មើ ៥២% បើប្រៀបធៀបនឹង ៤៨% នៃមតិ​ដែលចង់ឱ្យអង់គ្លេសនៅ។

ទោះយ៉ាងណា អ្នកវិភាគ​បានគិតដា បន្ទាប់ពីចក្រភពអង់គ្លេស ចាកចេញពីសហភាពអ៊ឺរ៉ុបជាផ្លូវការនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០សប្តាហ៍នេះ ក៏​នៅមានរឿងជាច្រើនទៀតដែលសេសសល់នៅ សម្រាប់​ការចរចារដែលគេ​យល់ថា​នឹងអូសបន្លាយជាច្រើនខែព្រោះថា ភាគីទាំងពីរនៅតែត្រូវសម្រេចចិត្តថាតើ ទំនាក់ទំនងអនាគតរបស់ពួកគេ អាចបន្តឡើងបានតាមវិធីអ្វី?

ទោះយ៉ាងនេះក្តី គេបានសម្រេចចិត្ត​ទុកពេល ​សម្រាប់ការផ្លាស់ប្តូរអន្តរកាល១១ ខែ ដែលក្នុង​អំឡុងពេលនេះ ចក្រភពអង់គ្លេសនឹងត្រូវនៅបន្តអនុវត្តតាមច្បាប់ទាំងអស់ របស់សហភាពអឺរ៉ុបសិន ហើយទំនាក់ទំនងពាណិជ្ជកម្មនានានឹងនៅដដែលជាបណ្តោះអាសន្ន។

ពីម៉ោង ២៣: ០០ GMT នៅយប់ស្អែកទៅ​សហភាពអឺរ៉ុប​ដែលជាសម្ព័ននៃសេដ្ឋកិច្ចនិងនយោបាយរួមគ្នារវាងប្រទេសចំនួន ២៨ នៅអឺរ៉ុបហើយដែល​មានកិច្ចព្រមព្រៀង​នៃការធ្វើពាណិជ្ជកម្មសេរីរវាងគ្នា ដោយមិនមានការត្រួតពិនិត្យឬគិតថ្លៃពន្ធអាករ​បន្ថែមការឆ្លងកាត់គា្នដោយមិនប្រើវីសា នឹងត្រូវបញ្ចប់​ប្រសិនបើចក្រភពអង់គ្លេសមិនទទួលបានព្រមព្រៀងថ្មីទាន់ពេលវេលាទេនោះ។

មានន័យថាពន្ធគយលើទំនិញចក្រភពអង់គ្លេសដែលធ្វើដំណើរទៅសហភាពអឺរ៉ុបនឹង​ប្រឈម​ជាមួយច្បាប់ថ្មី។

ក្រៅពីពាណិជ្ជកម្មទិដ្ឋភាព ជាច្រើនទៀតនៃទំនាក់ទំនងរវាងអង់គ្លេស និង អឺរ៉ុបនាពេលអនាគតក៏ប្រឈមដែរ រួមមានការចែករំលែកទិន្នន័យនិងសុវត្ថិភាព
ស្តង់ដារអាកាសចរណ៍និងសុវត្ថិភាព លទ្ធភាពទទួលបានទឹក និងតំបន់នេសាទ
ការផ្គត់ផ្គង់អគ្គិសនីនិងហ្គាស ការផ្តល់អាជ្ញាប័ណ្ណនិងបទប្បញ្ញត្តិវេជ្ជសាស្ត្រ។ល។

យោងតាម BBC សិទ្ធិរបស់ពលរដ្ឋសហភាពអឺរ៉ុបនៅចក្រភពអង់គ្លេស និងពលរដ្ឋអង់គ្លេសនៅសហភាពអឺរ៉ុបដែលនឹងនៅដដែលក្នុងពេលផ្លាស់ប្តូរអន្តរកាលនេះ។

សាយ​ពេជ្រ