ប្រេស៊ីល​កំពុង​រកទិញបំពង់អុកស៊ីសែន​បំពាក់​ព្យាបាលអ្នកជំងឺកូវីដនៅតាម​​សហគមអាម៉ាហ្សូន

រដ្ឋាភិបាល​ប្រេសីលទើបនឹងប្រកាស​ពីបរាជ័យ ក្នុងការ​ស្វែងរកទិញបំពង់ខ្យល់អុកស៊ីសែន​ពីប្រទេសចិន ដែលធ្វើឱ្យគេ​ងាកមករកវិស័យឯកជនក្នុងស្រុកវិញ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រេស៊ីល លោក Luis Henrique Mandetta បាននិយាយថា ការប៉ុនប៉ងរបស់ប្រេស៊ីលដើម្បីរកប្រភពបំពង់ខ្យល់ផលិត​ចេញពីប្រទេសចិនកំពុងបរាជ័យហើយផ្ទុយទៅវិញរដ្ឋាភិបាលកំពុងងាកទៅរកក្រុមហ៊ុនប្រេស៊ីលឱ្យនាំចូលវិញ។

ការព្រួយបារម្ភក៏កំពុងតែកើនឡើង អំពីផលប៉ះពាល់នៃការផ្ទុះឡើងដោយវីរុសកូវីដ ក្នុងចំណោមប្រជាជនជនជាតិដើមភាគតិចរបស់ប្រេស៊ីលនៅអាម៉ាហ្សូន បន្ទាប់ពីករណីដំបូងត្រូវបានគេរាយការណ៍ក្នុងចំណោមប្រជាជនយ៉ាណូម៉ានីដែលជាសហគមន៍​ធំបំផុតរបស់ប្រទេស។

រដ្ឋាភិបាលបានចែករំលែកផែនការសាងសង់មន្ទីរពេទ្យនៅតាមមូលដ្ឋានសម្រាប់សហគមន៍ជនជាតិដើមភាគតិចទំាងនោះ ហើយ​ត្រូវការឧបករណ៍ច្រើនទៀត​សម្រាប់ជំនួយការ​ដកដង្ហើម។

លោកប្រធានាធិបតី Jair Bolsonaro ក៏បានប្រកាសផងដែរថាប្រទេសប្រេស៊ីលកំពុងរកប្រភពជាតិអ៊ីដ្រូហ្ស៊ីក្លូគីនពីប្រទេសឥណ្ឌាដើម្បីជួយផលិតថ្នាំ។

ប្រេស៊ីលមានករណីបញ្ជាក់ថាឈឺដោយវីរុសកូវីសរុបជិត ១៦.០០០ ករណី ហើយមនុស្ស ៨១៩ នាក់បានស្លាប់។

ចម្រើនតារា