សោកនាដកម្ម ដ៏ធំនៅប្រស៊ីល​ ការឆ្លងកូវីដ​ឡើង​ដល់​៣៣០០០០នាក់ហើយ

ប្រទេសប្រេស៊ីលនបានវ៉ាដាច់ប្រទេសរុស្ស៊ីក្នុងតួលេខ​ករណីឆ្លង​ដែលនាំឱ្យប្រទេសនេះ​ត្រូវបាន​
អង្គការសុខភាពពិភពលោកកំណត់ថា ជា “ចំណុចកណ្តាលនៃជំងឺរាតត្បាតថ្មី” រលកថ្មីនៅពេលដែលវីរុសបង្កើនល្បឿននៅទូទាំងអាមេរិកខាងត្បូង។

ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានអ្នកស្លាប់ជាង ២១០០ នាក់ក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ឡើងសរុបដល់ ២១.០៤៨ នាក់ខណៈចំនួនករណីឆ្លងបានកើនឡើងខ្ពស់ជាង ៣៣០.០០០ នាក់។

នៅទូទាំងអាមេរិកខាងត្បូង ការឆ្លងបានកើនឡើងហើយគំហុក ទំនងជា​ការ​រឹតបន្តឹងរាងយឺតពេល។

អ្នកជំនាញបាននិយាយថាចំនួនអ្នកស្លាប់កំពុងកើនឡើងនៅទូទាំងអាមេរិកឡាទីននេះ បានបង្ហាញពីដែនកំណត់(មិនពេញលេញ​)នៃសកម្មភាពរបស់រដ្ឋាភិបាលនៅក្នុងតំបន់មួយដែ លមនុស្សរាប់លាននាក់កំពុង​រកស៊ីជាមួយសេដ្ឋកិច្ច​ក្រៅប្រព័ន្ធហើយកម្លាំងប៉ូលីសខ្សោយឬពុករលួយ មិនអាចអនុវត្តការរឹតត្បិតបានឡើយពេញដៃជើង។

មនុស្សរាប់រយនាក់ ត្រូវបានគេមើលឃើញថារំលោភបម្រាមគោចរប្រចាំថ្ងៃនៅក្នុងទីក្រុងលក់ទំនិញនៅតាមដងផ្លូវដើម្បីរកប្រាក់គ្រប់គ្រាន់ទិញម្ហូប។

ស្រស់

លើកដំបូង ចិនរកមិនឃើញអ្នកឆ្លងថ្មីសូម្បីម្នាក់ ទាំងករណីក្នុងស្រុក និងនាំចូល តែនៅមានការសង្ស័យ