BREAKING NEWS
Search

ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ១,១៧៥នាក់នៅ២៤ម៉ោងចុងក្រោយធ្វើឲ្យការស្លាប់សរុបកើនដល់១០៤,២០១នាក់

ប្រទេសប្រេស៊ីលកាលពីថ្ងៃពុធបានចុះបញ្ជីការស្លាប់មនុស្សចំនួន១,១៧៥នាក់ដោយសារជំងឺកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺនេះកើនឡើងដល់១០៤,២០១នាក់។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញករណីឆ្លងថ្មីចំនួន៥៥,១៥៥ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នាដោយនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៣,១៦៤,៧៨៥នាក់។

អ្នកជំងឺសរុបចំនួន២,៣០៩,៤៧៧នាក់បានជាសះស្បើយ។

ប្រេស៊ីលជាប្រទេសមានការរីករាលដាលជំងឺកូវីដធំជាងគេលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

អភិបាលរដ្ឋ Sao Paulo លោក Joao Doria បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

យោងតាមក្រសួងបានឲ្យដឹងថា រដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺ Sao Paulo ដែលមានការស្លាប់២៥,៨៦៩នាក់និងឆ្លង៦៥៥,១៨១នាក់បន្ទាប់មក Rio de Janeiro មានអ្នកស្លាប់១៤,២៩៥នាក់និង Ceara​ មានអ្នកស្លាប់៨,០៥២នាក់៕

ចុចអាន៖ ទៀតហើយ! សាច់មាន់ដែលនាំចូលទៅចិនពីប្រទេសប្រេស៊ីលតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា

ចុចអាន៖ ស្លាប់ដូចក្នុងសង្គ្រាម! ប្រេស៊ីលមានអ្នកស្លាប់ជាង១០ម៉ឺននាក់ហើយដោយសារកូវីដ

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Xinhua