BREAKING NEWS
Search

២៤ ម៉ោងកន្លងមកប្រេស៊ីលឆ្លងកូវីដដល់ទៅចំនួន ២០២២៩ ករណី

ប្រទេសប្រេស៊ីលបានចុះបញ្ជីឆ្លងកូវីដផ្លូវការ ដល់ទៅចំនួន ២០២២៩ ករណី ក្នុងរយៈពេល ត្រឹម២៤ ម៉ោងកន្លងមក និងមានអ្នកស្លាប់បន្ថែម៦២០ នាក់ទៀត។

ការកើនឡើងនៃករណីថ្មីៗទាំងអស់នោះកើតឡើងនៅពេលដែលទីក្រុងធំ ៗ ពីរនៅប្រទេសប្រេស៊ីលបានបើកសាលាឯកជនឡើងវិញ។

និស្សិតខ្លះបានត្រលប់ទៅថ្នាក់រៀននៅតំបន់Manaus ក្នុងព្រៃអាម៉ាហ្សូនដែលមានប្រជាជនជាង ២ លាននាក់រស់នៅ និងDuque de Caxia ដែលមានប្រជាជនសហគមន៍រស់នៅមូលផ្តុំក្បែរ១ លាននាក់។

ក្រុងនេះមានចំនួនអ្នកស្លាប់ដោយសារវីរុសខ្ពស់ជាងគេទីបីនៅប្រេស៊ីល។

សាលារៀនរដ្ឋនៅតាមទីក្រុងនានា នៅឯកន្លែងផ្សេងទៀតទូទាំងប្រទេសនៅតែបិទទ្វារបន្ត។

ប្រែសម្រួល សុភា

CNN

ស្ពានស្ទឹងត្រង់ – ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧ភាគរយ