Breaking News៖ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី​ម្នាក់​ទៀត ជា​ស្រ្តី​ខ្មែរ​ធ្វើ​ដំណើរ​មក​ពី​អាមេរិក

គិត​ត្រឹម​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង ០៩ ៣០ នាទី ក្រសួង​សុខាភិបាល​បាន​ទទួល​លទ្ធផល​វិភាគ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បង្ហាញ​ថា មាន​ករណី​វិជ្ជមាន​វីរុស​កូវីដ ១៩ ថ្មី​គឺ​ស្រ្តី​ខ្មែរ​អាយុ ៣៩ ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ជា​អ្នក​ដំណើរ​វិល​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក ដែល​បាន​មក​ដល់​កម្ពុជា​តាំង​ពី​ថ្ងៃទី ០៨ ខែ​ឧសភា ឆ្នាំ​២០២០។

តាម​ព័ត៌មាន ស្រ្តី​រូប​នោះ​បាន​ទៅ​សហរដ្ឋ​អាមេរិក (ទីក្រុង​ញ៉ូវយ៉ក) តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២០ រួច​បាន​បន្ត​នៅ​ទីនោះ​មួយ​រយៈ ដោយ​មាន​ការ​បិទ​ជើង​ហោះហើរ មិន​អាច​វិល​ត្រឡប់​មក​វិញ​បាន។

សរុប​ពេលនេះ កម្ពុជា​មាន​ការ​ឆ្លង​កូវីដ ០២ ករណី​ថ្មីបន្ថែមក​ទៀត ដែល​កំពុង​សម្រាក​ព្យាបាល៕