BREAKING NEWS
Search

Breaking News! នាយករដ្ឋមន្ត្រីលីបង់ដែលត្រូវបានតែងតាំង ពេលនេះលាលែងពីតំណែង

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា នាយករដ្ឋមន្រ្តីលីបង់ដែលត្រូវបានតែងតាំងលោក Mustapha Adib បាននិយាយថា លោកកំពុងចុះចេញពីតំណែងក្នុងការបង្កើតរដ្ឋាភិបាល ។

មន្ត្រីរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ក្នុងតំបន់ថា “ហេតុផលសម្រាប់ការលាលែងរបស់ខ្ញុំគឺថាបក្សពួកនយោបាយមិនបានបំពេញតាមល័ក្ខខ័ណ្ឌរបស់ខ្ញុំ ។ ពួកគេបានបដិសេធមិនធ្វើនយោបាយនៃដំណើរការបង្កើតរដ្ឋាភិបាលនោះទេ” ។

លោកនាយករដ្ឋមន្ត្រី Mustapha Adib លាលែងពីតំណែង

សេចក្តីរាយការណ៍នៃការប្រកាសពីការលាលែងពីតំណែងនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរបស់លោក Adib ជាមួយប្រធានាធិបតីលីបង់លោក Michel Aoun ។ បន្ទាប់ពីត្រូវបានតែងតាំងអស់រយៈពេលមួយខែ នាយករដ្ឋមន្រ្តីរូបនេះបានបរាជ័យលើការយល់ព្រមលើមុខតំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលថ្មីដើម្បីដកប្រទេសចេញពីវិបត្តិនយោបាយរួមទាំងរដ្ឋមន្ត្រីហិក្រសួងរញ្ញវត្ថុផងដែរ ។

ទន្ទឹមនោះកាលពីថ្ងៃចន្ទលោកប្រធានាធិបតី Michel Aoun បាននិយាយថា លោក Adib មិនបានគិតពិចារណាពីទស្សនៈរបស់ក្រុមសមាជិកសភានៅក្នុងប្រទេសលីបង់ឡើយ ខណៈដែលព្យាយាមបង្កើតគណៈរដ្ឋមន្រ្តី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន៖ កងទ័ពលីបង់រកឃើញកាំជ្រួចក្នុងឃ្លាំងមួយនៅកំពង់ផែទីក្រុងបេរូតដែលត្រូវបានបំផ្លាញ

ចុចអាន៖ UN ចាប់ផ្ដើមរៃអង្គាសប្រាក់ចំនួន ៥៦៥ លានដុល្លារជួយប្រទេសលីបង់ដែលរងការវាយប្រហារដោយការផ្ទុះ