BREAKING NEWS
Search

អាមេរិកចាប់ផ្ដើមបោះឆ្នោតតាមអ៊ីមែល

ការបោះឆ្នោតនៅអាមេរិកបានបើកជាផ្លូវការហើយ ខណៈរដ្ឋ North Carolina កាលពីថ្ងៃសុក្របានចាប់ផ្តើមប្រតិបត្តិការបោះឆ្នោតតាមអ៊ីមែលសម្រាប់ការប្រកួតប្រជែងថ្ងៃទី ៣ ខែវិច្ឆិការវាងប្រធានាធិបតី Donald Trump និងអ្នកប្រជាធិបតេយ្យលោក Joe Biden បន្ទាប់ពីយុទ្ធនាការរបស់សេតវិមានកាន់តែអាក្រក់ទៅៗនៅម៉ោងនេះ ។

នៅសល់ពីរខែទៀតដល់ថ្ងៃបោះឆ្នោតលោក Trump កំពុងឆក់យកការភ័យខ្លាចចំពោះការតវ៉ាដោយអំពើហិង្សានៅតាមទីក្រុងនានារបស់សហរដ្ឋអាមេរិក និងសាកសួរអំពីភាពត្រឹមត្រូវនៃការបោះឆ្នោតតាមរយៈសារអេឡិចត្រូនិក ខណៈដែលគូប្រជែងលោក Biden បានបង្កើនការរិះគន់របស់គាត់ទៅលើមេដឹកនាំដែលគួរឲ្យស្អប់ខ្ពើមមួយនេះដែលគាត់បាននិយាយថាមិនសមនឹងកាន់តំណែងនោះទេ ។

ទន្ទឹមនោះការព្រួយបារម្ភអំពីការរីករាលដាលនៃកូវីដត្រូវបានគេរំពឹងថានឹងធ្វើឲ្យចំនួនសន្លឹកឆ្នោតដែលបានបោះតាមអ៊ីមែលកើនឡើង ខណៈដែលមនុស្សរាប់លាននាក់ព្យាយាមចៀសវាងទៅកាន់ការិយាល័យបោះឆ្នោត ។

នៅក្នុងប្រទេសដែលមានវិបត្តិសុខភាព និងការគិតគូរអំពីការប្រកួតប្រជែងនៅ ៦០ ថ្ងៃខាងមុខនឹងធ្វើការសាកល្បងសមត្ថភាពរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងការរៀបចំការបោះឆ្នោតរបស់ខ្លួនដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងដោយជំងឺរាតត្បាតដែលបានសម្លាប់ជនជាតិអាមេរិកចំនួន ១៨៧,០០០ នាក់ ។

បន្ថែមពីនេះរដ្ឋ North Carolina កំពុងចាប់ផ្តើមផ្ញើសន្លឹកឆ្នោតច្រើនជាង ៦០ ម៉ឺនសន្លឹកដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការដ៏ធំមួយ ។

រដ្ឋប្រកួតប្រជែងសំខាន់ៗផ្សេងទៀតដូចជា រដ្ឋ Wisconsin ដែលបេក្ខជនទាំងពីរនាក់បានធ្វើទស្សនកិច្ចដាច់ដោយឡែកពីគ្នានៅប៉ុន្មានថ្ងៃថ្មីៗនេះក៏នឹងត្រូវអនុវត្តបោះឆ្នោតតាមអ៊ីមែលនៅប៉ុន្មានសប្តាហ៍ខាងមុខនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AFP

ចុចអាន៖ Trump៖ សហរដ្ឋអាមេរិករីករាយក្នុងការជួយដោះស្រាយជម្លោះព្រំដែនចិន-ឥណ្ឌា

ចុចអាន៖ អាមេរិកហោះហើរយន្តហោះស៊ើបការណ៍លើប្រទេសកូរ៉េខាងត្បូង នៅមុនថ្ងៃបង្កើតរដ្ឋាភិបាលកូរ៉េខាងជើង