BREAKING NEWS
Search

ពេលណាគួរសារភាពប្រាប់គេអំពី​ចិត្តស្នេហ៍ដែលលាក់ទុក?

សារភាព​ស្នេហ៍មិនពិបាកទេ ដែល​ពិបាកគឺការទទួលយកលទ្ធផល។ មិនថា ត្រូវ​គេបដិសេធឬគេចមុខបាត់​ទៅ យើង​ត្រូវ​តែ​ត្រៀមលក្ខណៈដែរ​មុនពេល​សារភាព។ ស្នេហាគ្មានកំហុសទេ​ប៉ុន្តែយើងគួរគិតរឿងទាំងនេះដែរមុនពេលហារស្តីវាចាបេះដូង​ចេញមក៖

ដំបូងមើលថាតើនាងឬគេនោះនៅលីវទេ?

ជាទូទៅខាងគេ​អាចនឹងគិតថា យើង​គ្រាន់តែជាមិត្តម្នាក់ ប៉ុន្តែបន្ទាប់ពីមាន​ការសារភាពបង្ហាញអារម្មណ៍ស្នេហ៍នៃយើងចេញមកចំៗ នាងឬគេ​ប្រហែលជាគិតថានឹងទើសទាល់ប្រសិនគេមិនស្រលាញ់យើង​ឬគេកំពុង​រង់ចាំចម្លើយជាយូរមកហើយ​ឬគេក៏មិនដឹងខ្លួនគេដូចគ្នា​ថាស្រលាញ់វិញដែរអត់? ប្រសិនគេ​មានគូហើយ​អាចនឹង​ពិបាកព្រោះយើងនឹងក្លាយជាអ្នកទីបីភា្លមក្នុងភ្នែកគេ​ដែលយើងមិនចង់ទេ។​យើងចង់បានតម្លៃមួយ ជាមនុស្ស​ល្អ​យ៉ាងហោចណាស់​មិនដណ្តើម​សុភមង្គលអ្នកណាឡើយ​។ ខណៈនោះ​បើយើងសារភាព​មាន​តែសារភាព​ពេលចាកចេញឆ្ងាយ។

ស្មោះអស់ពីបេះដូង

ពេលព្រលប់ឬព្រឹកព្រលឹមមិនសំខាន់ទេ។ និទាឃរដូវឬរដូវរងារ ក្តៅ ភ្លៀង​ផ្គរ​មេឃស្រល៉ ជាថ្មីម្តងទៀត ទាំងនេះពិតជាមិនមានទំនាក់ទំនងអ្វីជាមួយការនិយាយចេញពីបេះដូងទៅកាន់អ្នកដែលយើងស្រលាញ់ឡើយ។

ប្រាប់គេ ឬនាងថា យើង​ស្រឡាញ់ នៅពេលណាដែល​ប្រាកដថា ទទួលយកពួកគេបានមិនថា​គេឆ្លើយមកស្រប​ឬខឹង? មិនថាការពិត​នាងឬគេ​ស្រលាញ់យើងដែរឬអត់ គឺ​ប្រាប់ពេលណាដែលអ្នកអាចជឿជាក់បានគ្រប់គ្រាន់ថា ការសារភាពនឹង​ព្យាបាលវិបត្តិផ្លូវចិត្ត​ដ៏រ៉ុាំរ៉ៃនេះបានពិតមែន​។

អ្វីដែលសំខាន់បំផុតនោះគឺនៅពេលដែល“ ទេ” ត្រូវបានទទួលយកជាជម្រើសហើយវានឹងមិនអន្តរាយអ្វី​ឡើយក្នុងការ​សារភាព។ ហោចណាស់យើង​​បានស្មោះនឹងខ្លួនឯង ហើយ​ក៏​អស់ការសង្ស័យចំពោះទំនាក់ទំនង​នេះ។

មិនមែន​គ្រប់យ៉ាងសុទ្ធតែសមបំណង

ប្រសិនបើយើង​ចូលចិត្តអ្នកណាម្នាក់ ហើយមិនហ៊ាន​សារភាព​ប្រាប់ ក៏ឈឺចាប់ដូចជា មាន​ជីវិត​ហើយ​តែ​មិនបានប្រើ។ ដើរទៅរកនាងឬគេ​ហើយធ្វើ់ល្អ​ហើយ​ប្រើវិធីអ្វីក៏ដោយ​ឱ្យគេដឹងថា​យើងទុកគេជាមនុស្ស​សំខាន់ ហើយ​អាចនិយាយថា ខ្ញុំចូលចិត្តអ្នកណាស់ ​កុំព្យាយាម​កេងចំណេញ​ខ្វះការគោរព​និងប៉ះពាល់គេ។ ត្រូវចាំថា​ស្នេហា​ជារ៉ឿងបេះដូងពុំមែន​រូបកាយទេ។ ពាក្យមួយគេនិយាយថា ស្នេហា​គឺ​ការព្រមឃើញមនុស្ស​ដែលយើងស្រលាញ់មាន​ក្តីសុខ ទោះយើងមិនបានចូលរួមក៏ដោយ។

ចម្រើនតារា

ចុចអានផ្នត់គំនិតបីធំ​ ដែលត្រូវប្តូរភ្លាម ពេលជីវិតត្រូវ​ជាប់គាំងនឹង​វិបត្តិ

ចុងអាន រឿង​ដែល​បុរសៗ​យកចិត្តទុកដាក់ ​ប៉ុន្តែ​ស្ត្រី​មិន​ដឹង​ខ្លួនថាសំណាង