BREAKING NEWS
Search

អ្នកស្លាប់ជាសកលដោយសារកូវីដកើនលើស១លាននាក់

យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនអ្នកស្លាប់ជាសកលដោយសារជំងឺកូវីដ១៩បានកើនលើសមួយលាននាក់ហើយពោលគឺ១,០០៦,៣៣៧នាក់។

ជំងឺផ្លូវដង្ហើមថ្មីមួយនេះត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំមុនហើយបានរីករាលដាលពាសពេញពិភពលោកបើទោះបីមានការបិទព្រំដែននិងការធ្វើចត្តាឡីស័កក៏ដោយ។ អង្គការសុខភាពពិភពលោកបានប្រកាសពីការរីករាលដាលនៃរោគរាតត្បាតនេះកាលពីខែមីនា។

សហរដ្ឋអាមេរិកបានរាយការណ៍ថាមានអ្នកស្លាប់ច្រើនជាងគេគឺជាង២០៥,០០០នាក់បន្ទាប់មកគឺប្រេស៊ីល ឥណ្ឌាម៉ិកស៊ិកនិងចក្រភពអង់គ្លេស។

ស្របពេលជាមួយគ្នានោះ ចំនួនករណីឆ្លងវីរុសកូរ៉ូណាទូទាំងពិភពលោកបានកើនលើស៣៣លាននាក់ហើយពោលគឺ៣៣,៥៤៦,៦៥១ខណៈដែលអ្នកជំងឺជិត២៣លាននាក់បានជាសះស្បើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ សមត្ថកិច្ចរកឃើញបុរសជនជាតិហុងគ្រី ដែលសង្ស័យ​ផ្ទុកកូវីដ១៩ ដែលរត់គេចពីការពិនិត្យហើយ

ចុចអាន៖ មាន​ខ្មែរ ៥៥ នាក់ជិះធ្វើ​ដំណើរ​ជាមួយ​បុរសជនជាតិ​​ចិន​ឆ្លង​កូវីដ ១៩