BREAKING NEWS
Search

ភ្លើង ​កំពុង​ឆាបឆេះ​អគារ​រោងចក្រ​មួយ​កន្លែង នៅ​ខេត្ត​ព្រះសីហនុ

នា​វេលា​ម៉ោង​១​រសៀល ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ អគ្គិភ័យ ​កំពុង​ឆាបឆេះ​អគារ​រោងចក្រ ឈ្មោះ លីន​ល៌ តិច​ថា​យ៌​ មួយ​កន្លែង ស្ថិត​នៅ​តំបន់​ទំនប់រលក សង្កាត់​លេខ​១​ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

ក្រោយ​កើតហេតុ​ភ្លាម ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ និង​រថយន្ត​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ ក៏បាន​ចេញទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​ផង​ដែរ​។ ​ភ្លាមៗ​នេះ គេ​មិន​ទាន់​ដឹង​ថា​ គ្រោះ​អគ្គិភ័យ​នេះ បង្កឡើង​ដោយសារ​មូលហេតុ​អ្វី​នៅឡើយ​ទេ។​

បញ្ជាក់​ ៖ ទីតាំង​រោងចក្រ​នេះ​ ស្ថិត​នៅ​ជាប់​ផ្លូវ​រថភ្លើង ក្បែរ​ដី​បម្រុង​កំពង់ផែ​ស្វ័យ​ក្រុងព្រះសីហនុ ​ក្រុម​៣៤ សង្កាត់​លេខ​១​ ក្រុង​/ខេត្ត​ព្រះសីហនុ៕
អត្ថបទ ៖ ស៊ុយ ចាន់ធា​

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114