BREAKING NEWS
Search

បាក់ភោជនីយដ្ឋាននៅចិនសម្លាប់មនុស្ស២៩នាក់

សារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សចំនួន២៩នាក់បានស្លាប់និង៧នាក់រងរបួសធ្ងន់នៅពេលភោជនីយដ្ឋានមួយបានបាក់រលំក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។

ក្រសួងគ្រប់គ្រងគ្រោះអាសន្នបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគារនេះបានបាក់នៅម៉ោង៩និង៤០នាទីព្រឹកថ្ងៃអាទិត្យនៅក្នុងតំបន់ Xiangfen ភាគនិរតីខេត្ត Shanxi។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គ្រោះថ្នាក់នៅក្នុងសំណង់កម្ពស់ពីរជាន់នេះបានកើតឡើងនៅពេលអ្នកភូមិនិងសាច់ញាតិបានជួបជុំគ្នាសម្រាប់ពិធីខួបកំណើតមួយហើយប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់នៅព្រឹកថ្ងៃចន្ទនេះ។

មនុស្ស៥៧នាក់ត្រូវបានទាញចេញពីគំនរបាក់បែកដោយមាន២៩នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ខណៈ២១នាក់រងរបួសស្រាល។

ក្រសួងគ្រប់គ្រងគ្រោះអាសន្នបាននិយាយថា រដ្ឋាភិបាលខេត្ត Shanxi បានបង្កើតក្រុមការងារថ្នាក់ខ្ពស់មួយដើម្បីស៊ើបអង្កេតអំពីគ្រោះថ្នាក់នេះ៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Reuters

ចុចអាន៖ ផ្ទួនៗ! បាក់អគារមួយទៀតនៅរដ្ឋកណ្ដាលប្រទេសឥណ្ឌាស្លាប់ ២ នាក់

ចុចអាន៖ អ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារនៅឥណ្ឌាកើនដល់១៣នាក់