BREAKING NEWS
Search

វីរុសមរណៈចម្លងតាមសត្វមូសផ្ទុះឡើងក្នុងប្រទេសអេស្ប៉ាញ

វីរុសមរណៈដែលចម្លងតាមសត្វមូសឥឡូវនេះបានឆក់យកជីវិតមនុស្សចំនួន៤នាក់ហើយនៅក្នុងប្រទេសអេស្ប៉ាញ។

មនុស្សបីនាក់បានស្លាប់ដោយសារវីរុស West Nile នៅខេត្ត Seville ភាគខាងត្បូងប្រទេសអេស្ប៉ាញ។

កាលពីថ្ងៃចន្ទ ខេត្ត Cadiz ដែលនៅជិតនោះ មានជនរងគ្រោះដំបូងគឺស្ត្រីអាយុ៨៧ឆ្នាំម្នាក់ដែលបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ Puerto Real។

ប្រធានសុខាភិបាលក្នុងតំបន់បាននិយាយថា មានករណីចំនួន៥ទៀតដែលត្រូវបានបញ្ជាក់នៅ Cadiz ដោយ៣ករណីនៅមន្ទីរពេទ្យហើយក្នុងនោះមានមួយករណីកំពុងសង្គ្រោះបន្ទាន់។

Seville គឺជាចំណុចក្តៅនៃការផ្ទុះវីរុស West Nile រហូតដល់ចុងសប្តាហ៍ហើយចំនួនករណីដែលត្រូវបានបញ្ជាក់នៅពេលនេះមានរហូតដល់ទៅ២៤ករណី។

ការបញ្ជាក់អំពីការស្លាប់ទី៣នៅ Seville បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកជំនាញបានព្រមានថា វីរុសមរណៈនេះអាចបង្កហានិភ័យសុខភាពបន្ទាប់សម្រាប់អ្នកឈប់សម្រាកអង់គ្លេសដែលធ្វើដំណើរទៅប្រទេសអេស្ប៉ាញ។

លោក Pablo Barreiro អ្នកជំនាញខាងជំងឺឆ្លងបានប្រាប់សារព័ត៌មានអេស្ប៉ាញថា “មានតែប្រហែលជា២ទៅ៥ភាគរយប៉ុណ្ណោះនៃករណីនេះដែលបញ្ហារោគសញ្ញា។ វាជាជំងឺដែលមិនងាយនឹងកត់សម្គាល់ទេ”។

លោកអះអាងថា វីរុសនេះអាចរាលដាលពាសពេញប្រទេសអេស្ប៉ាញនាពេលអនាគតជាពិសេសក្នុងរដូវក្តៅ។

មនុស្សវ័យចំណាស់និងអ្នកដែលមានបញ្ហាសុខភាពដូចជាទឹកនោមផ្អែមនិងមហារីកគឺមានគ្រោះថ្នាក់បំផុតប៉ុន្តែវាក៏អាចបណ្តាលឲ្យរលាកស្រោមខួរចំពោះកុមារផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានប្រាប់ថា រោគសញ្ញានៃជំងឺនេះមានដូចជាគ្រុនក្តៅឈឺសាច់ដុំ ឈឺក្បាល ឈឺ​ក ចង្អោរនិងក្អួត អស់កម្លាំងនិងកន្ទួលស្បែក៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Daily Mail

ចុចអាន៖ បុរសអង់គ្លេសម្នាក់ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩

ចុចអាន៖ ការសិក្សាចិនបង្ហាញថា វីរុសកូរ៉ូណារាលដាលតាមរយៈខ្យល់ឆ្លងមនុស្សពេញរថយន្តក្រុង