ហេតុអ្វីបានជានារីល្អៗតែងតែមានចុងបញ្ចប់ដោយ «ខូចចិត្ត»?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាយើងជាមនុស្ស​ស្មោះ បែរជា​បេះដូងខ្ទេចខ្ទាំជារឿយៗ?

ប្រហែលជាមកពីយើង​ល្អពេក?

ទេ! មានតែមនុស្ស​អាក្រក់ប៉ុណ្ណោះដែលមកឱ្យដំបូន្មាន​ធុននេះ! ជួនកាល​គ្រាន់តែល្អតែយើងមិនពូកែកញនុងការ្រកបានមនុស្សល្អ។ ចូរកែប្រែសកម្មភាពអស់នេះ៖

១ ពិតចំពោះខ្លួនឯងជាងមុនបន្តិចទៅ

បើត្រូវខឹង ចូរបង្ហាញ​ថា ខឹង! បើចង់យំកុំខ្លាចអ្នកណាថាយើងទន់ខ្សោយ! កុំពាក់ស្នាម​ញញឹមពេញមួយថ្ងៃនៅពេលដែលជីវិតរបស់យើង​ពិតជាកំពុង​បែកបាក់ខ្ចាត់ខ្ចាយ ។​ មនុស្ស​ដែលចូលចិត្តធ្វើពុតជារឹងមាំ​ហ្នឹងហើយ បានជាមិត្តភក្តិនិងក្រុមគ្រួសាររតែងយល់ថា នាងមិនអីទេ នៅស្ងាត់បន្តិច​ភ្លេចវិញហើយ។  មនុស្សគ្រប់គ្នាក្នុងលោកនេះសមនឹងទទួលបានការយកចិត្តទុកដាក់ពិសេសពេលយើង​មានវិបត្ត ។

២ ឈប់ខ្លាចការឈឺចាប់ហើយមកធ្វើបាបខ្លួនឯងជំនួសគ្រាន់តែជួយសង្គ្រោះគ្នាម្តងម្កាលបាន តែមិនមែនត្រូវយក​ខ្លួនឯងមក​​រ៉ាប់រងសព្វយ៉ាងទេ។ អ្នកមិនចង់អោយអ្នកដទៃឈឺចាប់ ដោយសារស្នេហា ក៏​ព្រមមិនមាត់មិនក ឱ្យគេ​ទៅ? ទុកចិត្តពួកគេដោយអស់ពីដួងចិត្តព្រោះយើងមាន​ទម្លាប់ស្មោះ ប៉ុន្តែនៅចុងបញ្ចប់នៃយើង​តែងតែបញ្ចប់ជាមួយអំណោយខួចចិត្តជានិច្ច។ ឈប់វិនិយោគទំនុកចិត្ត​ជាមួយមនុស្ស​សន្តាន​ចចក​ពស់និងក្រពើ។ បើយើង​ឃើញពួកគេ​ត្រឹម​និយាយ​រកធម្មតា កុំឱ្យ​មកកៀកបានទៀត។

៣ បើកបេះដូងរបស់អ្នកម្តងទៀតតែកុំទទួលមកវិញមនុស្ស​ដែល​ក្បត់

ពីព្រោះអ្នកតែងតែជាមនុស្សដែលផ្តល់ឱកាសទីពីរសម្រាប់គេឯង អ្នកតែងជឿជាក់ថា មនុស្សអាចផ្លាស់ប្តូរ ប៉ុន្តែការដួលពីរដងកន្លែង​ដដែលវាឈឺណាស់ ហើយមើលទៅល្ងង់ទៀត។  អ្នកដឹងច្បាស់ ថាពេលណាដែលគួរ​ត្រូវចាកចេញពីទំនាក់ទំនងពិស​ពុល​។​ប្រសិន​គេ​រំលោភលើទំនុកចិត្ត​របស់អ្នក ត្រូវនិយាយច្បាស់ៗថា​អ្នកមិនសមនឹង​មនុស្ស​ជំពូកគេ​នោះឡើយ។ អ្នកមានភាពក្លាហានគ្រប់គ្រាន់ក្នុងការការពារខ្លួនអ្នកពីពពួកដែល​កេងចំណេញ​លើភាព​ល្អរបស់អ្នក។

៤ សេចក្តីសប្បុរសកុំប្រើជាមួយមនុស្ស​ឃោរឃៅ

ការក្បត់ ទ្រុស្តជាអំពើឃោរឃៅរផុតលេខ​នៅក្នុងពិភពលោកនេះ។ ប្រហែលជាវាជាកំហុសរបស់យើងផ្ទាល់ សម្រាប់ការបង្កើត​ឱកាស​ឱ្តគេមកធ្វើឃោរឃៅដាក់បាន។ យើងតែងតែរំពឹងថា មនុស្សម្នាក់ៗ​រមែងតែង​មានចិត្តល្អអដូចយើងដែរ។ ការ​ចែកចាយសេចក្ដីស្រឡាញ់គួរតែធ្វើដោយភាពវៃឆ្លាត ពុំនោះវានាំំមកនូវគ្រោះថ្នាក់និង​បេះដូងដែលខ្ទេចខ្ទាំ។

Mr Tomorrow