BREAKING NEWS
Search

កំពូលទស្សនវិជ្ជាពីព្រះសម្មាសម្មពុទ្ធ​ ដែល​នឹង​ផ្លាស់ប្ដូរ​ជីវិត​អ្នក

ភាសិត និងទស្សនវិជ្ជាល្អៗ មាន​ឥទ្ធិពលជំរុញ​អ្នក​ឱ្យ​ចាក​ឆ្ងាយ​ពី​កំហឹង​ និង​ដោះស្រាយ​បញ្ហា​ទាំង​អស់​ក្នុង​ជីវិតបានរលូន ដោយវិធីសាមញ្ញពិសេសទស្សនៈព្រះសម្មាសម្មពុទ្ធជាម្ចាស់។

១. នៅ​ពេល​ដែល​អ្នក​ដឹង​ថា ​អ្វី​គ្រប់យ៉ាង​ល្អឥតខ្ចោះ នោះ​អ្នក​នឹង​បក​ត្រឡប់​មក​វិញ​ ហើយ​សើចសម្លឹង​ទៅ​លើ​មេឃពណ៏ខៀវ។

២. ខ្លួន​អ្នក​ក៏​ដូចជា​មនុស្ស​គ្រប់គ្នា នៅ​ក្នុង​សកលលោក​ទាំងមូល ដែល​សម​នឹង​ទទួល​បានសេចក្ដី​ស្រឡាញ់​ ពី​ខ្លួនឯង​ជា​ចម្បង។

៣. រឿង​បី​យ៉ាង​មិន​អាច​លាក់បាំង​បាន​យូរ គឺ​ព្រះអាទិត្យ ព្រះ​ច័ន្ទ និង​សេចក្ដី​ពិត។

៤. អ្នក​ដែល​គ្មាន​គំនិត​អាក់​អន់​ចិត្ត ប្រាកដជា​រក​បាន​សេចក្ដី​សុខជាក់ជាមិនខាន។

៦. ដើម្បី​យល់​គ្រប់យ៉ាង​ គឺ​ត្រូវ​អត់ទោស​ឲ្យ​គ្រប់យ៉ាង។

៧. ការ​បរាជ័យ​ពិត​ប្រាកដ​តែ​មួយ​គត់​ក្នុង​ជីវិត ​គឺ​មិន​រៀន​ទទួល​ស្គាល់​ការ​ពិត។

៨. អ្នក​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​ទេ រហូត​ដល់​អ្នក​ក្លាយ​ជា​ផ្លូវ​នៃខ្លួនឯង។

៩. ទោះ​យ៉ាងណា ​អ្នក​បាន​អាន​ពាក្យ​បរិសុទ្ធ​ជា​ច្រើន ​អ្នក​និយាយ​ច្រើន ​តើ​នឹង​ផ្ដល់​ផល​ល្អ​អ្វី​ដល់​អ្នក ​ប្រសិនបើ​អ្នក​មិន​អនុវត្ត​វា​ផង?

១០. ផ្លូវ​មិន​នៅ​លើមេឃ​ទេ ផ្លូវ​គឺ​ស្ថិត​នៅ​ក្នុង​បេះដូង​អ្នក​ជានិច្ច។

១១. ចូរមាន​មេត្តា​ចំពោះ​មនុស្ស​ទាំងអស់ អ្នក​មាន​និង​អ្នកក្រ​ដូចគ្នា ពួកគេ​ម្នាក់ៗ​មាន​បញ្ហា។ អ្នក​ខ្លះ​រង​ទុក្ខ​ច្រើន​ពេក ​ខ្លះ​ទៀត​តិច​ពេក។

១២. ចូរ​បង្រៀន​សេចក្ដី​ពិត​ទាំង​នេះ​ដល់​មនុស្ស​គ្រប់គ្នា ៖ ចិត្តសប្បុរស​ ការ​និយាយ​ស្ដី​ល្អ​ និង​ការ​អាណិត​អាសូរ​ គឺ​ជា​រឿង​ដែល​ជំរុញ​មនុស្ស​ជាតិ។

១៣. ការងារ​របស់​អ្នក ​គឺ​ស្វែង​រក​ភាព​ជា​ខ្លួនឯង​ ហើយ​សូម​ឲ្យ​អស់​ពី​ចិត្ត។ ខំប្រឹង​សង្គ្រោះ​ខ្លួនឯង ។ កុំ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ។ គ្មាន​នរណា​ម្នាក់ ​ជួយ​សង្គ្រោះ​យើង ​ក្រៅ​ពី​ខ្លួន​យើង​ទេ។

១៤. យក​ឈ្នះ​ខ្លួន​ឯង​ គឺ​ជា​ការងារ​មួយ​ដែល​ប្រសើរ ​ជាង​ការ​យក​ឈ្នះ​អ្នក​ដទៃ។

១៥ ល្អ​ជាង​ពាក្យ​មួយ​ពាន់​ពាក្យ​ គឺ​ជា​ពាក្យ​មួយ​ដែល​នាំ​មក​នូវ​សន្តិភាព។

១៦. អ្នក​ដែល​ស្រលាញ់​មនុស្ស ៥០ នាក់​ មាន​ទុក្ខ ៥០ ។

១៧. រក្សា​រាងកាយ​ឱ្យ​មាន​សុខភាព​ល្អ​ គឺ​ជា​កាតព្វកិច្ច​ បើ​មិន​ដូច្នេះ​ទេ​ យើង​នឹង​មិន​អាច​ធ្វើ​ឱ្យ​ចិត្ត​របស់​យើង​រឹងមាំ​ និង​ច្បាស់លាស់​បាន​ទេ។

១៨. មនុស្ស​គ្រប់រូប​សុទ្ធ​តែ​ជា​អ្នក​និពន្ធ​សុខភាព ​ឬ​ជំងឺ​ផ្ទាល់ខ្លួន​ឯង។

១៩. ទៀន​រាប់​ពាន់​ ត្រូវ​បាន​បំភ្លឺ​ពី​ទៀន​តែ​មួយ​ ហើយ​អាយុកាល​របស់​ទៀន ​មិន​បាន​ផុត​រលត់​ឡើយ។ សុភមង្គល​ក៏​ដូចគ្នា ​វា​មិន​ដែល​ថយ​ចុះ​ ដោយ​ការ​ចែក​រំលែក​ទេ។

២០. កុំ​រស់​នៅ​ក្នុង​អតីតកាល ​កុំ​សុបិន​ពី​អនាគត​ ផ្ដោត​អារម្មណ៍​គិត​តែ​ពី​ពេល​បច្ចុប្បន្ន៕

ចុចអាន៖ចេះរស់នៅដោយសប្បាយចិត្ត ចាត់ថាជីវិត​ជោគជ័យហើយ!

ចុចអាន៖ ក្នុងនាមមិត្តភក្ដិគ្នា អាច​ជួយមិត្តដែលមានជំងឺធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេចបាន?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ